បរិភោគ​ក្រូចថ្លុង​រាល់ថ្ងៃ ជា «​ឱសថ​» សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​

699
ចែករម្លែក

ក្រូចថ្លុង​ពុំ​ត្រឹមតែ​សម្បូរ​ជាតិ​សរសៃ​រលាយ​ប៉ុណ្ណោះ​ទេ តែ​វា​នៅ​ជួយ​រំញោច​ភាព​ឆ្ងាញ់ និង​មាន​ប្រសិទ្ធភាព​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​, បញ្ចុះទម្ងន់​, ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ។​

​ក្រូចថ្លុង​ជា​ផ្លែឈើ​មួយ ក្នុងចំណោម​ផ្លែឈើ​សម្បូរ​វីតាមីន C និង A និង​ផ្ទុក​កាឡូរី​យ៉ាងតិច ។ ដោយ​គ្រាន់តែ​បរិភោគ​កន្លះ​ផ្លែ គឺ​អ្នក​បានទទួល​គ្រប់ ៧៨% តម្រូវការ​វីតាមីន C ប្រចាំថ្ងៃ សម្រាប់​សរីរាង្គ ។​

​តាម​វេជ្ជសាស្ត្រ​ទំនើប​, ទឹក​ក្រូចថ្លុង​មាន​សមាសធាតុ​ស្រដៀង​នឹង​អាំង​ស៊ុយ​លីន​, ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម បញ្ចុះ​សម្ពាធ​ឈាម ។ ការពិសោធន៍​បញ្ចុះទម្ងន់ និង​បង្ការ​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​អ៊ិ​ស្រា​អែល និង​អាម៉េរិក បាន​ឲ្យ​ដឹងថា ការបរិភោគ​ក្រូចថ្លុង​អាចជួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ។ នោះ​គឺ​អាស្រ័យ​ដោយសារ​ជាតិ naringenin ដែលជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ មាន​ក្នុង​ក្រូចថ្លុង អាចជួយ​ថ្លើម​ដុតបំផ្លាញ​បរិមាណ​ខ្លាញ់​លើស​,​ទន្ទឹម​នោះ គ្រប់គ្រង​បាន​បរិមាណ​ស្ករ​ក្នុង​ឈាម ។​

បរិភោគ​ក្រូចថ្លុង​ដូចម្តេច ឲ្យ​ត្រឹមត្រូវ​?
អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​បរិភោគ​៣​ដង ប្រហាក់ប្រហែល​នឹង​ក្រូចថ្លុង​១​ផ្លែ​ក្នុង​១​ថ្ងៃ ។ ប្រសិទ្ធភាព​នឹង​កើនឡើង ប្រសិន​បរិភោគ​ទាំង​សាច់​ក្រូចថ្លុង ៕ ប្រែ​សម្រួលៈ រតនៈ

#