បរិភោគ​ផ្លែ​ខ្នុរ​៣​ក្លែប​ពេល​ពោះ​ទទេ​ក្នុង​រង្វង់​៧​ថ្ងៃ​អ្នកនឹង​ភ្ញាក់ផ្អើល​ពី​លទ្ធផល​ទទួលបាន​

1701
ចែករម្លែក
  • 6
    Shares

​ខ្នុរ​ជា​ផ្លែឈើ​ផ្ទុក​បរិមាណ ជាតិ​រ៉ែ​ល្អៗ​ជាច្រើន​សម្រាប់​សរីរាង្គ ដូចជា វីតាមីន A, C, B6, ប៉ូ​តា​ស្យូ​ម​, ជាតិ​សរសៃ​, ម៉ាញ៉េ​ស្យូ​ម​, កាល់ស្យូម​, ដែក​, ប្រូតេអ៊ីន​,…​ពិសេស​វា​នៅ​ផ្ទុក​ទាំង lignans, isoflavones និង sapopim ។ សារធាតុ​ទាំងនេះ​សុទ្ធតែជា​សារជាតិ ជួយ​សរីរាង្គ​ប្រឆាំង​ទប់ទល់​ជំងឺមហារីក មួយចំនួន ជាពិសេស​មហារីក​ពោះវៀន ។​

​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​មួយទៀត របស់​ផ្លែ​ខ្នុរ គឺ​ផ្គត់ផ្គង់​បរិមាណ​អាហារូបត្ថម្ភ​រុក្ខជាតិ​ដ៏​ច្រើន សម្រាប់​សរីរាង្គ ។ អាហារូបត្ថម្ភ​រុក្ខជាតិ​មានលទ្ធភាព ទប់ស្កាត់​ការកកើត​របស់​កោសិកា មហារីក​, ទប់ស្កាត់​ការរីកចម្រើន​ទៅជា មហារីក​របស់​ស្នាម​រលាក​ដំបៅ​ក្នុង សរីរាង្គ ។
​ ​
​អាស្រ័យហេតុនេះ ប្រសិន អ្នកមាន​ដំបៅ​ក្រពះ​, អ្នក​គួរ​បរិភោគ ខ្នុរ​ពេល​ពោះ​ទទេ (​ឬ​គម្លាត​ឆ្ងាយ ពី​ម៉ោង​បាយ​), វា​អាចជួយ​សរីរាង្គ ប្រយុទ្ធប្រឆាំង​ទប់ទល់​ស្ថានភាព​នេះ ។​
​ ​
​បរិមាណ​ប៉ូ​តា​ស្យូ​ម​ដ៏​ច្រើន ក្នុង​ផ្លែ​ខ្នុរ​នឹង​ជួយ​រក្សា​កម្រិត​សម្ពាធ ឈាម​ធម្មតា និង​បន្ថយ​ហានិភ័យ ឈឺបេះដូង​, ស្ត្រូ​ក​ដល់​កម្រិត​ទាប​បំផុត ។​
​ ​
​ក្រៅពីនេះ ខ្នុរ​នៅ​ជួយ​ឱ្យ ស្បែក​ស្អាត ដោយសារ​សម្បូរ​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម​មាន ប្រសិទ្ធភាព​ពន្យឺត​ដំណើរការ​ចាស់​របស់​រាងកាយ​។ បរិមាណ​ទឹក​ដ៏​ច្រើន​ក្នុង​ផ្លែ​ខ្នុរ​ជួយ​រក្សា សំណើម​របស់​ស្បែក​, ដូច្នេះហើយ​អ្នក​បរិភោគ​ខ្នុរ​ជាប្រចាំ​នឹងមាន​ស្បែក​តឹង រលោង ហើយ​ស្នាម​ជ្រួញ​លេចឡើង​យឺត ៕ ប្រែ​សម្រួល​: រតនៈ​