បវរកញ្ញា​ចក្រវាល​ថៃ​ឆ្នាំ​២០១៧​ជា​កូនកាត់​ស៊ុយអែត​

607

​កញ្ញា​ម៉ា​រី​យ៉ា ពូន​លឺ​ត​ឡាប​(Mareeya Poonlertlarp) អ្នក​បង្ហាញ​ម៉ូត​ថៃ​កាត់​ស៊ុយអែតវ័យ២៥ឆ្នាំ ត្រូវបាន​បំពាក់​មកុដ​បវរកញ្ញា​ចក្រវាល​ថៃ​​ឆ្នាំ​២០១៧ (Miss Thailand Universe 2017 )​នៅក្នុង​ការប្រឡង​នៅ​ផ្សារ​Siam Paragon Hall​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​២៩កក្កដា​។​

​កំពស់ ១,៨៣​ម៉ែត្រ នាង​ជា​និស្សិត​រៀន​ចប់​ពី​សាលា​ពាណិជ្ជកម្ម​ក្រុង​ស្តុក​ហូ​ម ។​គេ​ថា​នាង​ចេះ​ភាសា​៤​យ៉ាង​ស្ទាត់ជំនាញ គឺ​ថៃ ស៊ុយអែត​​អង់គ្លេស និង​ចិន​។​

​ជ័យជម្នះ​លើក​នេះ នាង​ទទួលបាន​ប្រាក់រង្វាន់​១​លាន​បាត មកុដ​ដាំ​ពេជ្រ​មួយ រថយន្ត​១ ព្រមទាំង​តំណែង​បវរ​កញ្ញាឯក​។​ឥឡូវ​នាង​នឹង​តំ​​ណា​ង​ប្រទេស​ថៃ​ក្នុងការ​ប្រឡង​បវរកញ្ញា​ចក្រវាល​ពិភពលោក​ឆ្នាំ​២០១៧​នៅ​ក្រុង​ឡាស​វេ​ហ្គាស​នៅ​ខែវិច្ឆិកា​។​

​ជាប់​លេខ​២ នាង​ស៊ីផា​ផន លី​ទី​ព្រឿ​ក ដែល​ទទួល​ប្រាក់រង្វាន់​កន្លះ​លាន​បាត និង​លេខ​៣ បាន​ទៅ​បេ​ក្ខ​នារី​៣​នាក់​ទៀត​ដោយ​ពួកគេ​ម្នាក់​​ៗ​ទទួលបាន​ប្រាក់​១៥០.០០០​បាត​៕ដោយ៖វាសនា