បរិភោគ​ខ្ទឹមស​មិន​ត្រឹមត្រូវ​នឹង​នាំ​ដល់​ហានិភ័យ​មហារីក​

1708
ចែករម្លែក
  • 1
    Share

​ខ្ទឹមស​តាំងពីដើម​មក ត្រូវបាន ស្គាល់​ថា​ជា​អាហារ​បង្ការ និង​ប្រឆាំង មហារីក​ខ្លាំង​បំផុត ។ ប៉ុន្តែ​ប្រសិន ប្រើប្រាស់​មិន​ត្រឹមត្រូវ​នោះ​ងាយ​ប្តូរ​ពី “​ខ្ទឹមស​ប្រឆាំង​មហារីក​” ទៅជា “​ខ្ទឹមស បង្ក​មហារីក​” ។​
​ ​
​វិធី​កែច្នៃ​ខ្ទឹមស​ខុស ពុំ​ត្រឹមតែ​ធ្វើឱ្យ​ខ្ទឹម​សបាត់​ប្រសិទ្ធភាព​ប្រឆាំង​មហារីក តែ​នៅ​បង្កើត​សារជាតិ បង្ក​មហារីក​ប្រភេទ 2A – arcrylamide, ធ្វើឱ្យ​របួស DNA របស់​កោសិកា​ក្នុង​រាងកាយ​, ទៅតាម​ពេលវេលា វា​នឹង ឥទ្ធិពល​ដល់​ក្រពះ និង​ផ្នែក​ផ្សេងៗ និង​បង្ក​ជា​មហារីក ។​
​ ​
​ដើម្បី​បញ្ចៀស​ហានិភ័យ​នេះ អ្នក​មិនគួរ​បរិភោគ​ខ្ទឹមស​តាមរបៀប ដូចខាងក្រោមៈ​

•​ខ្ទឹមស​ចៀន​នៅ​សីតុណ្ហភាព​ខ្ពស់​
​ក្នុង​ខ្ទឹមស ក្រៅពី​សារជាតិ ស្ពាន់ធ័រ និង​សមាសធាតុ​ប្រឆាំង មហារីក​ផ្សេងៗ​។ វា​នៅ​សម្បូរ​ពពួក អាស៊ីត​អាមីន​។ ជាតិ​ខ្លាញ់​, ស្ករ និង​ជាតិ ម្សៅ​។ សារជាតិ​ទាំងនេះ​ត្រូវ​ឥទ្ធិពល នៅ​សីតុណ្ហភាព​ខ្ពស់ នឹង​បង្កើតជា arcrylamide, ប្រើប្រាស់​ក្នុង​រយៈ ពេល​វែង​នឹង​បំប្លែង​ទៅ​សារជាតិ​បង្ក មហារីក ។​
​ ​
​សារជាតិ allicin របស់​ខ្ទឹម ឆៅ​គឺ​ខ្លាំង​បំផុត តែ​លក្ខណៈ​រំញោច វា​ក៏​ខ្លាំង​បំផុត​ដែរ​, ប្រើប្រាស់ ច្រើនពេក នឹង​រំញោច​ក្រពះ ។ ចំពោះ​អ្នកមាន មុខងារ​រំលាយ​អាហារ​ខ្សោយ​, ប្រើប្រាស់​ខ្ទឹម​ឆៅ ច្រើន​អាច​បង្ក​ជា​ជំងឺ​រលាក ក្រពះ និង​ថែមទាំង​រីកចម្រើន​ទៅជា ជំងឺមហារីក​ក្រពះ ។​
​ ​
•​បរិភោគ​ខ្ទឹម​អាំង​
​ខ្ទឹម​អាំង​អាច​ត្រូវបាន​ចាត់ទុកថា ដូចជា “​ជាតិពុល​គូ​” ។ នៅ​សីតុណ្ហភាព​ខ្ពស់ ខ្ទឹមស​ផលិត acrylamide, ត្រូវបាន អាំង​ជាមួយ​អាហារ​ផ្សេងៗ និង​មាន សារជាតិ​បង្ក​មហារីក benzopyrene ធ្វើឱ្យ​កើន​ទ្វេដង​ហានិភ័យ​មហារីក ៕ ប្រែ​សម្រួល​៖ រតនៈ​