បវរកញ្ញា​គូទ​ធំ​អបអរ​ម៉េ​ស​ស៊ី​ឈ្នះ​ពាន​បា​ឡុង​ដ័​រ​ទី​៦ ដោយ​លាបថ្នាំ​ពណ៌​មាស​លើ​ដងខ្លួន​

528
ចែករម្លែក

​តារា​បង្ហាញ​ម៉ូត​ប្រេ​ស៊ី​ល ស៊ូ​ហ្ស៊ី ខ​ត​ថេ​ស ជ័យលាភី​បវរកញ្ញា​គូទ​ធំ​ក្នុង​ឆ្នាំ​២០១៩​នេះ គឺជា​អ្នកគាំទ្រ​ផ្កាប់មុខ​របស់​តារាបាល់ទាត់ លី​អូ​នែ​ល ម៉េ​ស​ស៊ី ដោយ​តែងតែ​អបអរសាទរ​គាត់​តាម​ស្ទីល​ប្រចាំត្រកូល​របស់​នាង គឺ​ថតរូប​សិច​ស៊ី​ញាក់សាច់​បង្ហោះ​នៅលើ Instagram​។

​នាង​ស៊ូ​ហ្ស៊ី​បាន​បង្ហោះ​រូប​សិច​ស៊ី​ទាក់ភ្នែក​ជាច្រើន​នៅលើ Instagram ដើម្បី​អបអរ​ដល់​ម៉េ​ស​ស៊ី ដែល​បានឈ្នះ​ពាន​បា​ឡុង​ដ័​រលើ​ក​ទី​៦​បំបែក​កំណត់ត្រា​នៅក្នុង​ពិធី​មួយ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ចន្ទ​ទី​២​ធ្នូ​។​

​ស៊ូ​ហ្ស៊ី​បាន​លាបថ្នាំ​ពណ៌​មាស​លើ​ដងខ្លួន​និង​ដៃ​កាន់​បាល់ ហើយ​ថតរូប​ជាច្រើន​ប៉ុស្តិ៍​បង្ហោះ​លើ Instagram​។ ហើយ​អំឡុងពេល​ម៉េ​ស​ស៊ី​កំពុង​ទទួលពាន​បា​ឡុង​ដ័​រ នាង​បាន​ឆ្លៀត​ពេលនោះ​បង្ហោះ​រូប​សិច​ស៊ី​របស់​នាង​ជា​ហូរហែ​ដើម្បី​អបអរ​។

​នាង​បាន​សរសេរ​ចំណងជើង​អម​ជាមួយ​រូប​របស់​នាង​ថា “​ឧទ្ទិស​ជូន​កីឡាករ​ល្អ​ដាច់​គេ លី​អូ ម៉េ​ស​ស៊ី ដែល​ខ្ញុំ​ជឿជាក់ថា​នឹង​ឈ្នះ​ពាន​បា​ឡុង​ដ័​រលើ​ក​ទី​៦”​។

​រូបថត​ទាំង​នោះបាន​ទាក់ទាញ​អ្នក​ចុច Like រាប់ពាន់ ដោយ​អ្នកគាំទ្រ​សរសើរ​នាង​គ្រប់គ្នា​ថា​ជា “​ស្រី​ស្អាត​” និង “​ស្រី​មាស​”៕ ដោយ៖ កញ្ញាដាលីស