បរិភោគ​ប៉េងប៉ោះ​ច្រើន ដើម្បី​ទប់ស្កាត់​មហារីក​ថ្លើម​ប្រឆាំង​រលាក​

315
ចែករម្លែក

​សមាសធាតុ Lycopene ក្នុង​ផ្លែ​ប៉េងប៉ោះ នឹង​នាំមក​នូវ​គុណប្រយោជន៍​ស្មាន​មិន​ដល់​ច្រើន​ក្នុង ការបង្ការ​ប្រឆាំង​មហារីក​ថ្លើម ។ នេះ​តាម​លទ្ធផល​ស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី Cancer Prevention Research របស់​អាម៉េរិក​។​
​ ​
​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា បរិភោគ​ប៉េងប៉ោះ​ច្រើន​អាច​បន្ថយ​ហានិភ័យ​មហារីក​ថ្លើម​, ពិសេស​នៅ​អ្នកមាន​ទម្លាប់​បរិភោគ​អាហារ​សម្បូរ ជាតិ​ខ្លាញ់​ច្រើន ។​
​ ​
ការស្រាវជ្រាវ​ត្រូវបាន អនុវត្តន៍​លើស​ត្វ​កណ្តុរ​បង្ហាញថា ប៉េងប៉ោះ​សម្បូរ lycopene -​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង​មួយ​មាន ប្រសិទ្ធភាព​ប្រឆាំង​រលាក និង ប្រឆាំង​មហារីក ។ ផ្តើម​ពី​នោះ អាច កែប្រែ​ប្រសើរឡើង​ស្ថានភាព​ខ្លាញ់ រុំ​ថ្លើម​, ប្រឆាំង​រលាក​, ទប់ស្កាត់​ការ រីកចម្រើន​របស់​កោសិកា​មហារីក ថ្លើម ។​
​ ​
សាស្ត្រាចារ្យ Xiang Dong Wang នៅ​សកល​វិទ្យាល័យ ទុ​ថត​ស (​អាម៉េរិក​) ឱ្យដឹងថា អ្នក​អាច​បរិភោគ ប៉េងប៉ោះ​ស្រស់​, ទឹក ប៉េងប៉ោះ​, ម្សៅ​ប៉េង​-​ប៉ោះ​, ផលិតផល ប៉េងប៉ោះ​សុទ្ធ ច្រក​កំប៉ុង​…​ដើម្បី ទទួលបាន​ប្រភព lycopene ល្អ​បំផុត ។​
​ ​
​ក្រៅពីនេះ ពេល​ឱ្យ​សត្វ កណ្តុរ​ស៊ី​ម្សៅ​ប៉េងប៉ោះ ពួក​អ្នក ជំនាញការ​នៅ​សង្កេតឃើញ​វា​មាន ប្រសិទ្ធភាព​ធ្វើឱ្យ​កើន microbiota មាន​ប្រយោជន៍​, ទប់ស្កាត់​ការរីកចម្រើន​ហួស​កម្រិត របស់​បាក់តេរី មួយចំនួន​ពាក់ព័ន្ធ​ដល់​រោគសញ្ញា​រលាក ៕ ប្រែ​សម្រួល​៖ ខុម​