បរិភោគ​ក្រអៅឈូក ដើម្បី​បង្ការ​ឈឺក្រពះ​

196
ចែករម្លែក

ក្រអៅឈូក​ផ្ទុក​សារជាតិ poplysaecharides និង muccoprotein ជួយ​សរីរាង្គ​បង្កើន​អង្គ​បដិបក្ខ និង​បង្ការ​ប្រឆាំង​ជំងឺ​ក្រពះ ។​

​តាម People, ក្រៅពី​វីតាមីន​, ជាតិ​សរសៃ និង​បណ្តា​សមាសធាតុ​ដូចនឹង​បន្លែ​បៃតង​, ក្រអៅឈូក​នៅមាន ១៦,៤% បរិមាណ​ជាតិ​ម្សៅ និង​បរិមាណ​វីតាមីន C ខ្ពស់​ដល់ ៤៤ mg លើ 100 g ច្រើនជាង​ក្រូចឆ្មារ និង​ក្រូចពោធិសាត់ ។​

​អំពី​សមាសធាតុ​ជីវសាស្ត្រ​, ក្នុង​ក្រអៅឈូក​មាន​សរសៃឈូក ។ សមាសធាតុ​សំខាន់​របស់​សរសៃឈូក គឺ polysaccharides និង muccoprotein ដែលជា​សារជាតិ ២ មាន​ប្រយោជន៍​សម្រាប់​សុខភាព ។ ពេល​ទំពា​, សមាសធាតុ​នេះ​គួបផ្សំ​នឹង​ភ្នាស​ក្រពះ ដើម្បី​ការពារ​ក្រពះ និង​ប្រព័ន្ធ​រំលាយ​អាហារ ។​

​ក្រអៅឈូក​មាន​គ្រប់​រដូវ តែ​ល្អ​បំផុត គួរ​បរិភោគ​នៅ​រដូវ​ត្រជាក់ និង​រដូវ​ស្លឹកឈើ​ជ្រុះ ។ រដូវ​២​នេះ​យើង​តែង​បរិភោគ​សាច់​ច្រើន​, ផ្តើម​ពី​នោះ ងាយ​បង្ក​ការពិបាក​រំលាយ​អាហារ និង​ឥទ្ធិពល​ដល់​មុខងារ​របស់​ក្រពះ ។ ក្នុងពេលនោះ សរសៃ polysaccharide រួម​នឹង​សារជាតិ​ជីវជាតិ​ផ្សេងៗ​ក្នុង​ក្រអៅឈូក អាច​កែប្រែ​ឲ្យ​ប្រសើរឡើង​ប្រព័ន្ធ​អង្គ​បដិបក្ខ ទន្ទឹម​នោះ ទប់ស្កាត់​ការប្រមូលផ្តុំ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​សរីរាង្គ ៕ ប្រែ​សម្រួល​: រតនៈ​