បរិយាកាស​, បរិមាណ​, បរិក្ខារ​, បរិច្ចាគ​, បរិច្ឆេទ​, បរិបូរ​, បរិបូណ៌​, បង្ហូរ​, បង្ហៀរ​, បន្សាប​, បណ្តុះ​, បន្ទាប់​, បញ្ហា​, បន្ស៊ី​, បន្សុទ្ធ​, បង្ការ​, បន្ទុំ​, បន្ទំ​, បណ្តា​

207

បរិយាកាស ប៉ៈ​រ៉ិ​យ៉ា​–​បា​., សំ​. ( ន​. ) (​ប​យ៌ា​កាស​) អាកាសធាតុ ដែល​ព័ទ្ធជុំវិញ​ប្រឹថពី ហើយ​ដែល តែង​ប្រែប្រួល​ជា​ប្រក្រតី (​ព​. ទ​.) ។ បារ​. Atmosphre ។​
​ ​
​បរិមាណ ប៉ៈ​រ៉ិ​ម៉ាន បា​.,(​ន​.) ការរាប់​, ការ​គ្នេរ​មើល​ដោយ​សព្វគ្រប់​, ប្រមាណ​, ចំនួន​៖​ផលិតផល ស្រូវ​ក្នុង ឆ្នាំនេះ​ឃើញថា មាន​បរិមាណ​លើស ពី​ឆ្នាំមុន​ច្រើន​មកពី​មាន​ទឹកភ្លៀង​ស្រួល​ផង​កសិករ ក៏​ធ្វើស្រែ​ដោយ​យក ចិត្ត​ទុកដាក់​ណាស់​ផង​។​
​ ​
​បរិក្ខារ ប​-​រ៉ិ​ក​-​ខា​ឬ​ប៉ៈ​-​ប៉ា​., សំ​. ( ន​. ) (​បរិ​ក្សា​រ​) គ្រឿង​ប្រដាប់​, គ្រឿង​ប្រដាប់​សម្រាប់​ប្រើប្រាស់​៖ គប្បី ថែទាំ​សម្អាត​គ្រឿង​បរិក្ខារ​ផ្សេងៗ​មាន សំពត់​ខោអាវ​ជាដើម​ឱ្យ​ស្អាត​ជានិច្ច (​ម​. ព​. អដ្ឋបរិក្ខារ ទៀតផង​) ។​
​ ​
​បរិច្ចាគ ប​-​រ៉ិ​ច​-​ចាក​បា​., សំ​. (​ន​.) (​បរិ​ត្យា​គ​) ការ​លះ​, កា​រលះ​ទ្រព្យ​, ការចំណាយ​ទ្រព្យ​ធ្វើ​ទាន ឬ​ធ្វើ​អ្វីមួយ​ឱ្យ ជា​ប្រយោជន៍​ក្នុងស្រុក​ក្នុង​នគរ​។ ច្រើន ប្រើ​ជា​កិ​.៖ បរិច្ចាគ​ប្រាក់កាស​ចែកជា ទាន​, បរិច្ចាគ​ទ្រព្យ​ឱ្យទាន (​ម​. ព​. ទសពិធរាជធម៌​ផង​) ។​
​ ​
​បរិច្ឆេទ ប​-​រ៉ិ​ច​-​ឆែត​សំ​. បា​. (​ន​.) ការ​កាត់​, ការ​កាត់​ឱ្យដាច់​ដោយ សង្កាត់​ដោយឡែក​ពីគ្នា​, សង្កាត់​សេចក្តី មួយ​ពួកៗ​, កណ្ឌ​៖ បរិច្ឆេទ​ទី​១, បរិច្ឆេទ ទី​២, មួយ​បរិច្ឆេទ​, ពីរ​បរិច្ឆេទ (​ម​. ព​. កាលបរិច្ឆេទ​ក្នុង ពាក្យ​កាល​១​ន​. ផង​) ។​
​ ​
​បរិបូរ ប​-​រ៉ិ​បូ​ឬ​ប​-​បូ​សំ​.​បា​. (​គុ​.) ដែល​គ្រប់គ្រាន់​, ដែល​ពេញ​គ្រប់គ្រាន់​, ពេញលេញ​, សម្បូរ​, ដែល​ឆ្អែត​ហើយ​៖ ម្ហូបចំណី​បរិបូរ​, ទ្រព្យធន​បរិបូរ​។ ប្រើ​ជា​កិ​. ក៏បាន​៖ ណ្ហើយ​, ប៉ុណ្ណឹង​ចុះ បរិបូរ​ហើយ ! ។​ប្រើ​ជា​កិ​. វិ​. ក៏បាន​៖ ខ្ញុំ ទទួលទាន​បរិបូរ​ហើយ !
​ ​
​បរិបូណ៌ ប​រ៉ិ​បូ​ឬ​ប​-​បូ​សំ​., បា​. ( គុ​. ឬ​កិ​. ) (​បរិ​បុ​ណ្ណ​) ដូចគ្នា​នឹង​បរិបូ​រៈ ភោជនាហារ​បរិបូរ​ណ៌​, អ្នក​អញ្ជើញ ពិសា​ចុះ​ខ្ញុំ​បរិបូណ៌​ហើយ​។ ប​រ៉ិ​បូ​, ឬត​-​ទ​ថា​ប៏​បូ ( ន​. ) ឈ្មោះ​ខែត្រ​មួយ​ក្នុង កម្ពុជរដ្ឋ​, សព្វថ្ងៃនេះ​ដាក់​ទៅជា​ស្រុក ហៅថា​ស្រុក​បរិបូណ៌​រួម​ចូលក្នុង​ខេត្ត កំពង់ឆ្នាំង (​ម​. ព​. បរិបូរ​និង​បរិបូណ៌ មួយ គុ​. ឬ​កិ​. ផង​) ។​
​ ​
​បង្ហូរ ( កិ​. ) ធ្វើឱ្យ​ហូរ​៖ បង្ហូរទឹក​, បង្ហូរទឹកភ្នែក​។ បំបោល​ឱ្យ ជ​ញ្ជ្រោំ​ជី​ង​ត្រឹកៗ​៖ បង្ហូរគោ​។​
​ ​
បង្ហៀរ ( កិ​. ) ធ្វើឱ្យ​ហៀរ​៖ បង្ហៀរទឹក​។ ( ន​. ) គ្រឿង​សេះ​សម្រាប់ បង្ខាំ​មាត់​ដឹកនាំ​ឱ្យ​ដើរ ឬ​ជិះ​កាន់​ទាញ​ទប់​៖ ទាញ​បង្ហៀរ​សេះ​។​
​ ​
​បន្សាប ( កិ​. ) ស៊ែម​ក្តារ គែមទូក​ឱ្យ​ខ្ពស់​ឡើង​ដើម្បី​នឹង​ឱ្យបាន ចុះ​បន្ទុក​ច្រើន​។ ធ្វើឱ្យ​សាប​, ឱ្យអស់​ពិស អស់អំណាច​៖ បន្សាបទំពាំង​, បន្សាប ពិស​, បន្សាបមន្ត​, បន្សាបអំណាច​។​
​ ​
​បណ្តុះ ( កិ​. ) ធ្វើឱ្យ​ដុះ​៖ បណ្តុះ​សណ្តែក​, បណ្តុះ​ស្ពៃ​។ បណ្តុះ បណ្តាល​ធ្វើឱ្យ​ដុះដាល​, ឱ្យ​កើត​កាល វាលគុម្ព​។ បណ្តុះអុត​ជោះ​សាច់​ដាក់​ទឹក ថ្នាំ​មាន​មេ​ឆ្លង​ឱ្យ​កើត​អុត​។​គុ​. ដែល​គេ ធ្វើឱ្យ​ដុះ​ហើយ​៖ សណ្តែកបណ្តុះ​គឺ ពន្លក​សណ្តែកបាយ​ជាដើម ដែល​ដុះ ហើយដោយ​ការបណ្តុះ​សម្រាប់​ប្រើ​ជា បន្លែ​ឬ​ជា​របោយ​, ជា​អន្លក់​។​
​ ​
បន្ទាប់ ( គុ​. ឬ​កិ​. វិ​. ) ដែល ផ្ទាប់​ជិតគ្នា​, ដែល​រង​លំដាប់​ពីគ្នា​, ដែល ស្ថិតនៅ​ក្បែរ​គ្នា​៖ បង​បន្ទាប់​, ប្អូន​បន្ទាប​,​ដាក់​បន្ទាប់​គ្នា​, ដេក​បន្ទាប់​គ្នា​។​
​ ​
បញ្ហា ប័​ញ​ហា​ឬ​ប៉័​ញ​–​បា​., សំ​. ( ន​. ) (​បញ្ហា​, ប្រ​គ្ន​) ពាក្យ​ឬ​សេចក្តី​ដែលមាន​អាថ៌កំបាំង​លុះ តែ​អ្នកមាន​ប្រាជ្ញា​វាងវៃ ទើប​អាច​ដឹង​ឬ​លុះតែ​សួរ អ្នក ចេះ​ទើប​អាច​ដឹង​ច្បា​ស់បាន​, ប្រស្នា​, ចំណោទ​ ៖ ដោះ​បញ្ហា (​ប្រើ​ជា​ប្រស្នា​វិញ ក៏បាន​) ។​
​ ​
បន្ស៊ី បន់​-​ស៊ី ( កិ​. ) ធ្វើឱ្យ​ស៊ី​, នាំឱ្យ​ស៊ី​៖ បន្ស៊ី​គោ​តាម​ភ្លឺស្រែ​គឺ​ដឹកគោ ឱ្យ​ស៊ី​ស្មៅ​តាម​ភ្លឺស្រែ​។ ធ្វើឱ្យ​ដាច់​ឱ្យ មុត​ឬ​ឱ្យ​ខូង​៖ ក្រឡឹង​បន្ស៊ី​ខ្ចៅ​នេះ​បន្តិច ទៀត ទើប​យកមក​ដាក់​បាន​។​ប្រើ​ជាមួយ នឹង​ពាក្យ​បញ្ចុក​ថា​៖ បញ្ចុកបន្ស៊ី​គឺ​នាំ យកទៅឱ្យ​ផឹកស៊ី​ដើរលេង​សប្បាយ ហើយ​និយាយ​ល្បួង​បញ្ចុះបញ្ចូល​ឱ្យ ងាកចិត្ត​ទៅតាម​គោលបំណង​របស់ខ្លួន​។​
​ ​
​បន្សុទ្ធ ( កិ​. ) ធ្វើឱ្យ​សុទ្ធ​, ឱ្យមាន​ភាព​សុទ្ធ​កុំ​ឱ្យមាន​មន្ទិល​៖ ជាង បន្សុទ្ធ​មាស គឺ​ជាងមាស​ដេញ សាច់​មាស ឱ្យ​សុទ្ធ​។ បន្សុទ្ធចិត្ត​ញ៉ាំង​ចិត្ត​ឱ្យ​ស្អាត​មិន ឱ្យមាន​ឧបក្កិលេស​រួបរឹត​៘​
​ ​
​បង្ការ ( កិ​. ) រារាំង​, ប្រុងប្រយ័ត្ន​ការពារ​សេចក្តី​អន្តរាយ ឬ​ការ ខ្វះខាត​ក្រែង​នឹងមាន​ទៅខាង​មុខ​៖ ដាក់ ថ្នាំសង្កូវ​ខ្លះ​បង្ការ​ផង​, ដាក់​បាយ​បង្ការ តាមផ្លូវ​។​
​ ​
( ប​. ) ពាក្យ​បរិវារ​របស់​ពាក្យ បន្លែ​៖ បន្លែបង្ការ គឺ​បន្លែ​និង​បន្លែ រាយរង ដែល​ត្រូវ​ឱ្យមាន​ទុក​បម្រុង​ការ ខ្វះខាត​ឬ​បន្លែ​ច្រើន​មុខ​នេះ​ខ្លះ​នោះ​ខ្លះ​។ ព​. ប្រ​. បន្លែបង្ការ​ន​. ពាក្យ​ផ្សែផ្សំ​ពីនេះ​ពី​នោះ​ចម្រុះ​លាយ​គ្នា ក្រង​ជា​សេចក្តី ដូចជា​បន្លែ​ច្រើន​មុខ​ ៖ គាត់​ចេះតែ និយាយ​បន្លែបង្ការ​តាមតែ​រួចពីមាត់​ទៅ ទេ​។​
​ ​
បន្ទុំ ( កិ​. ) ធ្វើឱ្យ​ទុំ​៖ បន្ទុំចេក​, បេះ​ផ្លែទៀប​ពេញ​ចំណាស់​យកមក​បន្ទុំ​។ បន្ទុំក្រចក​យក​ស្លឹក​ក្រពេន ដែល​បុក​ឬ ដែល​ដំ​ឱ្យ​ល្អិត​មក​រុំ​ត្រង់​ក្រចកដៃ​ឱ្យ ដិត​ឡើង​សម្បុរ​ក្រហមទុំ​រាប់​ថា​ជា លំអ​របស់​អ្នក ដែល​ត្រូវការ ។ បន្ទុំបារមី បំពេញ​បារមី​ទាំង​១០​ឱ្យ​ពេញ​បរិបូរ ហាក់ដូចជា​ផ្លែឈើ​ដែល​ដល់កំណត់ ទុំ​ដើម្បីឱ្យ​សម្រេច​ពោធិញ្ញាណ (​ម​. ព​. ទសបារមី​ផង​) ។​
​ ​
​បន្ទំ ( កិ​. ) ធ្វើឱ្យ​ទំ​, ចាប់​ដាក់ ឱ្យ​ទំ​, ឱ្យ​តោង​៖ បន្ទំល័ខ​, បន្ទំនាង​។​
​ ​
​បណ្តា ( អា​. និ​. ) ជំនុំ​, អស់ទាំង​, អម្បាល​, ពាក្យ​សម្រាប់ និយាយ​ដក​រំលែក​ចំនួន​នីមួយ​អំពី​ចំនួន ច្រើន​ឱ្យដាច់​ដោយឡែក​ផ្សេង​៖ បណ្តា មនុស្ស​ទាំង​៣០​នាក់​នោះ​, មានតែ មនុស្ស​ប្រាំ​នាក់​ចេះ​សរសេរ​កើត (​ម​. ព​. ជំនុំ​អា​. និ​. ផង​) ។ និ​. អស់ទាំង​, អម្បាលម៉ាន​៖ បណ្តាជន​, បណ្តារាស្ត្រ​, បណ្តាក​ម្មករ ទាំងឡាយ ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​