បវេណី​, បរិយាកាស​, បរិបូរ​, សម្បូរ​, បរិយាយ​, បទដ្ឋាន​, បណ្ណាល័យ​, បណ្ណាគារ​, បដិសេធ​, ប្រតិកម្ម​, បដិទិន​, បដិលាភ​, បដិសណ្ឋារៈ​, ប្រតិព័ទ្ធ​, ប្រណីតភាព​, ប្រស្រ័យ​, ប្រណីត​

924

​បវេណី ប៉ៈ​វេ​នី ឬ​ប្រពៃនី បា​. ( ន​. ) (​បវេណិ ឬ បវេណី​; ប្រវេ​ណិ ឬ ប្រ​វៃ​ណី​) ទំនៀម​; ពូជពង្ស​, តំណ​វង្ស​ត្រកូល : រក្សា​បវេណី​, ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី ។ បវេណីទេវតា ទេវតា​ដែល​គេ​រាប់អាន​តាម​តំណ​វង្ស​ត្រកូល​តៗ​មក ។ រួមបវេណី រួមសុខទុក្ខ​របស់​ស្វាមីភរិយា ។ ប្រពៃណី​

បរិយាកាស ប៉ៈ​រ៉ិ​យ៉ា​– បា​.; សំ​. ( ន​. ) (​ប​យ៌ា​កាស​) អាកាសធាតុ​ដែល​ព័ទ្ធជុំវិញ​ប្រឹថពី ហើយ​ដែល​តែង​ប្រែប្រួល​ជា​ប្រក្រតី (​ព​. ទ​.) ។ បារ​. Atmosphère ។

​បរិបូរ ប​-​រ៉ិ​បូ ឬ ប​-​បូ សំ​. បា​. ( គុ​. ) ដែល​គ្រប់គ្រាន់​, ដែល​ពេញ​គ្រប់គ្រាន់​, ពេញលេញ​, សម្បូរ​; ដែល​ឆ្អែត​ហើយ : ម្ហូបចំណី​បរិបូរ​, ទ្រព្យធន​បរិបូរ ។ ប្រើ​ជា កិ​. ក៏បាន : ណ្ហើយ​, ប៉ុណ្ណឹង​ចុះ​បរិបូរ​ហើយ ! ។ ប្រើ​ជា កិ​. វិ​. ក៏បាន : ខ្ញុំ​ទទួលទាន​បរិបូរ​ហើយ !

សម្បូរ សំ​. បា​. ( កិ​. ឬ គុ​. ) (< សំ > សម៑ “​គ្រប់​ព្រម​; ណាស់​” + បូរ “​ពេញ​”) ពេញ​ពាស​; បរិបូរ​ក្រៃពេក​, គរគោគ : ទឹកភ្លៀង​សម្បូរ​, ស្រុក​សម្បូរ ។ សម្បូរពោរពាស សម្បូរ​សល់ផល ។ សម្បូរហូរហៀរ សម្បូរ​គរគោក ។​ល​។ វេ​វ​. សម្បូណ៌ ។

​បរិយាយ ប​រ៉ិ​យ៉ា​យ ឬ ប៉ៈ​– បា​.; សំ​. ( ន​. ) (​ប​យ៌ា​យ​) សេចក្ដីអធិប្បាយ​ដោយ​ផ្សែផ្សំ​, ការអធិប្បាយ​សម្រួល​សេចក្ដី : ពោល​ដោយ​បរិយាយ ។ ព​. ផ្ទ​. និប្បរិយាយ ។

​បទដ្ឋាន ប៉ៈ​-​ទ័ត​-​ឋាន បា​. ( ន​. ) ទីតាំង​, ហេតុ​ជាទី​តម្កល់​, ជើងទ្រ​ផ្ទាល់​; អាសន្នហេតុ គឺ​ហេតុ​ជិត​កៀក​ផ្ទាល់ : សីល​មាន​ហិរិ​និង​ឱត្តប្បៈ​ជា​បទដ្ឋាន ឬថា ហិរិ និង ឱត្តប្បៈ ជា​បទដ្ឋាន​របស់​សីល ។

​បណ្ណាល័យ ប៉័ន​-​ណា​-​ល៉ៃ បា​.; សំ​. ( ន​. ) (​ប​ណ្ណា​លយ​; ប​ណ៌ា​លយ​) ផ្ទះ ឬ​ទីកន្លែង សម្រាប់​តម្កល់ទុក​នូវ​សៀវភៅ​, គម្ពីរ​, ក្បួនច្បាប់​ផ្សេងៗ : ខ្ចី​សៀវភៅ​ពី​បណ្ណាល័យ​, គប្បី​យក​សៀវភៅ​ដែល​ខ្ចី​ទៅជូន​បណ្ណ​ល័យ​វិញ​តាម​កំណត់​ច្បាប់ ។

​បណ្ណាគារ ប៉័ន​-​ណា​-​គារ បា​.; សំ​. ( ន​. ) (​ប​ណ៌ា​គារ​) ផ្ទះ​ជាវ​សៀវភៅ​, សាស្ត្រា​, ក្បួន​, ច្បាប់ ។

បដិសេធ ប៉ៈ​ដិ​សែត បា​.; សំ​. ( កិ​. ) (​ប្រតិ​ឞេ​ធ​) ឃាត់​, ហាម​,​លើកចោល ឬ​ទាត់ ចោល​លែងយក​ជាការ​, លែង​រាប់អាន : បដិសេធ​ពាក្យ​, បដិសេធ​សេចក្ដី​, បដិសេធ​រឿងហេតុ ។ \​បា​.; សំ​. ( ន​. ) (​បដិសេធ ឬ សេ​ធន​; ប្រតិ​ឞេ​ធ ឬ ប្រតិ​ឞេ​ធន​) ការឃាត់​, ការហាម​, ដំណើរ​លើកចោល ឬ​ទាត់ចោល​លែងយក​ជាការ​, លែង​រាប់អាន ។ ឈ្មោះ​វណ្ណយុត្ត​មួយ​ប្រភេទ (​ម​. ព​. ទណ្ឌឃាដ ឬ ទណ្ឌឃាត​) ។ បដិសេធន៍​

​ប្រតិកម្ម ប្រៈ​–​ឬ​ប្រ​– សំ​.; បា​. ( ន​. ) អំពើ​ប្រឆាំង​, អំ​ពើត​ទប់​, អំពើ​តបត​ត្រឡប់ មករក​វិញ​, ការរក​រឿងហេតុ​តប​ត​មកវិញ : ប្រតិកម្ម​បានកើត​ឡើង​ភ្លាម ក្រោយ​ដែល​ទីប្រជុំ បាន​ពិភាក្សា​សម្រេច​រឿង​នោះ​រួចហើយ (​បារ​. Réaction)

​បដិទិន ប៉ៈ​–​ឬ​ប្រៈ​– បា​. ឬ សំ​. ( ន​. ឬ កិ​. វិ​. ) ថ្ងៃ​ត​ថ្ងៃ​, ថ្ងៃ​ទាំងអស់​; រៀងរាល់ថ្ងៃ ។ ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​បញ្ជី​តារាង​ចុះ​ចំនួន​និង​ឈ្មោះ​ថ្ងៃខែ​សម្រាប់​ប្រើ​ក្នុង​១​ឆ្នាំៗ (​ហៅថា ប្រក្រតីទិន ក៏បាន​) ។ ប្រតិទិន​

​បដិលាភ បា​. ឬ សំ​. ( ន​. ) លាភ​ដែល​បានមកពី​ប្រាក់​ដើមទុន​, កម្រៃ​ដែល​បានមកពី មុខរបរ​ផ្សេងៗ មាន​ផល​នៃ​ព្រះធរណី​ជាដើម : ពន្ធ​នៃ​បដិលាភ​, ត្រូវ​បង់អាករ​ប្រតិលាភ ថែមទៀត​, ឆ្នាំនេះ​ជីតា​ខ្ញុំ​បាន​ប្រតិលាភ​គ្រាន់បើ​ជាង​ឆ្នាំមុន (​បារ​. Revenus) ។ ប្រតិលាភ​

​បដិសណ្ឋារៈ ប​ដិ​សន់​ឋា​រ៉ៈ បា​. ( ន​. ) (​ប​ដិ​ស​ណ្ឋា​រ ឬ​–​ស​ន្ថា​រ​) ការទទួល​រាក់ទាក់ : ធ្វើ​បដិសណ្ឋារៈ​, មាន​បដិសណ្ឋារៈ ។

​ប្រតិព័ទ្ធ សំ​.; បា​. ( កិ​. ) (​ប្រតិ​ព​ទ្ធ​; ប​ដិ​ព​ទ្ធ​) ជាប់​, ជាប់​ស្អិត​, ជំពាក់​; ស្រឡាញ់​ជាប់ចិត្ត : ចិត្ត​កូនប្រុស​ខ្ញុំ បាន​ប្រតិព័ទ្ធ​ចំពោះ​រូបនាង​កញ្ញា​នោះ​ស៊ប់​ណាស់​ទៅហើយ​មិនអាច នឹង​ត្រឡប់​រាថយ​ក្រោយ​វិញ​បានទេ ។ ប្រើ​ជា ន​. ក៏បាន : មាន​ប្រតិព័ទ្ធ ។ គុ​. ចិត្ត​ប្រតិព័ទ្ធ ។

​ប្រណីតភាព ប្រណី​តៈ​– សំ​.; បា​. ( ន​. ) (​បណីត​ភាវ​) ភាពស្រស់​បញ្ចង់​, ភាព​រលើប រលង់​, ឆើតឆាយ​, –​ថ្លៃថ្លា​,… (​សម្លៀកបំពាក់​និង​គ្រឿង​ប្រើប្រាស់​ផ្សេងៗ​); ភាព​ឆ្ងាញ់​ពីសា​, ភាព​មានឱជារស (​ភោជនាហារ​) : ប្រណីតភាព​នៃ​វត្ថុ​គ្រប់មុខ​ក្នុងសម័យ​ទំនើប អាច​ញ៉ាំង​ចិត្ត​មនុស្ស​ឲ្យ​រំភើប​ស្រើបស្រាល រក​ទីបំផុត​គ្មាន (​បារ​. Luxe) ។

​ប្រស្រ័យ សំ​.; បា​. ( ន​. ) (​ប្រ​ឝ្រ​យ ឬ ប្រា​ឝ្រ​យ​; ប​ស្សយ​) សេចក្ដីស្នេហា​, ស្រឡាញ់​, រាប់អាន​; សេចក្ដី​គោរព​; ដំណើរ​ត្រូវ​អធ្យាស្រ័យ​គ្នា : មាន​ប្រស្រ័យ​នឹង​គ្នា​, ធ្លាប់មាន​ប្រស្រ័យ នឹង​គ្នា ។ ខ្មែរ​ប្រើ​ជា កិ​. ឬ កិ​. វិ​. ថា “​រាប់អាន​; រាប់រក​, រាក់ទាក់​, សំណេះសំណាល​” ក៏បាន : ត្រូវ​ប្រស្រ័យ​នឹង​គ្នា​, ធ្លាប់​ប្រស្រ័យ​នឹង​គ្នា​; និយាយ​ប្រស្រ័យ​នឹង​គ្នា​ទៅវិញទៅមក (​ប្រើ​ជា ប្រាស្រ័យ ក៏បាន​) ។

​ប្រណីត ប្រណិត សំ​.; បា​. ( គុ​. ) (​បណីត​) ដែល​ឧ​ត្ត​ម​, ថ្លៃថ្លា​, ផ្ចិតផ្ចង់​, ស្រស់​បញ្ចង់​, រលើបរលង់​, ឆើតឆាយ​; ឆ្ងាញ់​ពីសា : របស់​ប្រណីត​; អាហារ​ប្រណីត ។ ប្រណីត​ប្រណម ផ្ចង់​កាយ​គោរព​, លើកដៃ​ប្រណម្យ​ដោយ​ផ្ចិតផ្ចង់​; ផ្ចិតផ្ចង់​អស់ពី​ចិត្ត (​សរសេរ​ជា ប្រណិត ក៏បាន​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​