បរិភោគ​ផ្លែ​ប៉ោម​មួយ​ថ្ងៃមួយ​ផ្លែ អាច​បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម​ជិត​៥០​ភាគរយ​

316

​តាំងពី​យូរ​មកហើយ គេ​បានដឹង អំពី​ផលប្រយោជន៍រ​ប់ស​ផ្លែ​ប៉ោម​ចំពោះ សុខភាព​របស់​មនុស្ស ដូចជា​អាចជួយ ទប់ស្កាត់​ជំងឺ​បាត់​ការចងចាំ បន្ថយ ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​, បង្កើន អង្គ​បដិបក្ខ​របស់​សរីរាង្គ​, ការពារ​ឆ្អឹង​, ប្រឆាំង​មហារីក​… ហើយ​ថ្មីៗ​នេះ​នៅ មានគុណ​ប្រយោជន៍​មួយទៀត ទើប ត្រូវបាន​រកឃើញ គឺ​វា​អាចធ្វើឱ្យ​ថយ ចុះ​បរិមាណ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង សរីរាង្គ ។​
​ ​
​ការស្រាវជ្រាវ​របស់​ពួក​អ្នក វិទ្យាសាស្ត្រ​អាមេរិក បង្ហាញថា ការបរិភោគ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ អាច​បន្ថយ​ខ្លាញ់​អាក្រក់​ដល់​ជិត​ពាក់ កណ្តាល​តែ​ក្នុង​រង្វង់​មួយខែ ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​បាន ពិសោធន៍​លើ​មនុស្ស​មាន​អាយុ​ពី​៤០ ទៅ​៦០ ឆ្នាំ ត្រូវបាន​ចែកជា​បី​ក្រុម ។ ក្រុម​ទីមួយ បរិភោគ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង មួយថ្ងៃ​, ក្រុមទី​ពីរ​ប្រើ polyphenol ដែលជា​សារជាតិ​ប្រឆាំង​អុកស៊ីត កម្ម​មួយ​មាន​ក្នុង​ផ្លែ​ប៉ោម ហើយ​ក្រុមទី​បី ប្រើ​ឱសថ​ក្លែងបន្លំ ។​
​ ​
​លទ្ធផល​ក្រុម​បរិភោគ​ផ្លែ​ប៉ោម ផ្ទាល់​មាន​បរិមាណ​ខ្លាញ់​អាក្រក់​ថយចុះ ដល់​៤០​ភាគរយ ។ ក្រុម​ប្រើ polyphenol ក៏​ថយ​បរិមាណ​ខ្លាញ់ តែ​មិន ខ្លាំង​ដូច​ក្រុម​បរិមាណ​ផ្លែ​ប៉ោម​, ក្នុងពេល​ក្រុមទី​បី​ពុំមាន ការប្រែប្រួល​ណា ឡើយ ។​

​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ការបរិភោគ​ផ្លែ​ប៉ោម​រាល់ថ្ងៃ​មាន​ប្រសិទ្ធភាព​បញ្ចុះ​ខ្លាញ់​អាក្រក់​ល្អ​ជាង​ពពួក អាហារ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​គេ​ធ្លាប់ ស្រាវជ្រាវ​ដូចជា Curcumin មាន​ក្នុង ល្មៀត , តែ​បៃតង​, និង​សារជាតិ​ចម្រាញ់ ពី​ប៉េងប៉ោះ ជាដើម ៕ ប្រែ​សម្រួលៈ រតនៈ​