បាញ់ប្រហារ​នៅ​ព្រះវិហារ​២​នៅ​ក្រុង​គ្រីសឈឺ​ច បណ្តាលអោយ​ស្លាប់​របួស​ជាច្រើន​

327
ចែករម្លែក

​ប៉ូលិស​នូវែ​លសេ​ឡង់​បាន​អះអាងថា មាន​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​ពី​ការបាញ់ប្រហារ​នៅ​ព្រះវិហារ​ចំនួន​២​នៅក្នុង​ទីក្រុង​គ្រីសឈឺ​ច ក្នុងអំឡុងពេល​សូត្រធម៌​ពេល​​រសៀល​ថ្ងៃ​សុក្រ​ទី​១៥​មីនា​។​

​ប៉ូលិស​នូវែ​លសេ​ឡង់ក៏​បាន​និយាយថា មនុស្ស​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​នេះ និង​គ្រឿងផ្ទុះ​មួយចំនួន​ត្រូវបាន​រកឃើញ​និង​ដោះចេញ​។​

​ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ម្នាក់​ជា ពលរដ្ឋ​អូស្ត្រាលី ដែល​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ពណ៌នា​ខ្មាន់កាំភ្លើង​ម្នាក់​នេះ​ថា​ជា​«​ភេរ​វករ​ក្រុម​ស្តាំ​ហិង្សា​បំផុត​»​។​

​ស្នងការ​ប៉ូលិស​ក្រុង​លោក​ម៉ៃ ប៊ូ​ស បាន​និយាយថា​«៤​នាក់​កំពុង​ស្ថិត​ក្នុង​ការឃុំខ្លួន​របស់​ប៉ូលិស និង​ម្នាក់​ជា​ស្ត្រី​។​មាន​ការស្លាប់​និង​របួស​ជាច្រើន​»​។​

​សារព័ត៌មាន​ក្នុងស្រុក​មុននេះ​បាន​រាយការណ៍​ថា មនុស្ស​៦​នាក់​ស្លាប់​និង​ប៉ូលិស​កំពុង​តាម​ប្រមាញ់​អ្នក​បាញ់ប្រហារ​សកម្ម​ម្នាក់​។​ប៉ូលិស​ក៏​បាន​បញ្ជា​អោយ​បិទ​ព្រះវិហារ​ទាំងអស់​​នៅក្នុង​ប្រទេស​និង​ណែនាំ​កុំអោយ​ប្រជាជន​ទៅ​កាន់​ព្រះវិហារ​រហូតដល់​មាន​ការជូន​ដំណឹង​ថ្មី​។​

​ក្រុមកីឡា​គ្រិត​ឃី​ត បង់​ក្លា​ដែស បាន​នៅ​ជិត​កន្លែង​បាញ់ប្រហារ តែ​សមាជិក​ក្រុម​នេះ​មាន​សុវត្ថិភាព​។​ក្រុម​នេះ​ត្រូវ​លេង​ជាមួយ​នូវែល​សេឡ​ង់​នៅ​ថ្ងៃ​សៅរ៍ តែ​ការប្រកួត​ត្រូវបាន​​លុបចោល​ក្រោយ​ការវាយប្រហារ​នេះ​៕​ដោយ​៖​វាសនា​

ការវាយប្រហារ​នេះ​បណ្តាល​អោយ​សម្លាប់​និង​របួស​ជាច្រើន តែ​តួលេខ​ពិតប្រាកដ​អាជ្ញា​អរ​នៅ​មិន​ទាន់​បញ្ចេញ​អោយដឹង​នៅឡើយ​ទេ

#