បាញ់កាំភ្លើង​អបអរ​មង្គល​ការខុស​បច្ចេកទេស មនុស្ស ៦ នាក់​ត្រូវ​គ្រាប់ ហើយ​មាន​ស្លាប់​ទៀត​

692
ចែករម្លែក

ស្ត្រី ២ នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ ហើយ ៤ នាក់​ទៀត​រងរបួស​គួរឱ្យ​តក់ស្លុត​នៅពេល​គេ បាញ់កាំភ្លើង​អបអរ​អំឡុង​ពិធីមង្គលការ​មួយ​នៅ​ប្រទេស​ឥណ្ឌា កាលពី​រំលងអធ្រាត្រ​ឈាន ចូល​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែមករា​។
​ ​
ប៉ូលិស​និយាយថា ស្ត្រី​រងគ្រោះ​ឈ្មោះ រូ​ស៊ុម (Rusum) វ័យ ៤៣ ឆ្នាំ និង​ឈ្មោះ គូ​ស៊ុម (Kusum) វ័យ ៥០ ឆ្នាំ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ក្រុម​អ្នកចូលរួម មង្គលការ​បាន​បាញ់កាំភ្លើង​ឡើងលើ នៅ​ម៉ោង ១២ និង ៤៥​នាទី​រំលងអធ្រាត្រ​អំឡុង​ពិធី​មង្គល ការ​មួយ​នៅ​ភូមិ​មូ​ដា​ប៉ាន​ដេ (Mudhapande) ស្រុក​ម៉ូ​រ៉ា​ដា​បាដ (Moradabad) រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស ហើយ​ស្ត្រី ៤ នាក់​ទៀត​រងរបួស​។
​ ​
ប៉ូលិស​មូលដ្ឋាន​និយាយថា វា​ពិតជា​ចម្លែក និង​មិនធម្មតា​ឡើយ​ដែលមាន​មនុស្ស​រហូតដល់​ទៅ ៦ នាក់​ត្រូវ​គ្រាប់កាំភ្លើង​អំឡុងពេល​អបអរ​បែបនេះ ហើយ​បញ្ជាក់ថា សមត្ថកិច្ច​កំពុងបើក​ការ​ស៊ើប អង្កេត​ដើម្បី​ស្វែងរក​មូលហេតុ​ពិត​នៅ​ពីក្រោយ​រឿងនេះ ខណៈ​ជន​ល្មើ​ល​គេចខ្លួនបាត់​៕ ប្រែ​សម្រួល​ដោយ​: ខុម​