បរិភោគ​ហ្វ្រូ​ម៉ា​អាចជួយ​បន្ថយ​ហានិភ័យ​ជំងឺ​សរសៃឈាម​បេះដូង​និង​ស្ត្រូ​ក​

153

ហ្វ្រូ​ម៉ា​ជា​អាហារ​មាន​បរិមាណ ជាតិ​ខ្លាញ់​ខ្ពស់ ប៉ុន្តែ​ប្រសិនបើ​យើង បរិភោគ​វា​ក្នុង​កម្រិត​ល្មម វា​បែរជា​អាច ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​សរសៃឈាម បេះដូង និង​ស្ត្រូ​ក ។ ជាក់ស្តែង​អ្នក បរិភោគ​ហ្វ្រូ​ម៉ា​៤០​ក្រាម ក្នុង​មួយថ្ងៃ​អាច កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ចុះ ១៤​ភាគរយ​។ ពួក​អ្នកវិទ្យាសាស្ត្រ ចាត់ទុកថា ហ្វ្រូ​ម៉ា​អាចជួយ​បង្កើន បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​មាន​ប្រយោជន៍ ទន្ទឹម​នោះ វា​អាច​បន្ថយ​បរិមាណ កូ​ឡេ​ស្តេ​រ៉ូ​ល​មាន​គ្រោះថ្នាក់​ក្នុង​សរីរាង្គ​។​
​ ​
​ក្នុងការ​ស្រាវជ្រាវ ពួក​អ្នក វិទ្យាសាស្ត្រ​រកឃើញថា ទោះបី​ហ្វ្រូ​ម៉ា មាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់ ដែល​នេះ​ជា​ជាតិ​ខ្លាញ់​មាន​គ្រោះថ្នាក់ សម្រាប់​បេះដូង ប៉ុន្តែ​កាល់ស្យូម​ក្នុង​ហ្វ្រូ​ម៉ា​បែរជា​ធ្វើឱ្យ​សរីរាង្គ ស្រូបយក ជាតិ​ខ្លាញ់​នេះ​តិចតួច ។ ក្រៅពីនេះ ហ្វ្រូ​ម៉ា​នៅ​ផ្ទុក​អាស៊ីត​មួយ​ប្រភេទ ដែល​អាចជួយ​ទប់ស្កាត់ ស្ថានភាព​ស្ទះ​សរសៃ ឈាម ។​
​ ​
​ពួក​ជំនាញការ​ចាត់ទុកថា ការ ចៀស​ឆ្ងាយ​ពី​អាហារ ដូចជា​ហ្វ្រូ​ម៉ា​, ទឹកដោះគោ ឬ យ៉ា​អួ (​ដោយសារ​ខ្លាច វា​មាន​ជាតិ​ខ្លាញ់​ច្រើន នឹងធ្វើ​ឱ្យ​ឡើង ទម្ងន់​) អាច​បង្ក​គ្រោះថ្នាក់​ឱ្យ​សុខភាព ។ ពិសេស​កុមារ និង​ស្ត្រី ទទួលទាន ទឹកដោះគោ​តិចពេក អាច​បណ្តាលឱ្យ ខ្វះ​កាល់ស្យូម​, ធ្វើឱ្យ​ឆ្អឹង​ងាយ​ត្រូវរបួស និង​បង្កើន​ហានិភ័យ​ពុក​ឆ្អឹង ។​
​ ​
​មូលនិធិ​សរសៃឈាម​បេះដូង អង់គ្លេស (BHF) បាន​ទូន្មាន​ឱ្យ​មនុស្ស គ្រប់គ្នា​បរិភោគ​ហ្វ្រូ​ម៉ា ព្រោះ​នោះ​ជា ប្រភព​បំពេញ​កាល់ស្យូម​ដ៏​សំខាន់ ៕ ប្រែ​សម្រួល​: រតនៈ​