បរិយាយ​អំពី​វិមាន​ឈ្នះ ឈ្នះ​

1464
ចែករម្លែក
  • 71
    Shares

ដោយៈ​មុនី​រ័ត្ន​/ ​ភ្នំពេញៈ​វិមាន​ឈ្នះ ឈ្នះ គឺជា​សំណង់​និមិត្ត​រូបតំណាង​ឲ្យ​វីរភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ហ៊ាន​លះបង់​ជីវិត​គ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ទាំងមូល ។​


​យោងតាមឯកសារបង្ហាញថាសំណង់​វិមាន​ឈ្នះ ឈ្នះ ត្រូវបាន​សាងសង់ឡើង​ដោយ​បញ្ជា​ក់នូវ​អត្ថន័យ​ដ៏​មាន​សារសំខាន់​ចំនួន​បី ។​ទី​១. កំពូល​វិមាន​ដែល​ជ្រុង​បី​តំណាង​ឲ្យ​នយោបាយ​ឈ្នះ ឈ្នះ ក្រោម​ការដឹង​នាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនា​ប​តិ​តេ​ជោ ហ៊ុន សែន ។​
​ទី​២.​គឺ​តួ​វិមាន ដែលមាន​ជ្រុង​៥ តំណាង​ឲ្យ​យុទ្ធសាស្ដ្រ ឌី​ហ្វី​ដ (DIFID) ដែលជា​យុទ្ធសាស្ដ្រ រំលាយ អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម​។ និង​សារសំខាន់​ទី​៣ តួ​វិមាន​មាន​ជ្រុង​ប្រាំពីរ តំណាង​កត្តា​នាំ ឲ្យ​នយោបាយ​ឈ្នះ ឈ្នះ ទទួលបាន​ជោគជ័យ​។​
​សំណង់​នៃ​វិមាន​ឈ្នះ​ឈ្នះ​នេះ​ត្រូវបាន​ចាប់ផ្តើម​សាងសង់ ឡើង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយមាន​កម្ពស់​ប្រមាណ​៥៤​ម៉ែត្រ ទទឹង​៣៦​ម៉ែត្រ និង​លំហ​ផ្ទៃក្រឡា​នៅ​បាត​ខាងក្រោម​នៃ​តួ​វិមាន​៧.០០០​ម៉ែត្រការ៉េ នៅលើ​ផ្ទៃដី​ទំហំ​ប្រាំបី​ហិកតា ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​
បរិវេណ​នៃ​វិមាន​អនុស្សាវរីយ៍​នេះ មាន​ចែកចេញជា​៣​តំបន់ គឺ​តំបន់​ទី​១. តួ​វិមាន​ឈ្នះ ឈ្នះ ដែល​បង្ហាញ​ពី​នយោបាយ​ឈ្នះ ឈ្នះ ដោយ​បង្កប់​នូវ​អត្ថន័យ​ទៅលើ​ការធានា​៣​យ៉ាង​…​យុទ្ធសាស្ត្រ​ទាំង​៥​នៃ​ការរំលាយ​អង្គការ​ខ្មែរក្រហម និង​កត្តា​ទាំង​៧​ដែល​ធ្វើ​ឲ្យ​នយោបាយ ឈ្នះ ឈ្នះ ទទួលបាន​ជោគជ័យ​។ នៅ​ជុំវិញ​តួ​វិមាន​សាងសង់​ជា ចម្លាក់​ហង្ស គ្រុឌ និង​រូប​ដំរី​ក្បាល​បី នាគ និង តោ​។ តំបន់​ទី​២. គឺ​តំបន់​សាមគ្គី​ផល ដែល​ដាំ​ដើមឈើ មាន​តាំង​រថ គ្រោះ រថពាសដែក និង​យន្តហោះ​ធ្វើសឹក​សង្គ្រាម​ចាស់ៗ និង​តំបន់​ទី​៣ .​ជា​តំបន់​សុខដុម​រមណីយ​កម្ម ដែលមាន ការ​សាង់​សំណង់​តាម​រចនាបថ​ប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ប្រាសាទបាយ័ន ជាដើម​៕សរន