បាញ់សម្លាប់​ទៀតហើយ​នៅ​អាមេរិក​! ម្នាក់​ត្រូវបាន​សម្លាប់​និង​៤​នាក់​ត្រូវបាន​បាញ់​របួស​នៅ​ផ្លរីដា​

2554
ចែករម្លែក

ជនបាញ់ប្រហារម្នាក់បានសម្លាប់មនុស្សម្នាក់ និងបង្ករបួស៤នាក់ទៀតនៅបន្ទប់ហាត់យូហ្កាមួយក្នុងក្រុងតាល់ឡាហាស៊ីនៃរដ្ឋផ្លរីដាមុនសម្លាប់ខ្លួនឯងកាលពីថ្ងៃសុក្រទី២វិច្ឆិកា។

ក្នុងអំឡុងការធ្វើសន្និសីទកាសែតមួយកាលពីយប់ថ្ងៃសុក្រ មេប៉ូលិសក្រុង លោកម៉ៃឃើល ដេឡែវ​ បាននិយាយថាមនុស្ស៤នាក់ស្ថិតក្នុងស្ថានភាពរងរបួសធ្ងន់ក្រោយការបាញ់ប្រហារ នៅក្នុងមជ្ឈមណ្ឌលលក់ដូរតូចមួយក្នុងក្រុងតាលឡាហាស៊ី។

អ្នកនាំពាក្យក្រុងបាននិយាយថា ជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯង និងថាការបាញ់ប្រហារនេះទំនងជាជម្លោះក្នុងគ្រួសារ។

នៅក្រុងឡាស វេហ្កា ក្រុមខ្មាន់កាំភ្លើងបានបាញ់លើផ្ទះមួយនៅជាយក្រុង ដោយបានសម្លាប់ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ និងបណ្តាលអោយអ្នកដំណើរម្នាក់រងរបួស៕ដោយ៖វាសនា

ប៉ូលិសស៊ើបអង្កេតចុះទៅដល់កន្លែងបាញ់ប្រហារនៅផ្លរីដាកាលពីយប់ថ្ងៃសុក្រ