បាក់​អគារ​នៅ​កែប​: គិត​ត្រឹម​ម៉ោង​៩:0៨​យប់​នេះ ជួយ​ជនរងគ្រោះ​ចំនួន​២៩​នាក់ និង​ស្លាប់​៧​នាក់​

226
ចែករម្លែក
បាក់​អគារ​នៅ​កែប​: គិត​ត្រឹម​ម៉ោង​៩:0៨​យប់​នេះ ជួយ​ជនរងគ្រោះ​ចំនួន​២៩​នាក់ និង​ស្លាប់​៧​នាក់​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ រដ្ឋបាលខេត្ត​កែប បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​២១:០៨​ឬ ០៩:០៨ យប់ ថ្ងៃទី​៤ ខែមករា​ឆ្នាំ​២០២០​នេះ​ក្រុម​ប្រតិបត្តិ​ការជួយ​សង្គ្រោះបាន​បន្ត​រុក​រកឃើញ​ជនរងគ្រោះ​ចំនួន​ពី​នាក់​បន្ថែមទៀត (​ស្រី​មួយ​នាក់​)​។​មកដល់ពេលនេះ​ក្រុម​ប្រតិបត្តិ​ការជួយ​សង្គ្រោះបាន​យក​ជនរងគ្រោះ​ចេញពី​ក្រោម​គំនរ​បាក់បែក សរុប​ចំនួន​២៩​នាក់​(​ស្រី​១២​នាក់​) ក្នុងនោះ​របួសធ្ងន់ និង​ស្រាល​ចំនួន ២២​នាក់​( ស្រី​៧​នាក់​) និង​ជនរងគ្រោះ​បាត់បង់​ជីវិត​មាន​ចំនួន​៧​នាក់ (​ស្រី​៥​នាក់​)​។​

​សកម្មភាព​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ របស់​កម្លាំង​ក្រុមការងារ​ជួយសង្គ្រោះ នៅតែ​បន្ត​សង្គ្រោះ​រហូត​យក​ជន​រងគ្រោះ​ចេញ​អស់ពី​ក្រោម​គំនរ​អគារ​បាក់បែក ស្ថិតនៅក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​សរន​