បរិភោគ​អាហារ​ទាំងនេះ អាច​ទប់ស្កាត់បាន​រោគសញ្ញា​របស់​វ័យ​ចំណាស់​

579
ចែករម្លែក

អ្នក​អាច​រុញច្រាន​ថយក្រោយ​នូវ​សញ្ញា​របស់​វ័យចាស់​ដូចជា​ដំណើរ​យឺតយ៉ាវ និង​ជំងឺ​រលាក​សន្លាក់ ប្រសិន​ព្យាយាម​បរិភោគ​នូវ​អាហារ​ដែល​ពួក​អ្នកស្រាវជ្រាវ​នៅ​សកល វិទ្យាល័យ Tufts ប្រាប់​ឲ្យ​ដឹង ។​

​ការស្រាវជ្រាវ​ទើប​ប្រកាស​លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ Journal of Genontology: Series A របស់​សកល​វិទ្យាល័យ Tufts (​អាមេរិក​) បង្ហាញថា ការបំពេញ​គ្រប់​វីតាមីន K មាន​ពាក់ព័ន្ធ​ខ្លាំងក្លា​ដល់​ហានិភ័យ​នៃ​ការ​រឹតបន្តឹង​ចលនា និង​ពិការ​នៅ​មនុស្ស​ចាស់ តែង​ស្តែងចេញ​ច្រើន​បំផុត តាមរយៈ​ចំណុច​ពិសេសៗ​ច្រើន​ជួបប្រទះ​របស់​វ័យ​ចំណាស់​ដូចជា​ដំណើរ​, ចលនា យឺតយ៉ាវ និង​ជំងឺ​រលាក​សន្លាក់ ។​

​ស្ត្រី ៦៨៨ នាក់ និង​បុរស ៦៣៥ នាក់ មាន​អាយុ​ពី ៧០ ទៅ ៧៩ ឆ្នាំ ត្រូវបាន ពួក​អ្នក វិទ្យាសាស្ត្រ​ដំណើរការ​ស្រាវជ្រាវ​វាយតម្លៃ​លទ្ធភាព​ចលនា ៦ ខែ ម្តង ក្នុង​រង្វង់ ៦ ទៅ ១០ ឆ្នាំ ។ ពួកគេ​ត្រូវបាន​សំណូមពរ​រាយការណ៍​អំពី​ការលំបាក​ពេល​ដើរ ឬ ឡើងជណ្តើរ ឬ បញ្ហា​សុខភាព​ពាក់ព័ន្ធ​ដល់​ចលនា ។​

​លទ្ធផល ពួក​អ្នកស្រាវជ្រាវ​រកឃើញថា មនុស្ស​ចាស់​អាចមាន​ក​ម្រិ​ត​វីតាមីន K ក្នុង​ឈាម​ទាប ពិបាកធ្វើ​ចលនា ហើយ​លទ្ធភាព​ពិការ​ចលនា​ខ្ពស់ជាង ២ ដង ប្រៀប​នឹង​អ្នកមាន​គ្រប់​វីតាមីន K ។​

​វីតាមីន K1 ច្រើន​ក្នុង​ពពួក​បន្លែ​ពណ៌​បៃតង ។ ដោយ​គ្រាន់តែ​បរិភោគ​ពួយ​ឡេង ១​ចាន គឺ​អ្នក​បាន​ស្រូបយក 145 mcg វីតាមីន K, ប្រហាក់ប្រហែល 181% បរិមាណ​វីតាមីន K ត្រូវការ​ចាំបាច់​ប្រចាំថ្ងៃ ។ សាឡា​ត់​ក្រញាញ់​១​ចាន ផ្តល់ 113 mcg, ប្រហាក់ប្រហែល ១៤១% ។ ផ្កា​ស្ពៃខៀវ​កន្លះ​ចាន​ផ្តល់ 110 mcg ប្រហាក់ប្រហែល ១៣៨% ។​

​វីតាមីន K2 នោះ​អាច​រកឃើញ​ក្នុង​សាច់ ស៊ុត ទឹកដោះ​ហ្វ្រូ​ម៉ា និង​បណ្តា​ផលិតផល​ពី​សណ្តែកសៀង (​តៅហ៊ូ​, សៀង​,…) ។​

​ការពិត វីតាមីន​ចាំ​ា​បាច់​សម្រាប់​គ្រប់​វ័យ​មិន​ចំពោះតែ​មនុស្ស​ចាស់​ឡើយ ។ ក្នុង​១​ជីវិត​របស់​អ្នក វីតាមីន​នេះ​ដើរតួនាទី​សំខាន់ ក្នុង​ដំណើរការ​កកឈាម​, បំប្លែង​សារជាតិ​របស់​ឆ្អឹង និង​សរសៃឈាម ៕ ប្រែ​សម្រួលៈ​រតនៈ​

#