បវរកញ្ញា​អាមេរិក​ទើប​គ្រង​មកុដ ព្រលះ​ដូ​ណា​ល់ ត្រាំ រឿង​បម្រែបម្រួល​អាកាសធាតុ​

342

​បវរកញ្ញា​អាមេរិក​ថ្មី​មិន​ព្រួយបារម្ភ​ថា នាង​អាច​នឹង​ចាប់ផ្តើម​តំណែង​បវរ​ក​កញ្ញាឯក​ពេល​មួយឆ្នាំ​របស់​នាង ដោយ​ចាប់ផ្តើម​ធ្វើសង្គ្រាម​តាម​ធ្វី​ត​ធើ (Twitter) ជាមួយ​អគ្គមេបញ្ជាការ​ធ្វី​ត​ធើ​របស់​អាមេរិក​នោះឡើយ (​សំដៅលើ​ដូ​ណា​ល់ ត្រាំ​)​។​

​នាង ខា​រ៉ា ម៉ាន់ (Cara Mund) ដែលជា​បវរកញ្ញា​មកពី​រដ្ឋ​ដា​កូតា​ខាងជើង អាយុ ២៣ ឆ្នាំ​បានឈ្នះ​បវរ​កញ្ញាឯក​អាមេរិក​កាលពី​ថ្ងៃអាទិត្យ​ទី​១០​កញ្ញា​នៅ​ទីក្រុង​អា​ត្ល​ង់​ទិ​ក​។ នៅក្នុង​ការសម្ភាសន៍​លើ​ឆាក នាង​បាន​និយាយថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គឺ​ខុស​ហើយ ដែល​ទាញ​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​។​

​នាង​និយាយថា មាន “​ភស្តុតាង​ដែលថា​ការផ្លាស់ប្តូរ​អាកាសធាតុ​ពិតជា​មាន​មែន​” ។​

​បវរកញ្ញា​មកពី​ទីក្រុង​ប៊ី​ស​ម៉ាក (Bismarck) នៅ​រដ្ឋ​ដា​កូតា​ខាងជើង​រូបនេះ និយាយថា ទោះបីជា​នាង​មិន​យល់ស្រប​ជាមួយ​ប្រធានាធិបតី​អំពី​បញ្ហា​នេះ​ក៏ដោយ ក៏ប៉ុន្តែ​វា​មិន​បានន័យថា នាង​នឹងមិន​គាំទ្រ​ដូ​ណា​ល់ ត្រាំ នោះទេ​៕ ដោយ៖ កញ្ញាដាលីស

នាង ខា​រ៉ា ម៉ាន់ គ្រង​មកុដ​បវរ​កញ្ញាឯក​អាមេរិក កាលពី​ថ្ងៃអាទិត្យ