បវរកញ្ញា​ភេទ​ទី​៣​ពិភពលោក​បាន​ទៅ​កញ្ញា​មក​ពី​ម៉ិក​ស៊ិ​ច​

139
ចែករម្លែក

​បន្ទាប់​ពី​ការត្រួតពិនិត្យ​សីតុណ្ហភាព​ខ្លួន និង​មាន​ការចូលរួម​ទស្សនា​តិចជាង​ការប្រឡង​មុនៗ​ដោយសារ​ការភ័យខ្លាច​អំពី​កូរ៉ូណា​វីរុស កញ្ញា វ៉ា​ឡេន​ទីណា ផ្លា​ឆែរ​​ត្រូវបាន​បំពាក់​ម្កុដ​បវរកញ្ញា​ភេទ​ទី​៣​ពិភពលោក​កាលពី​ថ្ងៃ​សៅរ៍​ទី​០៧​មីនា​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​។​

​ការប្រឡង​បវរកញ្ញា Miss International Queen​ឆ្នាំ​២០២០​នៅ​តែ​ត្រូវ​បន្តធ្វើ ទោះ​ជា​ព្រឹត្តិការណ៍​ជាច្រើន​ត្រូវបាន​លុប​ចោល​ដោយ​សារ​ព្រួយបារម្ភ​អំពី​កូរ៉ូណា​​វីរុស តែ​អ្នកចូលរួម​ទស្សន​ការប្រឡង​ឆ្នាំ​នេះ​តិចជាង​រាល់​ដង​។​

​ពួក​អ្នក​រៀបចំ​ក៏​បាន​ណែនាំ​ដែរ​ថា នរណា​ម្នាក់​ដែល​មិន​ស្រួលខ្លួន​កុំ​មក​ចូក​រួម​ពិធី​។​ដើម្បី​សម្រន់​ការភ័យខ្លាច ទីតាំង​រៀបចំ​ពិធី​ទាំងមូល​ត្រូវ​បាន​បាញ់ថ្នាំ​សម្លាប់​​មេរោគ ហើយបេ​ក្ខ​នារី​ត្រូវ​បាន​ពិនិត្យ​កំដៅ​ខ្លួន​មុន​ត្រូវ​បាន​អនុញ្ញាត​អោយ​ឡើង​ឆាក ក្នុង​ឈុត​ប្រពៃណីជាតិ ឈុត​ហែល​ទឹក​និង​រ៉ូប​រាត្រី​។​

​ជាប់​ចំណាត់ថ្នាក់​ទី​២ និង​ទី​៣​គឺ​បេ​ក្ខ​នារី​ប្រេ​ស៊ី​ល​និង​ថៃ​៕​ប្រែ​សម្រួល​៖​វាសនា​

ជ័យលាភី​បវរកញ្ញា​រាជ​នី​អន្តរជាតិ​ឆ្នាំ​២០២០ បាន​ទៅ​លើ​បេ​ក្ខ​នារី​មក​ពី​ម៉ិក​ស៊ិ​ច​