បរិមាណ​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​មានការ​កើនឡើង​លើសពី​ការរំពឹងទុក​

388
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ដោយសារ​តែមាន​ការហូ​រ​ចូល​នូវ​វិនិយោគ​ចម្រុះ​តាមរយៈ​ការសាងសង់​អគារ​ខុន​ដូ​រមណីយដ្ឋាន​និង​អគារ​ពាណិជ្ជកម្ម​ព្រមទាំង​រោងចក្រ​កាត់ដេរ​ជាច្រើន​ខេត្ត​ព្រះសីហនុ​បាននិងកំពុង​អភិវឌ្ឍ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​តែ​ទន្ទឹមនឹង​ការអភិវឌ្ឍ​នេះ​បរិមាណ​ទឹក​កខ្វក់​មាន​ការកើនឡើង​លើសពី​ការរំពឹងទុក​។​

​ឆ្លើយតប​បញ្ហា​នេះ​កាលពី​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៩​លោក​ស៊ុនចាន់ថុល​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​អញ្ជើញ​អមដំណើរ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​អូន​ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចុះ​ពិនិត្យ​ស្ថានភាព​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្រុងព្រះសីហនុ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​មន្ត្រី​ជំនាញ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ដែនដី​និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ផងដែរ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ជាបន្ទាន់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញាធរ​ដែនដី បាន​ស្ដារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់ និង​សាងសង់​ស្ថានីយ​បូមទឹក​មួយចំនួន​បន្ថែ​ម​ទៀត​។​

ដើម្បី​ធានា​ឱ្យបាន​នូវ​បរិស្ថាន​ស្អាត​ប្រកបដោយ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​អន្តរជាតិ​ខណៈ​ផែនការមេ​គ្រប់គ្រង​កាកសំណល់​ទឹក​កខ្វក់​ត្រូវបាន​សិក្សា​ដោយ​ក្រុមហ៊ុន​ចិន និង​រៀបចំ​តាម​បទដ្ឋាន​អន្តរជាតិ​។​

​សូមបញ្ជាក់ថា​៖​ស្ថានីយ​ប្រព្រឹត្តិកម្ម​តាមបែប​ធម្មជាតិ​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ជា​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​សំណល់​ធំ​ទី​២​បន្ទាប់ពី​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​កខ្វក់​តាមបែប​ធម្មជាតិ​ក្រុង​សៀមរាប ខេត្តសៀមរាប​៕S/

​ចំណងជើង​រូបថត​៖​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចុះ​ពិនិត្យ​ស្ថានភាព​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​