បវរកញ្ញាភពផែនដី ២០២០ វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្របាន បញ្ចប់ ដោយជោគជ័យ

450
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ការប្រកួតបវរកញ្ញាភពផែនដីកម្ពុជា ឬ Miss Planet Cambodia 2020 បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ កាលពីថ្ងៃទី២១ តុលា ឆ្នាំ ២០១៩។ សំលៀកបំពាក់តំណាងជាតិ ដែលត្រូវបានជ្រើសរើសដោយ បេក្ខនារី១៥ ក៏ត្រូវបានដាក់បង្ហាញយ៉ាងលេចធ្លោផងដែរ។

ការប្រកួតនៅក្នុងព្រឹត្តិការណ៍នោះ មានការបង្ហាញសមត្ថភាពពីបេក្ខនារី ទាំង២០រូប ៣ដំណាក់កាល ដោយវគ្គទី១ បង្ហាញឈុតតំណាងជាតិ ប្រចាំខេត្តក្រុងទាំង២៥ វគ្គទី២ បង្ហាញសមត្ថភាពដោយអោយបេក្ខនារីម្នាក់ៗច្រៀងរាំ និងបញ្ចេញទេព កោសល្យ ផ្ទាល់ ខ្លួន ខណៈដែលវគ្គទី៣ គឺជាការប្រកួតឈុតរាត្រីសមោសរ។ ក្រោយការ ប្រកួត ប្រជែង ទាំង ៣វគ្គ បេក្ខនារី ១៥រូប បានឡើងវគ្គបន្ត ដែលជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ចំណែក ៥នាក់ ជ្រុះចេញពីកម្មវិធី។ វគ្គប្រកាសលទ្ធផល ក៏បានជម្រើសយក បេក្ខនារី ញញឹមស្អាត បេក្ខនារីតំណាងផលិតផលស្ពន់ស័រ បេក្ខនារីគ្រងឈុតបុរាណត្រូវទម្រង់ បេក្ខនារីគ្រងឈុតរាត្រីសមោសរលេចធ្លោ និងបេក្ខនារីបញ្ចេញសមត្ថភាព បានលេច ធ្លោ ជាងគេផងដែរ។

នេះជាព្រឹត្តិការណ៍ដែលរៀបចំដោយកញ្ញា រំដួលលិចទឹក ដោយក្នុងថ្ងៃប្រកួតវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ គេឃើញមានវត្តមានចូលរួមជាកិត្តិយសដោយលោក ហ្វៃ សំអាង ក្រុមព្រះញាតិវង្ស និងតំណាងក្រុមហ៊ុនមួយចំនួន។ សម្រាប់គណកម្មការផ្ដល់ ពិន្ទុក៏មានវត្តមាន អ្នកស្រី សរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារាភាពយន្ត, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, បវរកញ្ញាភពផែនដីឆ្នាំមុន, កញ្ញា រំដួលលិចទឹក និងបុគ្គលដែលមានស្នាដៃផ្សេងទៀតសរុប៦រូប។ ពិធីនោះក៏អមដោយតារាចម្រៀង កិត្តិយស អ្នកនាង ឆ័យលី ដាឡែន, កញ្ញា អ៊ុង នីនិច, ពិធីការិនីកិត្តិយស កញ្ញា ដាវណ្ណ, និង ពិធីករកិត្តិយស លោក ព្រហ្ម ប្រសិទ្ធី ដែលសុទ្ធតែជាសមាជិក របស់ គ្រួសារតារាកម្ពុជាផងដែរ ទើបកាន់តែញាំងកម្មវិធីអោយ គគ្រឹកគគ្រេង៕