បាញ់សម្លាប់​ដន្លង​ខ្លួនឯង រួច​បាញ់​ខ្លួនឯង​តាម​ក្រោយ ស្លាប់​ទាំង​២​នាក់ នៅ​ស្រុក​ស្នួល​

1173
ចែករម្លែក

(​ក្រចេះ​)៖ ​បុរស​ម្នាក់​បាញ់ប្រហារ​ដន្លង​ខ្លួនឯង​ស្លាប់ រួច​បាញ់​ខ្លួនឯង​តាម​ក្រោយ បណ្ដាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់​នៅ​កន្លែង​ភ្លាម ​នៅ​ចំណុច​ផ្ទះ​គីឡូម៉ែត្រ​១០៩ ភូមិ​គ្រញូង​សែន​ជ័យ​ខាងត្បូង ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល​ខេ​ត្ក្រ​ចេះ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៧​នេះ​។​

​លោក ចាន់ សុ​គីម អធិការនគរបាល ស្រុក​ស្នួល បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថា ជនសង្ស័យ​ឈ្មោះ ជីប សាលី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​គ្រញូង​សែន​ជ័យ​ត្បូង បានធ្វើ​សកម្មភាព​បាញ់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ទិ​ត មូ​សា អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គា្ន ហើយ ត្រូវជា​ដន្លង​នឹង​គ្នា បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង បន្ទាប់មក​ជនបង្ក​បាន​បាញ់​ខ្លួនឯង​មួយគ្រា​ប់​ចំ​ស្នៀត​ផ្កា ស្លាប់​តែម្ដង​។​

​ប្រភពព័ត៌មាន​ពី​គ្រួសារ​ជនរងគ្រោះ​បញ្ជាក់​ឲ​ដឹងថា គឺ​ជនសង្ស័យ​មាន​សតិ​មិនសូវ​ល្អ និង​មានចិត្ត​ច្រណែន​ច្រើន នៅពេលដែល​កូនប្រុស​គាត់​ស្តីបន្ទោស គាត់​តែងតែ​គិតថា មកពី​ជនរងគ្រោះ​ជា​អ្នកធ្វើ​ឲ្យ​គាត់​ត្រូវ​កូន​ស្តីបន្ទោស​។​

​លោក​អធិការនគរបាល​ស្រុក​ស្នួល​បាន​បន្តទៀតថា កាំភ្លើង​របស់​ជនបង្ក និង​តួនាទី​នោះ នគរបាល​មិនទាន់បាន​បញ្ជាក់​នៅឡើយ​ទេ ដោយ​កម្លាំង​នគរបាល​របស់លោក​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕L ដោយ​៖ សេង​ឃួន​