បរិភោគ​អាហារ​តិចពេក​៖ ហានិភ័យ​ជំងឺ​បេះដូង​, ស្ត្រូ​ក​កើនឡើង​

140
ចែករម្លែក
  • 1
    Share

ការស្រាវជ្រាវ​ថ្មី​មួយ​ព្រមាន​ថា របប​ទទួលទាន Low- Carb, ពោលគឺ ពី​បាយ​, នំប៉័ង​, ប៉ា​ស្កា​, ដំឡូងបារាំង​… អាច​នាំ​ដល់​ចង្វាក់បេះដូង​មិន​ប្រក្រតី​។​ជា​ស្ថានភាព​ងាយ​នាំ​ដល់​ជំងឺស្ត្រូក ។​

​ការស្រាវជ្រាវ​ទើបត្រូវ​បាន​អិធ​ប្បាយ នៅ​សន្និសីទ​អន្តរជាតិ​រៀបចំ​ដោយ​សកល​វិទ្យាល័យ​សរ​សៃ​ឈាម​បេះដូង​អាមេរិក ។ ពួក​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ទិន្នន័យ​ពី​អ្នកស្ម័គ្រចិត្ត ១៤.០០០ នាក់ នៅ​អាម៉េរិក ដែល​អ្នកមាន​បេះដូង​មាំមួន​ពេល​ចាប់ផ្តើម​តាមដាន​សុខភាព ។​

​ក្រោយ ២២ ឆ្នាំ មាន​អ្នកស្ម័គ្រចិត្ត ១៩០០ នាក់ បានកើត​ជំងឺ atrial fibrillation ដែលជា​ទម្រង់​ទូទៅ​នៃ​ជំងឺ​ចង្វាក់បេះដូង ។ ពេល​ចែក​ពួកគេ​ជា​ក្រុម​ផ្នែក​លើ​របប​អាហារ​ដើម្បី​ប្រៀបធៀប គឺ​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា អ្នក​ដែលមាន​កាបូ​ហ៊ី​ដ្រា​ត​តែ​ប្រមាណ ៤៥​ភាគរយ នៃ​បរិមាណ​កាឡូរី​ប្រើប្រាស់​ប្រចាំថ្ងៃ មាន​ហានិភ័យ​កើត​ជំងឺ artail fibrillation ខ្ពស់ជាង​ដល់ ១៨​ភាគរយ ប្រៀប​នឹង​អ្នកមាន​កាបូ​ហ៊ី​ដ្រា​ត​ពី ៤៥​ភាគរយ ទៅ ៥២​ភាគរយ​នៃ​បរិមាណ​កាឡូរី​ប្រើប្រាស់ ។​

​បៀ​ប​ធៀប​ជាមួយ​ក្រុម «​ញៀន​បាយ​» ពោលគឺ​បរិភោគ​កាបូ​ហ៊ី​ដ្រា​ត​យ៉ាងច្រើន (​លើស ៥២%), នោះ​ក្រុម​បរិភោគ low-card មាន​ហានិភ័យ​កើត​ជំងឺ​ខ្ពស់ជាង ១៦​ភាគរយ ។​

​ជំងឺ atrial fibrillation និង​សណ្ឋាន​ចង្វាក់បេះដូង មិន​ប្រក្រតី​ផ្សេងៗ​ត្រូវបាន​បញ្ជាក់ថា ធ្វើ​ឲ្យ​កើន​ហានិភ័យ​ស្ត្រូ​ក​ដល់ ៥ ដង និង​ងាយ​នាំ​ដល់​ស្ថានភាព​ខ្សោយបេះដូង ។​

​នៅ​ខែសីហា ២០១៨ ការស្រាវជ្រាវ​៤​ផ្សេង ពី​សាកលវិទ្យាល័យ​ហា​វ៉ាដ (​អាមេរិក​) ធ្លាប់ធ្វើ​ការព្រមាន​ចំពោះ​អ្នក​បរិភោគ low-carb ពេល​បញ្ជាក់ថា របប​ទទួលទាន​តិចជាង ៤០​ភាគរយ ឬ ច្រើនជាង ៦៥​ភាគរយ កាបូ​ហ៊ី​ដ្រា​ត ក្នុង​អាហារ សុទ្ធតែ​ងាយ​បណ្តាល​ឲ្យ​ឆាប់​ស្លាប់ ៕ ប្រែ​សម្រួលៈ រតនៈ​