បាញ់សម្លាប់​ផ្ទួនៗ​នៅ​អាម៉េរិក ៩​នាក់​ត្រូវបាន​បាញ់​សម្លាប់​នៅ​រដ្ឋ​អូ​ហៃ​យ៉ូ​

303
ចែករម្លែក

​មនុស្ស​៩​នាក់​ត្រូវបាន​សម្លាប់ និង​យ៉ាងហោចណាស់​១៦​នាក់​រងរបួស​នៅក្នុង​ការបាញ់សម្លាប់​ទ្រង់ទ្រាយ​ធំ​មួយទៀត​នៅ​ក្រុង​ដេ​ថុន រដ្ឋ​អូ​ហៃ​យ៉ូ កាលពី​ថ្ងៃអាទិត្យ​ទី​៤​សីហា​។​

​របាយការណ៍​ដំបូង​បាន​និយាយថា ការបាញ់ប្រហារ​នៅ​បាន​កើតឡើង​នៅក្រៅ​រង្គសាល​មួយ​ក្នុង​ក្រុង ហើយ​ជន​បាញ់ប្រហារ​ក៏ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មាន​ការបាញ់ប្រហារ​នៅ​ក្រុង​អែល ប៉ា​សូ ក្នុង​រដ្ឋ​តិច​សាស់ ដែល​បាន​សម្លាប់​មនុស្ស​២០​នាក់​។​

​ហេតុផល​នៅ​ពីក្រោយ​ការបាញ់ប្រហារ​ទាំងពីរ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕​ដោយ​៖​វាសនា​

ប៉ូលិសបិទតំបន់កើតហេតុនៅក្រុដេថុន កាលពីយប់រំលងចូលថ្ងៃ៤សីហា