បវរកញ្ញា​សិង្ហ​បុរី​នឹង​យក​ឈុត​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​កូរ៉េខាងជើង​និង​អាមេរិក ទៅ​ប្រកួត​នៅ​បាងកក​

1161
ចែករម្លែក

​នៅពេលដែល​បវរកញ្ញា​ចក្រវាល​សិង្ហ​បុរី ឆ្នាំ ២០១៨ នាង ហ្សា​រ៉ា ខា​នុម (Zahra Khanum) ឡើង​នៅលើ​ឆាក​នៅ​ទីក្រុង​បាងកក​សម្រាប់​ការបង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណីជាតិ​របស់​បវរកញ្ញា​ចក្រវាល​នៅ​ខែក្រោយ នាង​នឹង​បង្ហាញ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុងឆ្នាំនេះ​។​

​កាលពី​ខែមិថុនា សិង្ហ​បុរី​គឺជា​ទីតាំង​សម្រាប់​កិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង​-​សហរដ្ឋអាមេរិក​ជា​លើកដំបូង​មិន​ធ្លាប់មាន​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ គឺ​លោក​គីម ជុង​អ៊ុន និង​លោក​ដូ​ណា​ល់ ត្រាំ​។​

​កិច្ចប្រជុំ​នោះ​គឺជា​ការ​បំផុសគំនិត​សម្រាប់​ឈុត​សម្លៀកបំពាក់​ជាតិ​របស់​នាង​ខា​នុម​នៅ​ឆ្នាំនេះ ដែលមាន​ស្លាប​ព្រាប​ពណ៌​ស​ប្រវែង ៣ ម៉ែត្រ ជា​និមិត្តសញ្ញា​មួយ​នៃ​សន្តិភាព ដែល​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​សាច់​ក្រណាត់​និង​សំពត់​ពណ៌​ខៀវ​អេ​ឡិ​ក​ត្រូ​និ​ច​មាន​រូប​ព្រី​ន​ឌីជីថល​នៃ​ការ​ចាប់ដៃគ្នា ដោយ​ដៃ​ទី​១​គឺមាន​រូប​ទង់ជាតិ​កូរ៉េខាងជើង និង​ដៃ​មួយទៀត​គឺ​រូប​ទង់ជាតិ​អាមេរិក នៅ​ពីលើ​អគារ​ខ្ពស់ៗ​របស់​សិង្ហ​បុរី​។​

​ដោយ​ចេញ​ម៉ូត​ប្រពៃណីជាតិ​ឱ្យ​បវរកញ្ញា​ចក្រវាល​សិង្ហ​បុរី​៣​ឆ្នាំ​ជាប់​គ្នា លោក ម៉ូ កា​ស៊ីម អាយុ ៤៨ ឆ្នាំ មានការ​សប្បាយរីករាយ​ណាស់​ដែល​បាន​ចូលរួមចំណែក​បង្ហាញ​ទស្សនៈ​របស់​បវរកញ្ញា ពោលគឺ​ចង់បាន​សន្តិភាព​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

បវរកញ្ញា​ចក្រវាល​សិង្ហ​បុរី ឆ្នាំ ២០១៨ នាង ហ្សា​រ៉ា ខា​នុម នឹង​យក​ឈុត​កិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង​-​សហរដ្ឋអាមេរិក​ទៅ​បង្ហាញ​នៅ​បាងកក​នាពេលខាងមុខ​នេះ