បវរកញ្ញា​កែ​ភេទ​អាមេរិក​គ្រង​មកុដ​បវរ​កញ្ញាឯក​អន្តរជាតិ​នៅ​ប្រទេស​ថៃ

430
ចែករម្លែក
  • 1
    Share

​បេ​ក្ខ​នារី​អាមេរិក ចា​ហ្សែ​ល បា​ប៊ី រ៉ូយ៉ាល់ (Jazell Barbie Royale) បាន​គ្រង​មកុដ​បវរ​កញ្ញាឯក​អន្តរជាតិ​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​សុក្រ​ទី​៨​មីនា​នៅក្នុង​ការប្រឡង​បវរកញ្ញា​សម្រាប់​នារី​កែ​ភេទ ដោយបាន​ក្លាយជា​មនុស្ស​ស្បែក​ខ្មៅ​ដំបូង​គេ​ដែល​ឈ្នះ​ការប្រកួត​នេះ ចាប់តាំងពី​វា​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ២០០៤​។​

​នាង​រ៉ូយ៉ាល់​បាន​កប់​មុខ​របស់​នាង​នៅក្នុង​បាតដៃ ត្រដាងដៃ​គ្រវី​យ៉ាង​រីករាយ និង​សម្រក់​ទឹកភ្នែក នៅពេល​ដំណឹង​នៃ​ជ័យជម្នះ​ត្រូវបាន​ប្រកាស​នៅក្នុង​ទីក្រុង​មាត់សមុទ្រ​ប៉ាត់​តា​យ៉ា​។​

​មេដឹកនាំ​សហគមន៍​និង​ជា​សកម្មជន​វីរុស​ហ៊ី​វ​រូបនេះ​បាន​យកឈ្នះ​លើ​បេ​ក្ខ​នារី ១៩ នាក់​ផ្សេងទៀត​មកពី​ជុំវិញ​ពិភពលោក រួមទាំង​ប្រេ​ស៊ី​ល ប៉េ​រូ និង​ប្រទេស​អាស៊ី​មួយចំនួន​។​

​នាង​បាន​និយាយថា​នាង​សង្ឃឹមថា​ជ័យជម្នះ​របស់​នាង​នឹង​បំផុសគំនិត​ដល់​មនុស្ស​ដែលមាន​ពណ៌​សម្បុរ​ផ្សេងគ្នា​នៅ​ជុំវិញ​ពិភពលោក​អាច​និយាយថា “​ប្រសិនបើ​នាង​អាចធ្វើ​វា​បាន ខ្ញុំ​នឹងចូលរួម​ប្រកួត​បវរ​កញ្ញាឯក​អន្តរជាតិ​នៅ​ឆ្នាំក្រោយ ហើយ​ខ្ញុំ​នឹង​ប្រកួតប្រជែង​ដែរ​”​។​

​នាង​រ៉ូយ៉ាល់​មកពី​រដ្ឋ​ផ្លរីដា​បាន​និយាយថា​នាង​ចង់​ប្រើប្រាស់​ជ័យជម្នះ​ថ្មី​របស់​នាង​ដើម្បី​អប់រំ​អ្នកដទៃ​អំពី​សារៈសំខាន់​នៃ​ការធ្វើ​តេស្ត​រក​វីរុស​ហ៊ី​វ ការរួម​ភេទ​ដោយ​សុវត្ថិភាព និង​ការថែទាំ​សុខភាព​ផ្លូវភេទ​៕ ដោយ៖ កញ្ញាដាលីស

ចា​ហ្សែ​ល បា​ប៊ី រ៉ូយ៉ាល់​គ្រង​មកុដ​បវរ​កញ្ញាឯក​អន្តរជាតិ​នៅ​ថៃ​កាលពី​ថ្ងៃ​សុក្រ