បវរកញ្ញា​ពិភពលោក​ថៃ ទើប​គ្រង​មក​ដ នឹងធ្វើ​យុទ្ធនាការ​សម្រាប់​ការយល់ដឹង​អំពី​សុខភាព​ផ្លូវចិត្ត​

345
ចែករម្លែក

​និស្សិត​វិចិត្រសិល្បៈ​ម្នាក់​ត្រូវបាន​បំពាក់​មកុដ​បវរកញ្ញា​ឯក​ដើម្បី​តំណាងឱ្យ​ប្រទេស​ថៃ​នៅក្នុង​ការប្រកួត​បវរ​កញ្ញា​អន្តរជាតិ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​នៅលើ​ពិភពលោក​។​

​នាង ណារិន​ថន ឆា​ដា​ប៉ាត់​តា​រ៉ា​វ៉ាល់​រ៉ា​ចូ​ត អាយុ ២១ ឆ្នាំ បាន​គ្រង​មកុដ​បវរកញ្ញា​ពិភពលោក​ថៃ​ឆ្នាំ ២០១៩ នៅឯ​សណ្ឋាគារ Berkeley Hotel Pratunam កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​៣​សីហា​។ និស្សិត​ឆ្នាំ​ទី ៤ នៃ​មហាវិទ្យាល័យ​វិចិត្រសិល្បៈ​និង​សិល្បៈ​អនុវត្ត​នៃ​សាកលវិទ្យាល័យ​ធម្ម​សាត​រូបនេះ ទទួលបាន​ប្រាក់​មួយ​លាន​បាត មកុដ​ត្បូង​កណ្តៀង​ពណ៌​ផ្កាឈូក​មួយ និង​រថយន្ត​មួយគ្រឿង​។​

​ណារិន​ថន​បាន​និយាយថា “​នៅពេល​ខ្ញុំ​ចាប់ផ្តើម​ប្រកួតប្រជែង អ្នកខ្លះ​និយាយថា​ខ្ញុំ​ធាត់​ពេក​។ ប៉ុន្តែ​គ្រប់គ្នា​បានឃើញ​ពី​របៀប​ដែល​ខ្ញុំ​បាន​ព្យាយាម​កែលម្អ​ខ្លួន​ខ្ញុំ​ក៏ដូចជា​ការខិតខំ​រប​ស់​ខ្ញុំ​ក្នុង​ការធ្វើ​យុទ្ធនាការ​របស់ខ្ញុំ​ដើម្បី​ជួយ​មនុស្ស​ដែលមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​”​។​

​បេ​ក្ខ​នារី​បវរកញ្ញា​ពិភពលោក​ទាំងអស់​ត្រូវ​តែ​លើកស្ទួយ​បុព្វហេតុ​អី​មួយ​ឬ​សប្បុរសធម៌ ហើយ​នាង​ណារិន​ថន​គ្រោង​នឹង​បើក​កម្មវិធី​ស្ម័គ្រចិត្ត​មួយ​ដែលមាន​ឈ្មោះថា “​អនុញ្ញាតឱ្យ​ខ្ញុំ​ស្តាប់​អ្នក​” ដែល​ផ្តោតលើ​ការប្រឹក្សា​យោបល់​ផ្នែក​ចិត្តសាស្ត្រ ដោយ​ផ្តោត​សំខាន់​លើ​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

​នាង​និយាយថា “​អត្រា​ធ្វើអត្តឃាត​កំពុងតែ​កើនឡើង​។ អ្នកជំងឺ​មិន​ចង់​ប្រាប់​មនុស្ស​ជាទី​ស្រឡាញ់​ថា​ពួកគេ​កំពុង​ស្វែងរក​ការប្រឹក្សា​ខាង​ផ្លូវចិត្ត​ទេ​។ ដូច្នេះ​ខ្ញុំ​បាន​មកលើ​ឆាក​នេះ​ដើម្បី​លុបចោល​ការគិត​ខុស​បែប​នោះ​។ ខ្ញុំ​ចង់ឱ្យ​សង្គម​យល់​ពី​មនុស្ស​ដែលមាន​បញ្ហា​ផ្លូវចិត្ត​និង​ទទួលយក​និង​គោរព​ពួកគេ​ជាជាង​មើលទៅ​ពួកគេ​ដោយ​ក្តី​ស្អប់ខ្ពើម​”៕ ដោយ៖ កញ្ញាដាលីស

នាង ណារិន​ថន ឆា​ដា​ប៉ាត់​តា​រ៉ា​វ៉ាល់​រ៉ា​ចូ​ត គ្រង​មកុដ​បវរកញ្ញា​ឯកកាល​ពីថ្ងៃ​សៅរ៍
នាង ណារិន​ថន ឆា​ដា​ប៉ាត់​តា​រ៉ា​វ៉ាល់​រ៉ា​ចូ​ត គ្រង​មកុដ​បវរកញ្ញា​ឯកកាល​ពីថ្ងៃ​សៅរ៍
#