បាក់​ច្រាំ​ងទន្លេ​នៅ​បង់ក្លា​ដែស បង្ខំ​ឱ្យ​មនុស្ស​៤០០.០០០​នាក់​ចាកចេញ​ពី​ផ្ទះ​

335
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​កក្កដា​ថា ទឹកទន្លេ​ឡើង​ខ្លាំង​ដោយ​ទឹកភ្លៀង​នៅ​បង់​ក្លា​ដែស បាន​ធ្វើឱ្យ​បាក់​ច្រាំងទន្លេ​ចំនួន​៤​កន្លែង​ដោយ​បណ្តាល​ឱ្យ​ជន​លិច​ភូមិ​​រាប់សិប និង​មនុស្ស​៤០០.០០០​នាក់ បាន​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​ទាំង​យប់ ដោយសារ​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

​មន្ត្រី​បាន​និយាយ​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកទន្លេ​ឡើង​ហូរហៀរ​បាន​ជន់​លិច​ស្រុក​ចំនួន​២៣​នៅ​តំបន់​ភាគ​ខាងជើង​និង​ពាយព្យ​នៃ​ប្រទេស​នេះ​។​

​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣០​នាក់​បាន​ស្លាប់ ចាប់តាំងពី​ទឹកជំនន់​ចាប់ផ្តើម​ជន់​លិច​កាលពី​សប្តាហ៍​មុន​។ រដ្ឋាភិបាល បាន​បង្កើត​ទីជម្រក​បណ្តោះអាសន្ន​ជាង​១.០០០​កន្លែង ប៉ុន្តែ​ដោយសារ​ទឹកជំនន់​និង​ការខ្វះ​មធ្យោបាយ​ដឹកជញ្ជូន មនុស្ស​ជាច្រើន​មិនអាច​ទៅដល់​ទី​ជម្រក​បណ្តោះអាសន្ន​ទាំងនោះ​ទេ ដោយ​មនុស្ស​មួយចំនួន​បោះ​ជំរំ​​ស្នាក់​តាម​មាត់​ច្រាំងទន្លេ លើ​ផ្លូវដែក និង​កន្លែង​ខ្ពស់ៗ ៕​ដោយ​៖​សុខា​/sn