បាងកក​ប្រើ​ដ្រូ​ន​ជាច្រើន​គ្រឿង​ដើម្បី​បាញ់​ទឹក​បំបាត់​អ័ព្ទ និង​អញ្ជើញ​ពួក​អ្នក​រិះគន់​ជួយផ្តល់​គំនិត​ដើម្បី​កែលម្អ​គុណភាព​ខ្យល់​

445
ចែករម្លែក
  • 6
    Shares

​ដ្រូ​ន រថយន្ត​ធុន​ធំ និង​យន្តហោះ​ធុន​តូច​ជាច្រើន​គ្រឿង​បាន​បាញ់​ទឹក​ដើម្បី​ព្យាយាម​កាត់បន្ថយ​ធូលី​នៅ​ជុំវិញ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​មករា ខណៈ​លោក​អភិបាលក្រុង​បាន​អញ្ជើញ​ពួក​អ្នក​រិះគន់​មកជួយ​រក​គំនិតល្អៗ​ដើម្បី​កែលម្អ​គុណភាព​ខ្យល់​នៅក្នុង​រាជធានី​របស់​ថៃ​។​

​កម្រិត​នៃ​ការបំពុល​ខ្យល់​មិនល្អ​ដល់​សុខភាព​បាន​បង្ខំ​សាលារៀន​ក្នុង​ទីក្រុង​បិទ​កាលពី​ថ្ងៃ​ពុធ​រហូតដល់​ចុង​សប្តាហ៍​នេះហើយ​ក្រសួងសុខាភិបាល​សាធារណៈ​បាន​ណែនាំ​ពលរដ្ឋ​កុំឱ្យ​ធ្វើ​សកម្មភាព​នៅ​ខាងក្រៅ​ផ្ទះ​។​

​ដោយ​ប្រឈម​នឹង​ការមិនសប្បាយចិត្ត​ពី​សាធារណជន​និង​វិបត្តិ​សុខភាព លោក​អភិបាលក្រុង​បានប្រកាស​ទីក្រុង​បាងកក​ជា “​តំបន់​គ្រប់គ្រង​ការបំពុល​” ដោយ​អនុញ្ញាត​ឱ្យមាន​វិធានការ​ម៉ឺងម៉ាត់​ដូចជា​ការបិទផ្លូវ ការកំណត់​អំពី​បញ្ចេញ​ផ្សែង​រថយន្ត ការដុត​បង្ហុយផ្សែង និង សកម្មភាព​សាងសង់​។​

​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​បញ្ជា​ឱ្យ​ត្រួតពិនិត្យ​តាម​រោងចក្រ​នានា​ដើម្បី​វាស់​មើល​កម្រិត​ការបំពុល​ពី​ការ​បំ​ភាយ​ឧស្ម័ន​។​

​អភិបាលក្រុង​លោក​ឧ​ត្ត​ម​សេនីយ៍​អាសា​វីន ក្វាន់​មឿង​បាន​និយាយថា ដ្រូ​ន​មិនមែនជា​ដំណោះស្រាយ​រយៈពេល​វែង​នោះទេ តែ​គាត់​គិតថា រាល់​កិច្ចខិតខំ​ប្រឹងប្រែង​គឺ​សុទ្ធ​តែមាន​ប្រយោជន៍​។ នៅឯ​សន្និសីទ​សារព័ត៌មាន​ពេលព្រឹក​មិញ លោក​បាន​និយាយថា ក្រុម​អ្នក​រិះគន់​ដែល​ហៅ​ដ្រូ​ន​ជា​មធ្យោបាយ​គ្មាន​ន័យ ទីបំផុត​នឹង​នៅតែ​រិះគន់​គាត់​ដដែល បើ​មិន​បានធ្វើ​អ្វី​សោះ​នោះ​។​

​លោក​អាសា​វីន​បាន​អញ្ជើញ​ពួក​អ្នកជំនាញ​ផ្នែក​ឯកជន​និង​បញ្ញាវន្ត​ជាច្រើន​នាក់​ដើម្បី​ចែករំលែក​គំនិត​ដើម្បី​កែលម្អ​គុណភាព​ខ្យល់​។​

​លោក​និយាយថា “​អ្នក​ដែលមាន​ចំណេះដឹង​អំពី​បញ្ហា​នេះ សុំ​កុំ​ផ្តល់យោបល់​ទៅ​អ្នកដទៃ សូម​ប្រាប់​មក​ខ្ញុំ​។ ខ្ញុំ​គឺជា​អ្នកធ្វើការងារ​លើ​បញ្ហា​នេះ សូម​ផ្តល់​ដំបូន្មាន​ដល់​ខ្ញុំ​។ តើ​ខ្ញុំ​ដឹង​សព្វ​អ្វីៗ​គ្រប់យ៉ាង​មែន​ទេ​? គឺ​មិនដឹង​អស់​ទេ​។ ដោយសារតែ​ខ្ញុំ​មិនដឹង​អ្វី​គ្រប់យ៉ាង​ចឹ​ង​ហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​រៀបចំ​កិច្ចប្រជុំ​នេះឡើយ (​ថ្ងៃ​ព្រហស្បតិ៍​)​។ សូម​ចូលរួម​ផ្តល់​គំនិត​ទាំងអស់គ្នា​”៕ ដោយ៖ កញ្ញាដាលីស