បរិបូណ៌​, បរិបូរ​, បរិបូរណ៍​

220
ចែករម្លែក

ដកស្រង់ៈ​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

បរិបូណ៌ៈ ​(​ប​រ៉ិ​បូ ឬ ប​-​បូ​) កិរិយាសព្ទ (​សំ​.;​បា​.​បរិ​បុ​ណ្ណ​)​ដូចគ្នា​នឹង​បរិបូរ​ភោជនាហារ បរិបូណ៌​; អ្នក​អញ្ជើញពិសា​ចុះ ខ្ញុំ​បរិបូណ៌​ហើយ ។

គុណសព្ទ (​សំ​.;​បា​.​បរិ​បុ​ណ្ណ​)​ដូចគ្នា​នឹង​បរិបូរ​ភោ​ជ នា​ហារ​បរិបូណ៌​; អ្នក​អញ្ជើញពិសា​ចុះ ខ្ញុំ​បរិបូណ៌​ហើយ ។

នាមសព្ទ ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជរដ្ឋ​, សព្វថ្ងៃនេះ ដាក់​ទៅជា​ស្រុក ហៅថា ស្រុក​បរិបូណ៌ រួម​ចូលក្នុង​ខែត្រ​កំពង់ឆ្នាំង (​ម​. ព​. បរិបូរ និង បរិបូណ៌ គុ​. ឬ កិ​. ផង​) ។​

បរិបូ​រៈ​(​ប​-​រ៉ិ​បូ ឬ ប​-​បូ​) គុណសព្ទ ( សំ​. បា​. ) ដែល​គ្រប់គ្រាន់​, ដែល​ពេញ​គ្រប់គ្រាន់​, ពេញលេញ​, សម្បូរ​; ដែល​ឆ្អែត​ហើយ : ម្ហូបចំណី​បរិបូរ​, ទ្រព្យធន​បរិបូរ ។ ប្រើ​ជា កិ​. ក៏បាន : ណ្ហើយ​, ប៉ុ​ណឹ្ណ​ង​ចុះ​បរិបូរ​ហើយ ! ។ ប្រើ​ជា កិ​. វិ​. ក៏បាន : ខ្ញុំ​ទទួលទាន​បរិបូរ​ហើយ !

បរិបូរណ៍ៈ​(​ប​-​រ៉ិ​បូ​) នាមសព្ទ (​សំ​. បា​. បរិបូរណ​) ការ​គ្រប់គ្រាន់​, ដំណើរ​ពេញ​គ្រប់គ្រាន់​, ពេញលេញ​, សម្បូរ​ណ៍ បរិបូរណ៍​ដោយ​ប្រាជ្ញា ជាហេតុ​នាំ​ឲ្យ​ស្គាល់​ការពិត ៕