បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០១៦ និង​បេក្ខភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ មកដល់​កម្ពុជា​

463

(​ភ្នំពេញ)​៖ បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ និង​បេក្ខភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ បាន​មកដល់​រាជធានី​ភ្នំពេញ ហើយ​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជ័យលាភី​បវរកញ្ញា​ឯក​ពិភពលោក​ឆ្នាំ​២០១៧ នៅ​ព្រះរាជាណាចក្រ កម្ពុជា​។ បេក្ខភាព​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៧ សរុប​មាន​ចំនួន​៦៥​រូប​មកពី​៦៥​ប្រទេស ផ្សេងៗ​គ្នា រួមទាំង​បវរកញ្ញា​កម្ពុជា​មួយរូប​ផងដែរ​។ បវរកញ្ញា និង​បេក្ខភាព​បវរកញ្ញា​ទាំងនេះ​នឹងចូលរួម​ក្នុង វិស័យ​បរិស្ថាន ជាមួយ​ក្រសួងបរិស្ថាន នៅ​ស្រុក​អូ​រាំង​ឪ ខេត្ត ត្បូងឃ្មុំ​។​
​ ​
​មុន​ពេលធ្វើ​សកម្មភាព កាលពី រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ វេលា​ម៉ោង​២​ៈ​៣០​នាទី​រសៀល ក្រសួង បរិស្ថាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​បេសកកម្ម​របស់​ជ័យលាភី​បវរកញ្ញា ពិភពលោក​ឆ្នាំ​២០១៦ និង​បេក្ខភាព បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ ទាក់ទង​នឹង​វិស័យ​បរិស្ថាន​នៅ​ស្រុក អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុងន័យ ចូលរួម​បរិស្ថាន​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៦ និង​បេក្ខភាព​បវរកញ្ញា ពិភពលោក​ឆ្នាំ​២០១៧​កាន់​ស្រុក អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​នោះ មាន​វត្តមាន លោក​អ៊ាង សុផល្លែត​អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង​ជា​តំណាង រដ្ឋមន្ត្រី​សាយ សំ​អាល់​។​
​ ​
​មន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅ កាន់​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​នេះ គឺ​ក្នុង ន័យ​បង្ហាញថា កម្ពុ​ជាមាន​សន្តិសុខ ពេញលេញ​មាន​ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍ​លឿន​។ កម្ពុជា ក៏មាន​ឈ្មោះ​ល្អ​ក្នុង​វិស័យ​ទេសចរណ៍ វប្បធម៌ និង​ធម្មជាតិ និង​ពោរពេញ ដោយ​ធនធានធម្មជាតិ និង​ជីវចម្រុះ សម្បូរបែប​។ បន្ថែម​ពីលើ​នេះ​ទៀត កម្ពុជា​ជា​ទឹកដី​នៃ​កាលានុវត្តន៍​ភាព វិនិយោគ​របស់​បរទេស​។ ក្រោយពេល ដែល​កម្ពុ​ជាមាន​ភាពរឹងមាំ​គ្រប់បែប យ៉ាង​ដែល​ទើបតែ​ចេញពី​ប្រទេស​ដែល ហែកហួ​ដោយ​សង្គ្រាម​សោកនាដកម្ម ការសម្លាប់​រង្គាល​មក​ជា​កន្លែង​ដែល មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​។​
​ ​
​ប្រភព​ដដែល​បានបង្ហាញ​ទៀតថា ការជ្រើសរើស​យក​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​ជា​កន្លែង​បេសកកម្ម របស់​បវរកញ្ញា ពិភពលោក​២០១៦ និង​បេក្ខភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០១៧ គឺ​ចង់បង្ហាញ​ឱ្យ​បេក្ខភាព​បវរកញ្ញា​បាន​យល់ដឹង ពី​ទីតាំង​ភូមិសាស្ត្រ នៃ​ស្រុក​មួយ​របស់​ខេត្ត​ត្បូង​ឃុំ ដែលជា ខេត្ត​ទើប​បង្កើត​ថ្មី​របស់​ព្រះរាជាណាចក្រ​កម្ពុជា នូវ​សក្តានុពល​មួយ នៃ​ខេត្ត​ដែលមាន​ទាំង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ដំណាំ​កៅស៊ូ ដំណាំ​កសិកម្ម ស្រូវ ពោត សណ្តែក ទុរេន និង​សិប្បកម្ម ផ្សេងៗ​ក្នុងស្រុក​។​ ​
​ ​
​មន្ត្រី​ដដែល​បញ្ជាក់ថា ក្រសួង បរិស្ថាន​រៀបចំឡើង គឺ​ចង់ឱ្យ​មានការ ចូលរួម​នៅក្នុង​សកម្មភាព​នៅតាម​សង្គម ជនបទ​ឱ្យ​ពួកគាត់​ស្វែងយល់​របស់ ប្រជា​សហគមន៍​ការប្រតិបត្តិ​បរិស្ថាន​ល្អ របស់​សិស្សានុសិស្ស​រួមទាំង ការចូលរួម ដាំ​កូនឈើ ព្រមទាំង​ចង់ឱ្យ​បវរកញ្ញា ទាំង​៦៥​ប្រទេស​ស្វែងយល់​ពី​វប្បធម៌ នៅតាម​ជនបទ ស្តីពី​ការប្រមូល​ផល ស្រូវ​នឹង​ដំណាំ​ផ្សេងៗ ជាពិសេស គឺ​ការចូលរួម​នៅក្នុង​ការថែរក្សា​នូវ​ការការពារ​ធនធាន ធម្មជាតិ​។​
​ ​
​ប្រភព​ដដែល​បន្តថា កម្ពុជា ក៏​ចង់បង្ហាញ​ដល់​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៦ និង​បេក្ខភាព​បវរកញ្ញា ពិភពលោក ឆ្នាំ​២០១៧​ទាំងនោះ ឱ្យ​ពេលដែល​ពួកគេ​ត្រឡប់​ទៅ​ប្រទេស ពួកគេ​វិញ​បានឃើញ​នូវ​សកម្មភាព​ទាំងអស់នោះ ជួយ​ផ្សាយ​ពី​កម្ពុជា​ទៅ ដល់​ប្រទេស​របស់​ពួកគេ ដែល​បាន ឃើញ​ឱ្យ​នឹងធ្វើ​ការចែករំលែក​បន្ត​ទៀត​។​
​ ​
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​បាន ចុះទៅ​អនុវិទ្យាល័យ​ពោធិ៍​មាស ដើម្បី ជួប​សំណេះសំណាល​ជាមួយ​សិ​ស្សា​នុ​-​សិស្ស និង​ដាំ​កូនឈើ​ជា​និមិត្តរូប ព្រមទាំង​មានការ​ប្រគល់​នៅ​ម៉ាស៊ីន ព្រី​ន​ធ័​រ​ដល់​សិស្សានុសិស្ស​។ បន្ទាប់មក ក្រុម​បវរកញ្ញា​ក៏បាន​ចុះទៅ​មើល​ពី​ការ ប្រមូល​ផល​ស្រូវ និង​ការបុក​អំបុក​ជា ប្រពៃណី​របស់​ប្រជាជន​នៅ​ជនបទ ដែល​នេះ​ជា​ទិដ្ឋភាព​ថ្មី​មួយទៀត​ដែល គាត់​មិន​ធ្លាប់​បានឃើញ​នៅពេល​កន្លង មក​។ បន្ទាប់មក ក្រុម​បវរកញ្ញា​ក៏បាន ចូលរួម​ដាំ​កូនឈើ​ជា​និមិត្តរូប​នៅ សាលាបឋមសិក្សា​អូ​រាំង​ឪ និង​ចុះ​មើល ផ្សារ​អូ​រាំង​ឪ​ផងដែរ​។​

​គួរ​បញ្ជាក់ថា តាមរយៈ​ដំណើរ ទស្សនកិច្ច​នេះ គឺ​ដើម្បីឱ្យ​ជ័យលាភី​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ និង បេក្ខភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០១៧ បាន​ស្វែងយល់​ពី​ការរស់នៅ របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ស្វែង យល់​ពី​ឥរិយាបថ និង​ការគ្រប់គ្រង សំរាម​ផ្នត់គំនិត​របស់​សិស្ស​លើ​បញ្ហា បរិស្ថាន​តាម​សាលា និង​ការចូលរួម​ក្នុង ការការពារ​ធនធាន​ធម្មជាតិ​។​
​ ​
​សូម​រំលឹកថា ក្នុងចំណោម បេ​ក្ខ​នារី​ទាំង​៦៥​ប្រទេស រាប់បញ្ចូល ទាំង​ម្ចាស់ផ្ទះ​កម្ពុជា​ផង ដែលមាន​កញ្ញា យស់ ផូ​លី​ណា (Yos Paulina) ជា បេក្ខភាព​តំណាងឱ្យ​ប្រទេស​កម្ពុជា ត្រូវបាន​គេ​កត់សម្គាល់ថា មាន​លក្ខណសម្បត្តិ ទាំង​ចំណេះដឹង​ភាសាបរទេស និង​មាន​ទាំង​រូបសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ក្លាយជា​ម្ចាស់​ពាន ដោយសារ តែ​ការប្រកួត​នេះ​ក៏ត្រូវ​ធ្វើឡើង​នៅ កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍ Miss Global Internationa ដែល​នឹង​ប្រកួត ដណ្តើម មកុដ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​ខាងមុខនេះ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៕ ដោយ​៖ បញ្ញា​សាស្ត្រ​, សម្បត្តិ​កញ្ញា​

បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦​និង​បេក្ខភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧​មកដល់​កម្ពុជា​
សកម្ម​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦​និង​បេក្ខភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧​នៅ​ខេត្ត​ត្បូងឃ្មុំ​(​រូបថត​ក្រសួងបរិស្ថាន​)
សកម្ម​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦​និង​បេក្ខភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧​នៅ​ខេត្ត​ត្បូងឃ្មុំ​(​រូបថត​ក្រសួងបរិស្ថាន​)
សកម្ម​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦​និង​បេក្ខភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧​នៅ​ខេត្ត​ត្បូងឃ្មុំ​(​រូបថត​ក្រសួងបរិស្ថាន​)