បាញ់ប្រហារ​នៅក្នុង​បារ​នៅ​កាលីហ្វ័រ​ញ៉ា សម្លាប់​មនុស្ស​១៣​នាក់​និង​របួស​១០​នាក់​

188

មនុស្ស១៣នាក់បានស្លាប់ រួមទាំងតម្រួតម្នាក់និងខ្មាន់កាំភ្លើងម្នាក់ ក្រោយការបាញ់ប្រហារនៅក្នុងរង្គសាលដែលមានមនុស្សណែនមួយនៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង។

១០នាក់រងរបួសនៅក្នុងការបាញ់ប្រហារដែលគេនៅមិនទាន់ដឹងមូលហេតុនៅឡើយ

អ្នកនៅមានជីវិតលួងលោមគ្នានៅក្រៅកន្លែងបាញ់ប្រហារ

តម្រួតថ្នាក់ពលបាលម្នាក់បានរួសរាន់មកកាន់កន្លែងកើតហេតុ និងត្រូវបាញ់ចំក្រោយគាត់ចូលក្នុងអាគារ។គាត់បានស្លាប់នៅមន្ទីរពេទ្យ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៨វិច្ឆិកា តែអាជ្ញាធរមិនបានបញ្ជាក់ថាតើខ្មាន់កាំភ្លើងស្លាប់របៀបណាទេ។

ប៉ូលិសបាននិយាយថា មនុស្សប្រមាណ២០០នាក់នៅក្នុងរង្គសាលនៅពេលការបាញ់ប្រហារកើតឡើង។

ថៃល័រ វ៉ាយលឺ អាយុ១៩ឆ្នាំ បាននិយាយថានាងបាននៅក្នុងបារនៅពេលបុរសម្នាក់ដើរចូល ជាមួយនឹងម៉ាសមុខ និងបានបាញ់លើមនុស្សម្នាក់ធ្វើការនៅខាងក្នុង និងបន្ទាប់មកចាប់ផ្តើមបាញ់ដាក់មនុស្សដោយព្រាវៗ។

ពួកមន្រ្តីនិយាយថា ជនសង្ស័យត្រូវបានប្រទះឃើញស្លាប់នៅក្នុងបារ និងមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេនិងក៏មិនដឹងអំពីហេតុផលដែលនាំអោយជននេះបាញ់ប្រហារដែរ។

អ្នកខ្លះបានគេចខ្លួនរួចដោយសារយកកៅអីវាយកញ្ចក់បង្អួចនិងវារចេញក្រៅ ខណៈខ្លះទៀតពួននៅក្នុងបង្គន់។តម្រួតខណ្ឌ បានពណ៌នាកន្លែងកើតហេតុថា«គួរអោយ់តក់ស្លុត»នៅក្នុងរង្គសាល និងថាមានឈាមនៅគ្រប់ទីកន្លែង៕ដោយ៖វាសនា