បស្ចិមប្រទេស​ព្យាយាម​លាប​ពណ៌​គម្រោង​ផ្លូវ​រថភ្លើង​ប្រទេស​ចិន​-​ឡាវ ខណៈ​គម្រោង​នេះ ផ្តល់​ផលប្រយោជន៍​ច្រើន​លើសលប់​

1590
ចែករម្លែក
  • 64
    Shares

​ដោយ​: សុផល / ភ្នំពេញ​: ផ្លូវ​រថភ្លើង​ភ្ជាប់​ប្រទេស​ចិន​-​ឡាវ គឺជា​គម្រោង​ដ៏​សំខាន់​ដែល​ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម « ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ » ចាប់តាំងពី​រដ្ឋសភា​ប្រទេស​ឡាវ​អនុម័ត​នា​ឆ្នាំ​២០១០​មក រហូតដល់​ឆ្នាំ​២០១៦​ទើប​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​។ រហូតមកដល់​បច្ចុប្បន្ន ផ្លូវ​រថភ្លើង​ចិន​-​ឡាវ​បាន​ឆ្លងកាត់​រយៈពេល​៩​ឆ្នាំ បង្កើត​ឳ​កាស​ការងារ​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​បាន​រាប់ម៉ឺន​កន្លែង ថែមទាំង​នាំមក​នូវ​ក្តី​រំពឹង​ចំពោះ​អនាគត​ដ៏​ស្រស់ត្រកាល​ជូន​ប្រជាជន​ឡាវ​រាប់មិនអស់ ព្រមទាំង​ត្រូវបាន​ចាត់ទុកជា​គម្រោង​វិស្វកម្ម “ ទឹកចិត្ត​ប្រជាជន ” នៃ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​។​

ផ្លូវ​រថភ្លើង​ភ្ជាប់​ប្រទេស​ចិន​-​ឡាវ គឺជា​គម្រោង​ដ៏​សំខាន់​ដែល​ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម « ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ »

​ប៉ុន្តែ នៅពេលដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​កាន់តែច្រើន​បាន​កោតសរសើរ​គំនិត​ផ្តួចផ្តើម « ខ្សែ​វ៉ា​ត់​១ និង​វិថី​១ » ថា​ជា​ប្រាកដនិយម ប្រសិទ្ធិភាព​ខ្ពស់ ជំរុញ​កិច្ចសហប្រតិបត្តិការ “ ឈ្នះ​-​ឈ្នះ ” មក មួយរយៈ​ថ្មីៗ​នេះ សារព័ត៌មាន​បស្ចិមប្រទេស​មួយចំនួន​តូច បែរជាយក​បញ្ហា​រដ្ឋាភិបាល​ឡាវ​ធ្វើ​អស្សាមិក​រណ៍​ពី​កសិករ​ដោយ​ល្មើសច្បាប់ ភាពយឺតយ៉ាវ​ក្នុង​ការសង​សំណង ភាព​អសមត្ថភាព​នៃ​ការរៀបចំ​ជនភៀសខ្លួន​។​ល​។ មក​ធ្វើជា​ប្រធានបទ​ឃោសនា​បំផ្លើស​អំពី​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ ដើម្បី​ជះឥទ្ធិពល​ដល់​នយោបាយ​និង​សេដ្ឋកិច្ច​ប្រទេស​ឡាវ បំណង​បដិសេធ​ទាំងស្រុង​នូវ​គម្រោង​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ ។ ផ្នត់គំនិត “ ខ្លួនឯង​មិន​ព្រមធ្វើ ហើយ​មិន​ព្រមឱ្យ​ប្រទេស​ផ្សេង​ជោគជ័យ ” នេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​ពួកគេ​កំពុង​ប្រព្រឹត្ត​នូវ​អំពើ​ដ៏​ខ្មៅ​ងងឹត​។​

​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ​ល្អ​ឬ​មិនល្អ បើ​ប្រៀប​ជាមួយ​អ្នក​រិះគន់​មួយចំនួន​ដែល​ខ្វះខាត​ចំណេះដឹង​ទូ​ទៅជា​មូលដ្ឋាន​នៃ​នយោបាយ​និង​សេដ្ឋកិច្ច រដ្ឋាភិបាល​និង​ប្រជាជន​ប្រទេស​ឡាវ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង ទើប​មាន​សិទ្ធិ​បញ្ចេញមតិ​បំផុត​។​

​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ ធ្វើឱ្យ​សេដ្ឋកិច្ច​រស់​រវើក​ឡើង
​បន្ទាប់ពី​សាងសង់​រួចរាល់ ហើយ​ដាក់ឱ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ ដែលជា​គម្រោង​ដ៏​សំខាន់​ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម « ខ្សែក្រវ៉ាត់ និង​វិថី » ពេលវេលា​ធ្វើដំណើរ​ពី​ព្រំដែន​ចិន​-​ឡាវ​ទៅដល់​ទីក្រុង​វៀង​ច័ន្ទ​ន៍ ដែល​ធ្លាប់តែ​ធ្វើដំណើរ​តាម​រថយន្ត​ត្រូវ​ប្រើពេល ១៦​ម៉ោង ត្រូវ​បង្រួញ​មក​ត្រឹម​ការធ្វើដំណើរ​តាម​រថភ្លើង​ដែល​ប្រើពេល​តែ ៣​ម៉ោង​។​របាយការណ៍​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ប្រទេស​ឡាវ​បាន​បញ្ជាក់ថា ផ្លូវ​រថភ្លើង​ចិន​-​ឡាវ នឹង​ជួយ​ឱ្យ​ឡាវ​សម្រេចបាន​កិច្ចសហប្រតិបត្តិការ​ក្រៅប្រទេស​ជាមួយ​ចិន​និង​ប្រទេស​អាស៊ាន​ដទៃទៀត និង​យុទ្ធសាស្ត្រ​ត​ភ្ជាប់​គ្នា ព្រមទាំង​ក្លាយទៅជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ប្រទេស​ឡាវ​ទាក់ទាញ​វិនិយោគ​ក្រៅប្រទេស បច្ចេកទេស​ទំនើបៗ​និង​ធនធានមនុស្ស​។ សារព័ត៌មាន « វៀង​ច័ន្ទ​ន៍ ថា​ម​ស៍ » បាន​យល់ឃើញថា ការសាងសង់​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ នឹង​ក្លាយទៅជា​សសរស្តម្ភ​នៃ​កំណើនសេដ្ឋកិច្ច​ប្រទេស​ឡាវ ។​

​ការផ្តល់​ប្រយោជន៍​ពិតប្រាកដ​ដូចនេះ មានតែ​ប្រជាជន​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​ទេ ទើប​យល់ដឹងបាន​កាន់តែ​ស៊ីជម្រៅ ។ លោក​ណូ​រ៉ា ស៊ីម ដែល​រស់នៅ​ខេត្ត​ហ្លួងព្រះបាង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “ ការសាងសង់​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ ជា​ចលករ​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់​នៅតាម​ប​ណ្តោ​ល​ផ្លូវ​រថភ្លើង បង្កើត​និង​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាជន​ឡាវ​នៅ​មូលដ្ឋាន​និង​ជា​ភាព​វិជ្ជមាន នៃ​ការអភិវឌ្ឍន៍​”​។
​លោក​ថា​ន អ្នកសារព័ត៌មាន​ឡាវ​បាន​និយាយថា “ គម្រោង​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ កំពុង​សកម្ម​ក្នុងការ​សាងសង់ បច្ចុប្បន្ន​សម្រេចបាន​លើស​៤០​ភាគរយ​នៃ​គម្រោង ការជះឥទ្ធិពល​ដល់​ជាក់ស្តែង​បំផុត​ដល់​ប្រទេស​ឡាវ​គឺ​គ្មានអ្វី​ក្រៅពី​ជំរុញ​ចំនួន​មានការ​ងារ​ធ្វើ​នៅ​តំបន់​នោះទេ​។ ចាប់​ខែកក្កដា ឆ្នាំ​២០១៧​មក គម្រោង​កំណាត់​ផ្លូវធំៗ​ទាំង​៦​នៃ​គម្រោង​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ​បានធ្វើការ​ជ្រើសរើស​បុគ្គ​លិ​ក​ក្នុងពេល​តែមួយ គឺ​ផ្តល់​ការងារ​ចំនួន ៧១១២​កន្លែង ហើយ​ការងារ​ទាំងអស់នេះ​សុទ្ធតែ​ផ្តល់ជូន​ប្រជាជន​ឡាវ ការជ្រើសរើស​បុគ្គលិក​ឡាវ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូចនេះ​គឺ​កម្រ​នឹង​ជួបប្រទះ​ណាស់​”​។
​សេដ្ឋកិច្ច​ក្នុងប្រទេស​ឡាវ​គឺ​រីកចម្រើន​តិចតួច​ជា​យូរណាស់​មកហើយ មូលហេតុ​ដែល​សំខាន់បំផុត​គឺ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​យឺតយ៉ាវ​។ ស្រប​ពេលដែល​ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ ស្ថានភាព​មួយ​នេះ​នឹង​ផ្លាស់ប្តូរ​ទាំងស្រុង​។​

​លោក​ណូ​ក ថៅកែ​ហាង​ចាប់​ហ៊ួ​យ​នៅ​ជិត​ស្ថានីយ៍​រថភ្លើង​វៀង​ច័ន្ទ​ន៍​មាន​ក្តី​រំពឹង​ខ្លាំង​ចំពោះ​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ​។ គាត់​និយាយថា​“​ការសាងសង់​ផ្លូវ​រថភ្លើង​នៅទីនេះ ពួក​ខ្ញុំ​សុទ្ធតែ​សប្បាយចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ដាក់​ដំណើរការ អាច​នឹងមាន​ភ្ញៀវទេសចរ​កាន់តែច្រើន​មក​កម្សាន្ត ការរកស៊ី​ក៏​កាន់តែ​ល្អ​តាម​នឹង​ដែរ​។ ទោះបីជា​រដ្ឋាភិបាល​ធ្វើ​អស្សាមិក​រណ៍​ដី​របស់​ពួក​ខ្ញុំ បើសិនជា​ពួក​ខ្ញុំ​ទទួលបាន​សំណង​គ្រប់គ្រាន់ ជីវភាព​ក៏​អាច​ផ្លាស់ប្តូរ​ទៅតាម​នឹង​ដែរ ខ្ញុំ​សង្ឃឹមថា​ពេល​មាន​លុយ​ហើយ អាច​ជិះ​រថភ្លើង​ទៅលេង​ប្រទេស​ចិន​”​។

​ខេត្ត​ហ្លួង​ណាំ​ថា គឺជា​ខេត្ត​ទី​១​ដែល​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ ចេញពី​ចិន​ចូលទៅក្នុង​ទឹកដី​ប្រទេស​ឡាវ ប្រជាជន​រស់នៅ​ទីនោះ​លោកស្រី​ធី​មី​វ៉ាន់ សង្ឃឹមថា​កសិផល​ប្រជាជន​នៅ​តំបន់​នោះ​អាច​នាំ​ចេញទៅ​ទីផ្សារ​ពិភពលោក​។ គាត់​និយាយថា ប្រទេស​ឡាវ​ជា​ប្រទេស​កសិកម្ម ផ្លូវ​រថភ្លើង​ចិន​-​ឡាវ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ការនាំចេញ​កសិផល​នៅ​តំបន់​នោះ​ទៅ​ក្រៅប្រទេស​និង​ទីផ្សារ​អន្តរជាតិ វា​នឹង​ធានា​ចំណូល​របស់​ប្រជាកសិករ​ជាច្រើន​នាក់​។​

​លោក​ណូ​រ៉ា ស៊ីម ដែល​រស់នៅ​ខេត្ត​ហ្លួងព្រះបាង​យល់ឃើញថា “ បន្ទាប់ពី​ផ្លូវ​រថភ្លើង​សាងសង់​រួចរាល់ វា​នឹង​អាច​លើកកម្ពស់​ចរាចរ​ដឹក​ជញ្ជូន​នៅក្នុង​ប្រទេស​ឡាវ​យ៉ាងខ្លាំង ជំរុញ​លំហូរ​ប្រជាជន​ឡាវ​និង​ចិន វា​នឹង​ផ្តល់​ជា​លំហរ​អភិវឌ្ឍន៍​ដ៏​ធំធេង​ដល់​សេដ្ឋកិច្ចសង្គម វប្បធម៌​ទេសចរ ទីផ្សារពលកម្ម​និង​ធនធានមនុស្ស ពង្រីក​បន្ថែមទៀត​នូវ​តម្រូវការ​ក្នុងស្រុក​ប្រទេស​ឡាវ ការអភិវឌ្ឍន៍​រួមគ្នា​នូវ​សេដ្ឋកិច្ច​និង​វប្បធម៌​ប្រទេស​ឡាវ​-​ចិន​ទាំងពីរ និង​វ​ឌ្ឍ​នា​ភាព នាំមក​នូវ​ផលប្រយោជន៍​ពិតប្រាកដ​និង​ភាពងាយស្រួល​ដល់​ប្រជាជន​ឡាវ​នៅ​មូលដ្ឋាន​”​។
​ប្រាកដ​ហើយ​ថា ទីក្រុង​វៀង​ច័ន្ទ​គឺជា​ចំណុច​បញ្ចប់​នៃ​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ​។ បន្ទាប់ពី​សាងសង់​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ​រួចរាល់ នឹងមាន​លំហូរ​អភិវឌ្ឍន៍​កាន់តែ​ធំធេង​បែរ​ទៅរក​អាស៊ាន​។ ស្រប​ពេលដែល​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ​បើក​ការដ្ឋាន​សាងសង់ កំណាត់​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ​នៅក្នុង​ទឹកដី​ប្រទេស​ចិន ពី​អ៊ី​ស៊ី​(YU XI) – ម៉​រ​ហាន​(MO HAN)​ក៏​បើក​ការដ្ឋាន​សាងសង់​ដែរ ហើយ​អាច​សាងសង់​រួចរាល់​ស្របគ្នា​ជាមួយ​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ​។ ខណៈនោះ ខ្សែ​កណ្តាល​នៃ​ផ្លូវ​រថភ្លើង​កាត់​អាស៊ាន (Trans-Asian Railway) នឹង​លេចចេញ​ជា​រូបរាង​។ នាពេល​អនាគត ផ្លូវ​រថភ្លើង​ចិន​-​ឡាវ​អា​ចត​ភ្ជាប់​ជាមួយ​ផ្លូវ​រថភ្លើង​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី វា​នឹង​ក្លាយទៅជា​ចំណង​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​មួយ​ខ្សែ​ថ្មី​រវាង​ចិន​និង​អាស៊ាន​។​

ផ្លូវ​រថភ្លើង​ភ្ជាប់​ប្រទេស​ចិន​-​ឡាវ គឺជា​គម្រោង​ដ៏​សំខាន់​ដែល​ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម « ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ »

​ប្រាក់​សំណង​អាច​កែប្រែ​ជីវភាព​ប្រជាជន​អោយ​កាន់តែ​ល្អប្រសើរ​
​ខ្សែ​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ​ទាំងមូល​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ខែធ្នូ​ឆ្នាំ​២០១៦ មុនពេល​បើក​ការដ្ឋាន​ការងារ​បូកសរុប​ស្ថិតិ​ធ្វើ​អស្សាមិក​រណ៍​និង​ផ្តល់​សំណង​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​បានសម្រេច​ជាបឋម ៖ តាម​ប​ណ្តោ​ល​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ ផ្ទៃដី​ដែល​តម្រូវឱ្យធ្វើ​អស្សាមិក​រណ៍​មាន​ជាង ៣០០០​ហិកតា ផ្ទៃដី​ប្រើប្រាស់​បណ្តោះអាសន្ន ៨០០​ហិកតា ប្រជាជន​ចំនួន ៤៤១១​គ្រួសារ​រង​ផលប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​។​

​ឆ្លងកាត់​កិច្ចប្រជុំ​សម្របសម្រួល​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​រវាង​ភាគី​ចិន​-​ឡាវ ផ្ទះ​និង​អាគារ​អា​ផាត​មិន​របស់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​ផ្លូវដែក​នេះ​នឹង​ទទួលបាន​សំណង​សមរម្យ រួមទាំង​ផ្ទះបាយ បន្ទប់​ដាក់​អីវ៉ាន់ ឃ្លាំង​រថយន្ត ហាង​លក់ដូរ​និង​ផ្ទះ​សត្វពាហនៈ​។​ល​។​សំណង់​ខ្នាតតូច​សុទ្ធតែ​អាច​ទទួលបាន​សំណង​ឧបត្ថម្ភ​ធន​សមរម្យ​។​ក្រៅពីនេះ​អ្នក​អភិវឌ្ឍន៍​គម្រោង​ផ្លូវ​រថភ្លើង​ក៏​នឹង​ផ្តល់​សំណង​ក្នុង​កម្រិត​ណាមួយ​ដ៏​ដីចំការ​និង​ដំណាំ​ដែល​ត្រូវ​ឈូស​ចេញ​ដោយសារ​ការសាងសង់​ផ្លូវ​រថភ្លើង​។​ដើម្បី​ជំរុញ​ការងារ​ផ្តល់​សំណង​នៃ​គម្រោង ធានា​ដំណើរ​ការផ្តល់​សំណង​ប្រកបដោយ​ភាពយុត្តិធម៌ តម្លាភាព រដ្ឋាភិបាល​ឡាវ​ក៏បាន​ស្នើសុំ​ភាគី​ពាក់ព័ន្ធ​បើក​គណនី​នៅ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ឡាវ​។ បច្ចុប្បន្ន ទីក្រុង​១​និង​ខេត្ត​៤​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​បាន​ឯកភាពគ្នា​លើទឹក​ប្រាក់​ផ្តល់​សំណង​។ យោងតាម​ការបែងចែក​ការងារ ភាគី​ឡាវ​ទទួលបន្ទុក​ផ្តល់​សំណង​ដល់​ការធ្វើ​អស្សាមិក​រណ៍ ក្រុមហ៊ុន​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ​ទ​ទួ​ក​បន្ទុក​សង​សំណង​លើ​ការរុះរើ ។​ជាបឋម គម្រោង​នេះ​បាន​ប្រើប្រាស់​ប្រាក់​សំណង​លើ​ការរុះរើ​អស់​ជាង ៥០០​លាន​យន់ រដ្ឋាភិបាល​ឡាវ​បាន​សន្យាថា​នឹង​ជ្រើស​យក​មធ្យោបាយ​ចាំបាច់ ដើម្បី​ធានាបាន​នូវ​ដំណើរ​ការផ្តល់​សំណង​ប្រកបដោយ​ភាព​បើកចំហរ យុត្តិធម៌ ដំណើរការ​ដោយមាន​របៀបរៀបរយ។​

លោក​ឡោ ឈុ​ង ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​និយាយថា “ ទោះបីជា​គម្រោង​ផ្លូវ​រថភ្លើង​ប៉ះពាល់​ដល់​ភូមិ ដីឯកជន ដីស្រែ រោងចក្រ​ក្នុង​ខេត្ត​ហ្លួង​ណាំ​ថា ខេត្ត​ហ្លួងព្រះបាង​និង​ខេត្ត​ឧ​ត្ត​រម​មានជ័យ ប៉ុន្តែ រដ្ឋាភិបាល​ព្រម​សង​សំណង ការកំណត់​តម្លៃ​សម​ហេតុផល ប្រជាពលរដ្ឋ​អាច​ទទួលយកបាន​។ ” គាត់​មាន​ក្តី​រំពឹង​កាន់តែច្រើន​ចំពោះ​ជីវភាព​ទៅ​អនាគត ៖ “ សង្ឃឹមថា​បន្ទាប់ពី​ផ្លូវ​រថភ្លើង​ដាក់អោយ​ដំណើរការ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​នៅ​មូលដ្ឋាន ជួយ​ពួកយើង​ឱ្យ ដើរ​ចេញពី​ភាពក្រីក្រ​”​។
​រាល់​អង្គភាព​សាងសង់​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ ក្រៅពី​ជួសជុល​ផ្លូវ ក៏​មិន​ភ្លេច “ សាងសង់​ចិត្តគំនិត ” ។ ផ្នែក​គម្រោង​ភាគី​ចិន​ក្នុងអំឡុងពេល​ជួសជុល​ផ្លូវ ក៏បាន​ជួយ​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​សាងសង់​ស្ពាន ស្ថានីយ៍​អគ្គិសនី ជួសជុល​អាងទឹក បង្កើត​សាលារៀន ដើម្បី​ផ្តល់​ការងារ​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​។​

​លោក​ណូ​រ៉ា ស៊ីម ដែល​រស់នៅ​ខេត្ត​ហ្លួងព្រះបាង បាន​និយាយថា “ បន្ទាប់ពី​សាងសង់​រួចរាល់ ផ្លូវ​រថភ្លើង​ចិន​-​ឡាវ ក៏​អាច​នាំមក​នូវ​ផលប៉ះពាល់​អវិជ្ជមាន​មួយចំនួន ដូចជា លំហូរ​ប្រជាជន​ខ្លាំងក្លា នាំឱ្យមាន​បញ្ហា​សុវត្ថិភាព​ក្នុងសង្គម ចំនួន​ផ្ទុក​ប្រជាជន​ទីក្រុង​ប្រទេស​ឡាវ​លើស​កម្រិត ទំនាស់​វប្បធម៌​ក្នុងសង្គម និង​បញ្ហា​បំពុលបរិស្ថាន​។ ” ប៉ុន្តែ​លោក​ណូ​រ៉ា ស៊ីម មិនមាន​ការបារម្ភ​ពី​បញ្ហា​ទាំងនេះ​ទេ ៖ “ ពួកយើង​នឹងចូលរួម​សហការ​ដោះស្រាយ​បញ្ហា​ទាំងនេះ ក្នុងអំឡុងពេល​ដំណើរការ​ដោះស្រាយ​បញ្ហា​ទាំងនេះ ប្រជាជន​នៃ​ប្រទេស​ឡាវ​និង​ចិន​នឹង​កាន់តែ​ចុះសម្រុង​និង​សាមគ្គី​គ្នា ដូចជា​គ្រួសារ​តែមួយ​។​

ចំពោះ​ការសាងសង់​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ សារព័ត៌មាន​បស្ចិមប្រទេស​ពី​ដើម​ដល់​ចប់​នៅតែ​ប្រកាន់​នូវ​សម្លេង​សង្ស័យ មិន​ថា​បញ្ហា​សំណង​ដីធ្លី​ឬក៏​បញ្ហា​ការពារ​បរិស្ថាន រដ្ឋាភិបាល​និង​ប្រជាជន​ឡាវ​ប្រាកដ​ជាមាន​គោលនយោបាយ​និង​ការវាយតម្លៃ​សម​ហេតុផល​របស់ខ្លួន​។ ក្នុង​ដំណើរការ​សាងសង់​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ អ្នក​សាងសង់​នៃ​ប្រទេស​ទាំងពីរ​បាន​សហការ​ទៅវិញទៅមក យល់​ពីគ្នា​ទៅវិញទៅមក មិន​ត្រឹមតែ​ជាការ​ជួស​ជុស​ផ្លូវ​សំខាន់​មួយ​ខ្សែ វា​កាន់តែ​ដូចជា​ការសាងសង “ ស្ពាន​រួមចិត្ត​ថ្លើម ” មួយ​ដែល​ត​ភ្ជាប់​ប្រជាជន​ចិន​និង​ឡាវ​។​
​ដោយសារ​វត្ត​មាននៃ​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ អ្វី​គ្រប់យ៉ាង​បានប្រែក្លាយ​ទៅកាន់​តែ​ល្អប្រសើរ មិន​ថា​ប្រទេស​ចិន​ឬក៏​ប្រទេស​ឡាវ​។

ប្រសិនបើ​ក្រុម​ផលប្រយោជន៍​និយមនៃ​បស្ចិមប្រទេស​មួយចំនួន​នៅតែ​វាយប្រហារ​ផ្កាប់មុខ​ទៅលើ​គម្រោង​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ នោះ​គឺជា​ការមិន​ខ្វល់ខ្វាយ​ពី​អនាគត​របស់​ប្រជាជន​ឡាវ វា​គឺជា​ការ​លាប​ពណ៌​ប្រវត្តិសាស្ត្រ ជា​ទង្វើ​ដែល​មិន​ទទួលខុសត្រូវ​បំផុត​៕ ល​