បាក់​ទំនប់​ផ្តាច់ជីវិត​មនុស្ស​អស់យ៉ាង​ច្រើន ខណៈ​កម្មករ​កំពុង​លង់លក់​ក្នុង​ដំណេក​

223
ចែករម្លែក

​ការបាក់​ទំនប់​មួយ​នៅ​តំបន់​ក្រា​ស្នូ​យ៉ា​ស (Krasnoyarsk) ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី​១៨ ខែតុលា បាន​ផ្តាច់ជីវិត​មនុស្ស​យ៉ាងតិច ១៥ នាក់​នៅពេល​កម្លាំង​ទឹកបាន​ហូរ​នាំយក​ក្រុមកម្មករ​អណ្ដូង រ៉ែ​មាស ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​។
​ ​
​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា មនុស្ស​ចំនួន ១៣​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​នៅឡើយ ដែល​ប្រហែលជា​ស្លាប់​អស់​ទៅហើយ​។ ទំនប់​កាត់​ស្ទឹង​សី​បា (Seyba River) ត្រង់ចំណុច​អណ្ដូង រ៉ែ​មាស​ខាងលើនេះ​បាន​បាក់​ស្រឹប​ភ្លាមៗ ខណៈ​ក្រុមកម្មករ​កំពុង​ដេកលក់​នៅ​ការដ្ឋាន​។​
​ ​
​កាសែត The Siberian Times បាន​ចុះផ្សាយ​ថា មនុស្ស ១៤ នាក់​បាន​រងរបួស ហើយ ១៣០ នាក់​ទៀត​ត្រូវបាន​ជម្លៀសចេញ​ទាន់ពេល​។ ទោះជា​យ៉ាងណា​មិនទាន់មាន​ការបញ្ជាក់​ពី​មូលហេតុ នៃ​ការបាក់​ទំនប់​នេះ​នៅឡើយ​ទេ ខណៈ​កំពុងដំណើរការ​ស៊ើបអង្កេត​៕ ប្រែ​សម្រួលៈ​ខុម​