បរិភោគ​ចេក​មួយ​ផ្លែ​នៅពេល​យប់​ទទួលបាន​ប្រយោជន៍​អ្វីខ្លះ​?

557
ចែករម្លែក

ការបរិភោក​ចេក​មួយ​ផ្លែ នៅពេល​យប់​, ពិសេស​ក្រោយ ពេលបាយ​ល្ងាច អាចជួយ​កែប្រែ ដំណេក​ឱ្យ​ប្រសើរ​, សម្រួល​អាការ រមួលក្រពើ និង​បង្កើន​ជីវជាតិ​ប្រសិទ្ធភាព ។​
​ ​
កែប្រែ​គុណភាព​ដំណេក​
នេះ​ជា​គុណប្រយោជន៍​ធំ បំផុត ប្រសិន​អ្នក​បរិភោគ​ចេក​មួយ​ផ្លែ ក្រោយ​បាយល្ងាច ។ ចេក​ផ្ទុក tryptophan ប្រភេទ​អា​ស៊ិត​អាមីន រំញោច​ការផលិត​អ័រម៉ូន Malatonin ជួយ​ឱ្យ​អ្នក​គេង ស្រួល និង​ស្កប់​ជាង ។​
​ ​•
ទប់ស្កាត់​ទល់លាមក​
​ចេក​ផ្ទុក​ជាតិ​សរសៃ​ល្អ ។ ដំណើរការ​បំប្លែង​សារជាតិ​ប្រព្រឹត្ត ទៅ​នៅ​ពេលយប់​រហូតដល់​ព្រឹក ព្រលឹម ហើយ​ការបរិភោគ​ចេក សម្បូរ​ជាតិ​សរសៃ​មុនពេល​ចូល គេង​យប់ អាចជួយ​ទប់ស្កាត់​ការ ទល់លាមក ។​
​ ​
បញ្ចុះទម្ងន់​
​ចេក​ជួយ​បញ្ចុះទម្ងន់ ក៏ ព្រោះតែ​ចេក​ជួយ​ជំរុញ​ខ្លាំង​នូវ ដំណើរការ​បំប្លែង​សារជាតិ​, បង្កើតស្រទាប់​ការពារ​មួយ​ក្នុង​ពោះវៀន ជួយ​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ និង​រំញោច​រំលាយ​អាហារ​ល្អ ។​
​ ​
•​បំពេញ​ជីវជាតិ សម្រាប់​ថ្ងៃ​បន្ទាប់​
​ចេក​សម្បូរ​ម៉ាញ៉េ​ស្យូ​ម​, ប៉ូ​តា​ស្យូ​ម ហើយ​សរីរាង្គ​នឹង​ងាយ ស្រូបយក​សារជាតិ​ទាំងនេះ​ជាង ប្រសិន​អ្នក​បរិភោគ​ចេក​នៅពេល​យប់ ។​

•​បន្ថយ​អាការ​រមួលក្រពើ​
​អ្នក​អាច​ត្រូវ​រមួល​សាច់ដុំ ក្នុងពេល​គេង ប្រសិន​នឿយហត់ ក្រោយ​មួយថ្ងៃ​នៃ​ការធ្វើសកម្មភាព ច្រើន ។ ដើម្បី​ទប់ស្កាត់​អាការ​រមួលក្រពើ ចូរ​បរិភោគ​ចេក​មួយ​ផ្លែ ៕ ប្រែ​សម្រួល​៖ រតនៈ​

#