បរិភោគ​ស៊ុត​មួយថ្ងៃ​មួយគ្រា​ប់ ដើម្បី​បង្ការ​ជំងឺ​បង្ក​ការស្លាប់​ទី​៣​លើ​ពិភពលោក​

1168
ចែករម្លែក
  • 7
    Shares

​ការស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក ដែល​បាន​ដំណើរ​ក្នុង​រយៈពេល ៣៣ ឆ្នាំ អំពី​ទំនាក់ទំនង​រវាង​ស៊ុត និង​ជំងឺ​សរសៃឈាម​បេះដូង លើ​មនុស្ស ២៧៥.០០០ នាក់ និង​ហានិភ័យ​ស្ត្រូ​កលើ​មនុស្ស ៣០៨.០០០ នាក់ បាន​រកឃើញថា បរិភោគ​ស៊ុត​មួយ​គ្រាប់​ក្នុង​មួយថ្ងៃ នឹង​បន្ថយ​ហានិភ័យ​ស្ត្រូ​កបាន​ដល់ ១២​ភាគរយ​។​

​បណ្ឌិត Dominik Alexander, អ្នកដឹកនាំ​ការស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Epidstart, Michigan ឲ្យ​ដឹងថា​«​ស៊ុត​ផ្ទុក​យ៉ាងច្រើន​នូវ​សារជាតិ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​មនុស្ស​។ រួមមាន​សារ​ជាំ​តិ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ការពិសោធន៍​ថ្មីៗ​នេះ​បង្ហាញថា មាន​ប្រសិទ្ធភាព​បន្ថយ​កម្រិត​សម្ពាធ​អុកស៊ីហ្សែន ទៅក្នុង​កោសិកា និង​បង្ក​រលាក ។ ទន្ទឹម​នោះ ស៊ុត​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​អស្ចារ្យ​, ត្រូវបាន​ចាត់ទុកថា ពាក់ព័ន្ធ​ដល់​ការចុះ​សម្ពាធ​ឈាម​» ។​

​ស៊ុត​មួយ​គ្រាប់​ទំហំ​ធំ​ផ្ទុក ៦ ក្រាម ប្រូតេអ៊ីន​គុណភាព​ខ្ពស់​, សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម lutein និង Zeaxanthin ត្រូវបាន​រកឃើញ​ក្នុង​ផ្នែក​ស​, ក៏​ដូច​វីតាមីន E, D និង A ។​

​វីតាមីន E ត្រូវបាន​បញ្ជាក់​អាច​បន្ថយ​ហានិភ័យ​ការធ្វើ​ទុក្ខ​បេះដូង​ក្នុង​អនាគត ចំពោះ​អ្នកជំងឺ​បេះដូង​, ក្នុងពេល lutein អាច​ប្រឆាំង​តប​ការស្ទះ​សរសៃឈាម ។​

​ការស្រាវជ្រាវ​ថ្មី​នេះ បាន​ពង្រឹង​បន្ថែម​ដល់​ការណែនាំ​អំពី​របប​អាហារ​សម្រាប់​ជនជាតិ​អាមេរិក ដំណាក់កាល ២០១៥ – ២០២០ ជាមួយនឹង​ដំបូន្មាន អាច​បរិភោគ​ស៊ុត​រាល់ថ្ងៃ ។​

​លទ្ធផល​ស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ The American Journal of Clinical Nutrition ដែលជា​ទស្សនា​វ​ដ្តី​ជំនាញ​មួយ​អំពី​ជីវជាតិ​របស់​អាមេរិក ៕ ប្រែ​សម្រួល​: រតនៈ​