បវរកញ្ញា ភពផែនដីអន្តរជាតិលេខ ២ ចូលរួមដាំកូនឈើនៅកម្ពុជា ដើម្បីកាត់បន្ថយកំដៅផែនដី

337
ចែករម្លែក

ដោយៈបញ្ញាសាស្រ្ត ភ្នំពេញៈ បវរកញ្ញា ភពផែនដីអន្តរជាតិលេខ២ កញ្ញា ម៉ារីសា ផុនធីរ៉ាត់ (Miss Planet International) ដែលជាជនជាតិថៃ បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល ពីរ ថ្ងៃកាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ តុលា។ ក្នុងដំណើរទស្សនកិច្ចលើទឹកដីអង្គរ បវរ កញ្ញាភពផែនដី រូបនេះ ក៏បានស្វែងយល់ពីការផលិតទុយោបឺតទឹកពីស្លឹកគ្រៃរួមជា មួយការដាំដើមឈើនៅតំបន់ភ្នំគូលែនផងដែរ។

ក្នុងដំណើរស្វែងយល់ពីប្រទេសកម្ពុជា កញ្ញា ម៉ារីសា ផុនធីរ៉ាត់ បានចូលសម្តែងការ គួសមជាមួយនិងថ្នាក់ដឹកនាំខេត្ត រួមជាមួយការងារដាំដំណាំ កូនឈើតាមតំបន់ ភ្នំគូ លែន។ ការចូលរួមចំណែកដាំកូនឈើរបស់ កញ្ញាលេខពីរ នៅប្រទេសកម្ពុជាគឺកញ្ញា ចង់បញ្ជ្រៀបអោយប្រជាជនទាំងអស់នាំគ្នាស្រលាញ់ធម្មជាតិ បង្កើនការដាំកូនឈើ ដើម្បីទទួលបានភាពស្រស់ថ្លាពីធម្មជាតិមកវិញ ជាពិសេសគឺការកាត់ បន្ថយកំដៅ ផែនដី។

កញ្ញា ម៉ារីសា បានបញ្ជាក់ក្នុងពិធីជប់លៀងថា រយៈពេលទស្សនកិច្ចនៅ ខេត្តសៀម រាប កញ្ញាពិតជាទទួលបានបទពិសោធន៍ខ្លាំងណាស់ ដូចជាការកាត់បន្ថយ ទុយោប្លា ស្ទិក និងការចូលរួមដាំកូនឈើនៅប្រទេសកម្ពុជា។ កញ្ញាថា ខ្លួនរំភើប ហើយក៏សូម អំពាវនាវអោយមានការចូលរួមដាំកូនឈើអោយបានច្រើន នៅតំបន់ភ្នំគូលែន អោយ បានកាន់តែច្រើន ដោយសារតែទីតាំងនោះស្រស់ស្អាតដោយធម្មជាតិ ប្រសិនមាន ពណ៌ បៃតងកាន់តែស្អាត នឹងកាន់តែស្រស់ស្រាយពេលមកដល់។ កញ្ញារឹតតែរំភើប ដែលក្រុមហ៊ុន បុរីអង្គរលែនម៉ាក្យ បន្ទាយស្រី បានរៀបចំពិធីជប់លៀងអោយនាង នៅ សណ្ឋាគារ Angkor Musiem Boutique and Spa មុនចាកចេញ កាលពីយប់ ថ្ងៃទី ៣០ តុលា ឆ្នាំ២០១៩ ដោយមានវត្តយ៉ាងច្រើនកុះករចូលរួម។

លោកស្រី ហាយ តារា សហអគ្គនាយិកា Miss Planet International ជាអ្នកដឹក នាំដំណើរទស្សនកិច្ចនេះ ទៅកាន់ក្រុមហ៊ុនបុរីអង្គលែនម៉ាក្យ បន្ទាយស្រី បានថ្លែង បញ្ជាក់ថា ពិតជាកិត្តិយសយ៉ាងខ្លាំង ដែលវត្តមានបវរកញ្ញាថៃលេខ២អន្តរជាតិ ត្រូវ បានទទួលការស្វាគមន៍ពីបណ្ដាក្រុមហ៊ុននានា ស្របពេលដែលក្នុងខេត្តសៀមរាបក៏ មាន ពិធីដាំកូនឈើក្នុងតំបន់ផ្សេងៗ ជាពិសេសក្នុងស្រុកបន្ទាយស្រី ជិតតំបន់ ភ្នំគូ លែន ក្រោមការរៀបចំរបស់ក្រុមហ៊ុនបុរីអង្គរលែនម៉ាក្យ បន្ទាយស្រី ដោយមាន ការ ចូលរួមពីយុវជន និងថ្នាក់ដឹកនៃមួយចំនួនផង។ អ្នកស្រីថា ការដឹកនាំបវរកញ្ញាថៃ មកធ្វើទស្សនកិច្ចនៅខេត្តសៀមរាបលើកនេះ គឺជាលើកទី២ហើយ ដោយដំណើរ មក លើកនេះ រឹតតែធ្វើអោយបវរកញ្ញាថៃយល់ដឹងពីការរស់នៅ និងពីវប្បធម៌របស់កម្ពុជា។ ក្រៅពីចូលរួមធ្វើសកម្មភាពសប្បុរសធម៌ បវរកញ្ញាថៃក៏នឹងរួមចំណែក បំផុសពីកម្ពុជា អោយពិភពលោក ស្គាល់កាន់តែច្បាស់ផងដែរ។ ជាក់ស្ដែងក្នុងដំណើរ ទស្សនកិច្ច នៅ ខេត្តសៀមរាប កញ្ញា ម៉ារីសា បានចូលរួមដាំដើមឈើ រហូតដល់ទៅ២ដង ដើម្បីបំផុស អោយស្រលាញ់ធម្មជាតិ និងរួមចំណែកដាំដើមឈើ កាត់បន្ថយកំដៅលើផែនដី៕