បាក់​រលំ​អគារ​: មនុស្ស​ចំនួន​២៨​នាក់ ស្លាប់​និង​របួស​២៦​នាក់​

687
ចែករម្លែក

ដោយ​: មុនី​រ័ត្ន + វណ្ណៈ
​ភ្នំពេញ​:
មនុស្ស​ចំនួន​២៨​នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​អ្នករបួស​ចំនួន​ចំនួន​២៦​នាក់ ត្រូវបានរ​កុក​រកឃើញ​នៅក្នុង​គំនរ​បាក់បែក នៃ​អគារ​កម្ពស់​៧​ជាន់ ដែល​បាន​រលំ​។ ចំនួន​អ្នកស្លាប់​និង​របួស ដែល​បាន​រកឃើញ គឺ​គិត​ត្រឹម​ម៉ោង​៤:៣០​នាទី​រសៀល ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។ ហើយ​ក្រុម​ជួយសង្គ្រោះ​កំពុងតែបន្ត​រុករក​មនុស្ស​នៅ​សេសសល់​ជា​បន្តទៀត​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា មកដល់​ម៉ោង ៤:៣០ នាទី រសៀល​ថ្ងៃទី​២៤ ខែមិថុនា ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជាតិ បាន​រុក​រកឃើញ​ជនរងគ្រោះ​បន្ថែម ចំនួន​៤​នាក់​ទៀត ដែល ក្នុង នោះ​មាន ពីរ​នាក់​នៅរស់រ​រាន​មានជីវិត​។ ដូចនេះ សរុប ជន រង គ្រោះ​ដែល បាន យក ចេញពី គំនរ​បែក បាក់ នៃ អគារ បាក់​រលំ មាន​ចំនួន សរុប​៥៤ នាក់ ក្នុង នោះ​អ្នក ស្លាប់ ចំនួន ២៨ នាក់ (​ស្រី ៤​នាក់​) និង អ្នក របួស ចំនួន ២៦ នាក់ (​ស្រី​២​នាក់​)​។

​សូមជម្រាបថា អគារ​កម្ពស់​៧​ជាន់ បាន​បាក់​រលំ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​ស្ថិតនៅ​ក្រុម​១១ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​៕ ល​