បាក់​ស្ពាន​អាកាស​នៅ​ឥណ្ឌា ស្លាប់​ម្នាក់ របួស​ជាង​២០​នាក់

513
ចែករម្លែក

ផ្នែកមួយនៃស្ពានអាកាសមួយ បានដួលរលំបាក់នៅទីក្រុង Kolkata ភាគខាងកើតនៃប្រទេសឥណ្ឌាដោយបានសម្លាប់មនុស្សម្នាក់និងរបួសមនុស្សជាង២០នាក់ កាលពីថ្ងៃអង្គារទី៤កញ្ញា។

ក្រុមអ្នកសង្គ្រោះនិងកងទ័ព បានជួយសង្គ្រោះអ្នកដែលបានជាប់នៅក្រោយថ្មបាក់បែកនៃស្ពានMajerhatនេះ។

ស្ពាននេះស្ថិតនៅពីលើផ្លូវដែកនៅទីក្រុងដ៏ចំណាស់នេះ។ គេមិនដឹងច្បាស់ភ្លាមៗ អំពីអ្វីដែលបណ្តាលឱ្យបាក់ស្ពានអាយុកាល៤០ឆ្នាំនេះទេ។

បណ្តាញទូរទស្សន៍ក្នុងស្រុកបានបង្ហាញ រថយន្តនិងម៉ូតូជាច្រើនគ្រឿង ខូចខាតនៅកន្លែងកើតហេតុនេះ៕ដោយ៖សុខា/sn

#