បាក់​សំ​យ៉ាប​ផ្ទះ​ទើប​សង់​ថ្មី​សង្កត់​ភ្ញៀវ​ស្លាប់​ម្នាក់​របួស​១០​នាក់​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​

274
ចែករម្លែក
  • 47
    Shares

ដោយ​: គង់​ហេង​/​កំពង់ចាម​: ស្ត្រី​ជា​ភ្ញៀវ​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​ប្រុស​ស្រី​ចំនួន ប្រាំបួន នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ហេតុការណ៍​បាក់​សំ​យ៉ាប​ផ្ទះមួយ​កន្លែង​ដែល​ទើបបាន​សង់​ថ្មី​នៅក្នុង​ភូមិ​ខ្នា ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​នៅ​ម៉ោងជាង​៩ ព្រឹក​ថ្ងៃទី ៦ មេសា​ឆ្នាំ២០១៩​។​

លោក​វរសេនីយ៍ត្រី ស៊ុយ សំអាត មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ជើងព្រៃ​បានឱ្យដឹងថា ស្ត្រី​ជា​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ឈ្មោះ​ញ៉ិល​ប៉ុក​អាយុ​៧០​ឆ្នាំ​និង​អ្នករបួសធ្ងន់​ចំនួន ពីរ នាក់​គឺ​ម្នាក់​ជើង​បាក់ជើង​ខាងស្តាំ​និង​ម្នាក់ទៀត​បាក់ជើង​ឆ្វេង​។​ចំណែក​ចំនួន​ប្រាំពីរ​នាក់​ផ្សេងទៀត​បាន​រងរបួស​ស្រាល​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ត្រូវបាន​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ជើងព្រៃ​។​

​លោក​មេបញ្ជាការ​បាន​ឲ្យ​ដឹង​ទៀតថា​ក្រៅពី​ស្លាប់​និង​របួស​មនុស្ស​ច្រើន​នាក់​ខាងលើ​ក៏​បណ្តាល​បាក់​សង្កាត់​ខូចខាត​ម៉ូតូ​ចំនួន មួយ គ្រឿង ,​កង់​ចំនួន មួយ គ្រឿង និង​ម៉ូតូ​កង់​បី​ចំនួន មួយ គ្រឿង​ទៀត​។​

លោក​ស៊ុយ​សំអាត​បាន​បន្តថា​ករណី​បាក់​សំ​យ៉ាប​ផ្ទះ​សង្កត់​ភ្ញៀវ​ស្លាប់​និង​របួស​នេះ​បណ្តាលមកពី​ពួកគាត់​ជា​ភ្ញៀវ​ទៅ​ឡើងផ្ទះ​ទើប​សាងសង់​សំណង់​ថ្មី​គ្មាន​លក្ខណ​:​បច្ចេកទេស​គឺ​បាន​បាក់​សំ​យ៉ាប​ដែល​សង់​ពី​បេតុង​ដើម្បី​លម្អ​នៅខាងមុខ​ដែល​ផ្ទះ​សង់​ពី​ឈើ និង​ប្រក់​ក្បឿង​ទំហំ​ទទឹង ៧ ម៉ែត្រ និង​បណ្តោយ ១២ ម៉ែត្រ​ម្ចាស់​ជា​បុរស​ឈ្មោះ ស្រ៊ុន ប្រុស អាយុ ៣០ ឆ្នាំ​៕S/​