បាញ់សម្លាប់​ចៅហ្វាយក្រុង​ក្នុងការ​បង្ក្រាប​ថ្នាំញៀន​នៅ​ហ្វីលីពីន​

1180
ចែករម្លែក
  • 170
    Shares

​ប៉ូលិស​ហ្វីលីពីន​កាលី​ថ្ងៃអាទិត្យ​ទី​៣០​កក្កដា​នេះ​បាន​បាញ់សម្លាប់​ចៅហ្វាយក្រុង​ម្នាក់ និង​មនុស្ស​៦​នាក់​ទៀត​នៅក្នុង​ការបាញ់​គ្នា​​ខណៈ​ពួកគេ​មិន​ព្រមអោយ​ប៉ូលិស​ចាប់ខ្លួន​តាម​ដីកា​។​

​ប៉ូលិស​បានធ្វើ​តាម​ដីកាចាប់ខ្លួន​ចៅហ្វាយក្រុង​ ​រេ​យ​ណា​ល់​ដូ ប៉ា​រ៉ូ​ហ្ស៊ី​ណុ​ក សៀ កូនស្រី​របស់លោក ដែល​ក៏​ជា​ចៅហ្វាយក្រុង​រង និង​មន្ត្រី​​ក្រុង​៤​នាក់​ទៀត តែ​ពួកគេ​បាន​បាញ់​លើ​សមត្ថកិច្ច​។​

​លោក ប៉ា​រ៉ូ​ហ្ស៊ី​ណុ​ក ដែល​ក៏​រង​បណ្តឹង​ពុករលួយ បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​។​

​សូមបញ្ជាក់ថា លោក​ជា​ចៅហ្វាយក្រុង​ទី​៣​ដែល​ត្រូវបាន​សម្លាប់​ក្នុងការ​បង្ក្រាប​ថ្នាំញៀន​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ ដែល​​រហូតមកទល់​ពេលនេះ​មនុស្ស​ជាង​៣.០០០​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​បាញ់​តដៃ​ជាមួយ​ប៉ូលិស​ក្នុងពេល​បង្ក្រាប​ថ្នាំញៀន​។​

​ប៉ូលិស​បាន​និយាយថា កូនស្រី​របស់​ចៅហ្វាយក្រុង​នាង ណូ​វ៉ា អេ​ចា​វេស ត្រូវបាន​ចាប់ខ្លួន​៕​ដោយ​៖​វាសនា​