បរិភោគ​ខ្ញី​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ច្រើន​ប្រភេទ​

448
ចែករម្លែក
  • 6
    Shares

ដូចជា​ល្មៀត​ដែរ ខ្ញី​ក៏​ជា​កំពូល​អាហារ​ដ៏​ល្អ​មួយ ហើយ ថ្មីៗ​នេះ ខ្ញី​ក៏​ត្រូវបាន​បញ្ជាក់ថា​អាចជួយ​ទប់ស្កាត់​ជំងឺមហារីក​ច្រើន​ប្រភេទ ដោយ​វិធី​ធ្វើ​ឲ្យ​កោសិកា​មហារីក​ឆ្លងកាត់​ដំណើរការ opaptosis ឬ ងាប់​កោសិកា ។​

​ការស្រាវជ្រាវ​ជាច្រើន​បាន​ពិនិត្យមើល​ការប្រើប្រាស់​ខ្ញី ដូចជា​វិធី​ព្យាបាល​ធម្មជាតិ​មួយ​សម្រាប់​ជំងឺមហារីក ។ វា​អាច​ទប់ស្កាត់​ការ​រាលដាល​របស់​កោសិកា​ដុំ​សាច់ ទៅដល់​ផ្នែក​ផ្សេង​នៃ​រាងកាយ ចំពោះ​ប្រភេទ​ជំងឺមហារីក​ផ្សេងៗ​គ្នា រួមមាន​មហារីក​សុដន់​, ពោះវៀនធំ​, ថ្លើម​, សួត​, ក្រពេញ​ប្រូ​ស្តា​ត​, ក្រពេញ​លំពែង ។​

​ក្នុងការ​ស្រាវជ្រាវ​មួយ ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី PLOS, ពួក​អ្នកស្រាវជ្រាវ​រកឃើញថា សមាសធាតុ​មួយ​ក្នុង​ខ្ញី​មានឈ្មោះ 6-shogaol ដែលមាន​ប្រសិទ្ធភាព​ជាង​ប្រៀប​នឹង​ការព្យាបាល​ដោយ​គីមី​ធម្មតា ព្រោះ​វា​អាច​សំដៅ​គោលដៅ​ដើម​មហារីក​សុដន់ ។ កោសិកា​នេះ​ត្រូវបាន​ចាត់ទុកជា​ប្ញ​សគល់​របស់​មហារីក​សុដន់ ដោយសារ​លទ្ធភាព​ស្វ័យ​បង្កើត​ឡើងវិញ ។​

​ក្នុងការ​ស្រាវជ្រាវ​មួយ​ផ្សេង ពួក​អ្នកស្រាវជ្រាវ​អាមេរិក បាន​បញ្ជាក់ថា ខ្ញី​អាច​ទប់ស្កាត់​មហារីក​តា​មរយៈ​ការពិសោធន៍​មួយ​លើស​ត្វ​កណ្តុរ កើត​មហារីក​ពោះវៀន និង​គ្មាន​អង្គ​បដិបក្ខ ។ ក្រោយពេល​ទទួលបាន​សារជាតិ gingerol ពី​ខ្ញី​, សត្វ​កណ្តុរ​បាន​ថយចុះ ៧៥% ដុំ​សាច់​កំពុងមាន ។ ជាងនេះទៀត ដុំ​គីស​នៅសល់​តូច​ជាង​ប្រៀប​នឹង​សត្វ​កណ្តុរ​មិនបាន​ព្យាបាល​ដោយ​ខ្ញី ៕ ប្រែ​សម្រួលៈ រតនៈ​

#