បរិយាយ​លេខ​នេះ​៖ នយោបាយ ដែល​ពិបាក​បក​ក្រោយ​របស់​ទណ្ឌិត សម រង្ស៊ី​

481
ចែករម្លែក

ទីបំផុត​ទៅ មេធាវី ០៣​រូប​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី ភ្នំពេញ ដើម្បី​ប្តឹង​ទណ្ឌិត សម រង្ស៊ី អំ​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​បណ្តឹង ថ្មី​ចុងក្រោយ​ប្រឆាំង​ទណ្ឌិត សម រង្ស៊ី នេះ បានធ្វើ​ឡើង ក្រោយពេល​លោក សម រង្ស៊ី បាន​ចោទប្រកាន់ថា សម្តេច​តេ​ជោ ហ៊ុន សែន ថា ជា​អ្នករៀបចំ​គម្រោង​សម្លាប់​លោក ហុក ឡង់ឌី អតីត​មេ​ប៉ូលិស​កម្ពុជា ហើយ​ថា ពេលនេះ កូនប្រុស​របស់លោក ហុក ឡង់ឌី កំពុង​រៀបចំ​ផែនការ​សងសឹក ដោយមាន​ការគាំទ្រ​ពីស​ម្តេច​ក្រឡាហោម ស ខេង​។​
​ ​
​ក្នុង​ពាក្យបណ្តឹង ដែល​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩ បង្ហាញថា កាលពី ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ ឈ្មោះ សម រង្ស៊ី បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់ខ្លួន អំពី​ការទទួល​មរណភាពរ​ប​ស់លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ដែលមាន​ខ្លឹមសារ អុជអាល និង​ញុះញង់​ខុសពី ការពិត ។​
​ ​
​ក្នុង​ពាក្យបណ្តឹង​ដដែល លើកឡើងថា ក្រោយមកទៀត នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ឈ្មោះ សម រង្ស៊ី បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA ដោយ​ក្នុង​បទសម្ភាសន៍​នេះ ឈ្មោះ សម រង្ស៊ី​បាន​និយាយ​នូវ​ខ្លឹមសារ​ប្រហាក់ ប្រហែល​នឹង​សា​រលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែរ​។​
​ ​
​ក្រុម​មេធាវី​របស់​សម្តេច​ក្រឡា​ហោម ស ខេង បាន​បញ្ជាក់ថា​“​ការ​ប្រឌិត​ព័ត៌មាន​ទម្លាក់ កំហុស និង​មួលបង្កាច់​របស់​ឈ្មោះ សម រង្ស៊ី ខាងលើនេះ គឺ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ជាន់ ខ្ពស់​របស់​រាជរដ្ឋាភិបាល មានការ​សង្ស័យ​គ្នា និង​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ដែល​អាច ធ្វើ​ឲ្យ​មាន​វិវាទ​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល​។ ទង្វើ​ទាំងនេះ បញ្ជាក់​យ៉ាងច្បាស់​ថា ឈ្មោះ សម រង្ស៊ី មាន​ចេតនា​ទុច្ចរិត​ក្នុងការ​ញុះញង់​បំផុសបំផុល​ធ្វើ​ឲ្យ​មានការ​បែកបាក់​សាមគ្គី ផ្ទៃក្នុង​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​រាជរដ្ឋាភិបាល​ក៏ដូចជា​ជួរ​ថ្នាក់ដឹកនាំ​កំពូល​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​មាន​ចលាចល និង​ភាពវឹកវរ​យ៉ាងធ្ងន់ធ្ង​រ​ដល់ សន្តិសុខ​សង្គម​បំផ្លិចបំផ្លាញ​ដល់​ស្ថិរភាព​នយោបាយ​និង​សន្តិសុខ​របស់​ជាតិ ទាំងមូល​”​។​
​ ​
​ក្រុម​មេធាវី​សម្តេច​ក្រឡាហោម ស ខេង​បាន​បញ្ជាក់ជូន​តំណាង​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ សុំ​ប្តឹង​ឈ្មោះ សម រង្ស៊ី និង​សំណូមពរ ២ ចំណុច គឺ ១-​សុំ​ឲ្យ តុលាការ​ធ្វើការ​ចោទប្រកាន់ និង​ផ្តន្ទាទោស​លើ​ឈ្មោះ សម រង្ស៊ី​ឲ្យ​បាន​ធ្ងន់ធ្ងរ​តាម ផ្លូវច្បាប់ និង ២-​ទាមទារ​ឲ្យ​ឈ្មោះ សម រង្ស៊ី សង​សំណង​ជំងឺ​ចិត្តជា​ប្រាក់ ចំនួន​៤​ពាន់ លាន​រៀល ( ស្មើ​ប្រមាណ ១​លាន​ដុល្លារ ) ដល់​សម្តេច​ក្រឡាហោម ស ខេង ។​

​ចំពោះ​ការចោទប្រកាន់​គ្មាន​ការពិត​របស់​ទណ្ឌិត​សមរង្ស៊ី ខាងលើនេះ​ក៏ត្រូវ​បាន សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ច្រានចោល ហើយ​ថាស​ម្តេចក៏​បានប្រកាស​ព្រមាន ថា នឹង​រៀបចំ​ពាក្យបណ្តឹង ប្តឹង​ទណ្ឌិត សមរង្ស៊ី នៅ​តុលាការ​ប្រទេស​បារាំង​ដែល សព្វថ្ងៃនេះ លោក​សមរង្ស៊ី មាន​សញ្ជាតិ​បារាំង និង​កំពុង​រស់នៅ​ប្រទេស​បារាំង​។​

​យ៉ាងណា​ក៏ដោយចុះ ចរិត​លើកឡើង​គ្មាន​ការពិត ញុះញង់ ក្នុង​បំណង​បំបែកបំបាក់ ផ្ទៃក្នុង​រាជរដ្ឋាភិបាល ជួរ​កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​កំពូល​របស់ គណបក្ស​ប្រជាជន​កម្ពុជា គឺ​ទណ្ឌិត សមរង្ស៊ី បានធ្វើ​ឡើង​យូរ​ឆ្នាំ​ណាស់​មកហើយ តាំងពី​សម័យ​សម្តេច​ជាស៊ីម នៅ​ធ្វើជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មក​ម្លេះ​។​

​ក៏ប៉ុន្តែ​បំណង​ទុច្ចរិត​របស់​ទណ្ឌិត​សមរង្ស៊ី ក្នុងការ​បំបែកបំបាក់​ផ្ទៃក្នុង​រាជរដ្ឋាភិបាល ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ម្តង​ហើយ​ម្តងទៀត គឺ​មិនដែល​ម្តងណា​ទទួលបាន ជោគជ័យ​តាម​បំណង​របស់​ទណ្ឌិត​រត់​ចោលស្រុក​នេះនោះ​ទេ​។​

​គេ​មិនទាន់​ភ្លេច​ថា នៅពេល​ថ្មីៗ​នេះ ទណ្ឌិត​សមរង្ស៊ី បានប្រកាស​អំពាវនាវ​ពី​ក្រៅ​ស្រុក ឲ្យ​ប្រជាពលរដ្ឋ​ពិសេស​កងកម្លាំងប្រដាប់អាវុធ ងើប​បះបោរ ផ្តួលរំលំ​រាជរដ្ឋាភិបាល ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។ ក្រោយមកទៀត ទណ្ឌិត រូបនេះ ក៏បាន​ប្រកាស​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង​អនុប្រធាន​គណបក្ស​ប្រជា ជនកម្ពុជា ធ្វើ​បក្សប្រឆាំង និង​រដ្ឋប្រហារ ផ្តួលរំលំ​សម្តេច​តេ​ជោ ហ៊ុន សែន​ហើយ​ទុក អំណាច​ដឹកនាំ​រាជរដ្ឋាភិបាល​ឲ្យ​ទៅ​ខ្លួន​ទៅវិញ​។​

​ឧបាយកល និង​ការអំពាវនាវ ក្នុង​សំឡេង​ស្រាល​ជាង​សំឡី​ម្តង​ជា​ពីរ​ម្តង​ហើយ​សឹង រាប់​ភ្លេច​នេះ គឺ​មិនមាន​ឥទ្ធិពល​អ្វី​ទាល់តែសោះ​ដល់​ប្រជាពលរដ្ឋ​កងកម្លាំង​ប្រដាប់ អាវុធ ក៏ដូចជា​សម្តេច​ក្រឡាហោម ស ខេង​ទៅ​ឆោតល្ងង់​ធ្វើតាម​ការ​ញុះញង់​របស់ ទណ្ឌិត សមរង្ស៊ី នោះទេ​។​

​ក្រៅពីនេះទៀត ទណ្ឌិត សមរង្ស៊ី ក៏បាន​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូច​អ្នកគាំទ្រ​ខ្លួន ម្តង​ហើយ​ម្តងទៀត ពី​ការប្រកាស​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា ដើម្បី​អ្វីដែល​អ្នក នយោបាយ​រូបនេះ ប្រកាស​ឲ្យ​រួច​តែ​ពី​មាត់​ថា ចូល​ស្រុក ដើម្បី​ចាប់​សម្តេច​តេ​ជោ ហ៊ុនសែន​។ ប៉ុន្តែ​គេ​មិនឃើញ​ស្រមោល​សមរង្ស៊ី ហ៊ាន​ចូល​ស្រុក​សោះឡើយ​។​

​ផ្ទុយទៅវិញ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ទាំង​នៅ​កម្ពុជា​ក៏ដូចជា​នៅ​ទីក្រុង ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដែលជា​ទឹកដី​អឺរ៉ុប កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ ពី​ការស្វាគមន៍​នូវ​ការវិល​ត្រលប់​របស់​ទណ្ឌិត សមរង្ស៊ី ដែល​កំពុងមាន​ដីកាចាប់ខ្លួន ហើយ​ឲ្យ​តែ​ហ៊ាន​មកដល់​កម្ពុជា ម៉ោង​ណា គឺ​អាជ្ញាធរ​សមត្ថកិច្ច​កម្ពុ​ជា​ចាប់​វ៉ៃខ្នោះ បញ្ជូនទៅ​ពន្ធនាគារ​ម៉ោង​នោះ​ភ្លាម ដើម្បី​អនុវត្ត​នូវ​សាលដីកា​របស់​តុលាការ​។​

​សរុបមក មាត់​អត់​គម្រប ក្នុង​បំណង​ទុច្ចរិត​របស់​ទណ្ឌិត សមរង្ស៊ី​មិន​ត្រឹមតែ​មិន​ទទួល បាន​ជោគជ័យ​នោះទេ ផ្ទុយទៅវិញ ការនិយាយ​មិន​ពិត​នេះ​ក៏​នាំ​ឲ្យ​កើត​ទុក្ខទោស ដល់​ខ្លួន គឺ​ត្រូវ​ជាប់​បណ្តឹង​រាប់​ភ្លេច​ដោយសារតែ​និយាយ​លើកឡើង​ដោយ​គ្មាន ភស្តុតាង​។ ជា​លទ្ធផល​តាម​កម្មផល​វិញ គឺ​បែរជា​មិន​បែកបាក់​ផ្ទៃក្នុង​គណបក្ស ប្រជាជន​កម្ពុជា និង​ផ្ទៃក្នុង​រាជរដ្ឋាភិបាល​បែរជា​ផ្ទៃក្នុង​គណបក្ស​ខ្លួនឯង​របស់លោក សមរង្ស៊ី បែរជា​បែកបាក់​រាប់​ពួក​ក្នុង​បក្ស​មិន​អស់ មិន​ថា នៅក្នុង​ស្រុក មិន​ថា​នៅក្រៅ ស្រុក​នោះទេ​។​

​ដូច្នេះ​ចាប់ពីពេលនេះ​តទៅ លោក​សមរង្ស៊ី គួរតែ​ប្រកាន់​នូវ​ទ្រឹស្តី​ដែលថា “​ដើរ​ឲ្យ​មាន ៣ ស្រដី​ឲ្យ​មាន​៤” ទើបបាន​សុខ​។ បានន័យថា “​ដើរ​ឲ្យ​មាន​បី​” គឺ​នៅពេល​ជន​ប្រុស ស្រី​ទាំងឡាយ ធ្វើដំណើរ​ទៅ​ទីជិត​ទី​ឆ្ងាយ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ធម៌​បី គឺ​មិន​សម្លាប់ មិន​លួច និង​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម​។ រីឯ “​ស្រដី​ឲ្យ​មាន​បួន​” ក្នុងន័យ​ថា​ត្រូវ​ប្រតិបត្តិ ឲ្យ​បាន​នូវ​ធម៌​និយាយស្ដី គឺ​ការមិន​កុហក​១ មិន​ញុះញង់​១ មិន​ជេរប្រទេច​១ និង​មិន និយាយ​អត់​ប្រយោជន៍​១៕ ដោយ​៖ ម៉េង​ឆៃ​