បរិស័ទ​សាសនា​សេន​តូ ធ្វើ​ពិធី​ងូត​ទឹកកក​ដើម្បី​លាងជម្រះ​ចិត្ត

1005
ចែករម្លែក

អ្នកខ្លះ​ប្រហែលជា​ធ្លាប់​ឮ​រួចមកហើយ​អំពី​សាសនា​សេន​តូ (Shinto) នៅ​ប្រទេស​ជប៉ុន ហើយ​បរិស័ទ​រាប់រយ​នាក់​ក្នុង​សាសនា​នេះ​បាន​ជម្នះ​ភាព​ត្រជាក់​ចូលរួម​ក្នុង​ពិធី​ងូត​ទឹកកក​ប្រចាំឆ្នាំ​នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ​។​

​អ្នក​ចូលរួមបាន​ប្រមូល​ផ្តុំគ្នា​នៅ​ព្រះវិហារ​កាន​ដា ម្យូ​ជីន (Kanda Myojin Shrine) ធ្វើ​ពិធី​រាំរែក និង​ងូត​ទឹកកក​ដើម្បី​លាងជម្រះ​ចិត្ត​សន្ដាន ហើយ​បួងសួង​សុំ​សំណាងល្អ និង​រកស៊ី​មាន បាន​ក្នុង​ឆ្នាំ​ថ្មី​។
​ ​
​សូមបញ្ជាក់ថា អ្នកចូលរួម​មាន​ទាំងប្រុស​មាន​ទាំងស្រី​ហើយ​ក៏មាន​មនុស្សម្នា​ជាច្រើន មក​ចោមរោម​មើល​ពិធី​នេះដែរ​។ តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​មើល​រូបភាព ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​