បរិភោគ​ផ្លែឈើ​អម្បូរ​ក្រូច អាចជួយ​បន្ថយ​ហានិភ័យ​ស្ត្រូ​ក​

322
ចែករម្លែក

​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បង្ហាញថា ផ្លែឈើ​អម្បូរ​ក្រូច​សម្បូរ​វីតាមីន​សេ​( C) ពុំ​ត្រឹមតែ​អាចជួយ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ តែ​នៅ​អាចជួយ​បន្ថយ​ហានិភ័យ​ស្ត្រូ​ក ។​

​ការស្រាវជ្រាវ​អូសបន្លាយ ១៤ ឆ្នាំ តាមដាន​សុខភាព និង​របប​ទទួលទាន​របស់​ស្ត្រី​ប្រមាណ ៧០.០០០ នាក់ និង​ប្រៀបធៀប​សុខភាព​របស់​ស្ត្រី​បរិភោគ​ក្រូច និង​ក្រូចថ្លុង​ជាប្រចាំ ជាមួយនឹង​អ្នក​មិន​បរិភោគ ឬ បរិភោគ​ម្តងម្កាល ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​ត្រួតពិនិត្យ​បរិមាណ flavonoid របស់​ផ្លែឈើ​អម្បូរ​ក្រូច​, វិធី​ដែល​វា​ឥទ្ធិពល​ដល់​សុខភាព​សរសៃឈាម និង​ស្វែងយល់​ទំនាក់ទំនង​របស់​វា ទៅដល់​ហានិភ័យ​ហូរឈាម​, ខ្វះ​ឈាម​ដោយ​កន្លែង ឬ ស្ត្រូ​ក ។​

​លទ្ធផល​បង្ហាញថា ស្ត្រី​បរិភោគ​ច្រើន​ផ្លែក្រូច និង​ក្រូចថ្លុង រួម​នឹង​ទឹក​របស់​វា មាន​បរិមាណ​ចរាចរ​ឈាម​ល្អ​ជាង និង​ថយចុះ ១៩% ហានិភ័យ​ស្ត្រូ​កពាក់​ព័ន្ធ​ដល់​កំណក​ឈាម ប្រៀប​នឹង​ស្ត្រី​មិន​បរិភោគ ។​

​ក្នុងការ​ស្រាវជ្រាវ​មួយ​ផ្សេង​, ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​បាន​រកឃើញ​ទំនាក់ទំនង​សំខាន់ រវាង​សុខភាព​របស់​ភ្នែក និង​បរិមាណ​វីតាមីន C ក្នុង​ផ្លែឈើ​អម្បូរ​ក្រូច ។ ទិន្នន័យ​ស្រាវជ្រាវ​បង្ហាញថា កោសិកា​សរសៃប្រសាទ​រ៉េ​ទីន នៅក្នុង​ស្ថានភាព​ល្អ​ជាង​ដោយសារ​វីតាមីន C ។ ពួក​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា វីតាមីន C ក៏​អាច​កែប្រែ​ឲ្យ​ប្រសើរ​សុខភាព​របស់​ប្រព័ន្ធ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ ៕ ប្រែ​សម្រួល​: រតនៈ