បាញ់សម្លាប់​ពស់ថ្លាន់​ញី​ឈ្មោល​កំពុង​ពាក់​គ្នា មក​ធ្វើ​ម្ហូប​ចែក​អ្នកភូមិ​ឆី​

490

​ពស់ថ្លាន់​ញី​ប្រវែង ៧ ម៉ែត្រ​និង​ពស់ថ្លាន់​ឈ្មោល​តូច​មួយ​ដែល​កំពុង​ពាក់​គ្នា ត្រូវបាន​សម្លាប់​ដោយ​អ្នកភូមិ​អត់ឃ្លាន​មួយ​ហ្វូង ដែល​កាត់​ពស់​ទាំងពីរ​នេះ​ជា​កង់ៗ ហើយ​ចម្អិន​ធ្វើជា​អាហារ​ចែកគ្នា​ឆី​។

​អ្នកស្រុក​នៅលើ​កោះ​ប័​រ​ណេ​អូ របស់​ម៉ាឡេស៊ី បាន​រកឃើញ​ពស់​មួយគូ​នេះ​កំពុង​ពាក់​គ្នា​នៅក្នុង​រន្ធ​ឈើ​ដួល​នៅ​ដី​មួយ​ដើម ខណៈ​ពួកគេ​កំពុងធ្វើដំណើរ​ដើម្បី​បរបាញ់​សត្វ​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​។​

​ខណៈដែល​ពួកគេ​កំពុង​ឆ្លងកាត់​ដើមឈើ​នោះ ពួកគេ​លឺ​សំឡេង​ចម្លែក​នៅក្នុង​ប្រហោង​ឈើ​។​

​ដោយ​ប្រើ​រណារ​អារឈើ ពួកគេ​បាន​កាត់​សំបកឈើ​ចេញ ហើយ​រំភើបចិត្ត​ជាខ្លាំង ពេល​ឃើញ​សត្វ​ពស់ថ្លាន់​កំពុង​ពាក់​គ្នា​មួយគូ​នេះ ដែល​អ្នកស្រុក​ចាត់ទុក​ជា​អាហារ​ឆ្ងាញ់​នៅក្នុង​តំបន់​សា​រ៉ា​វ៉ា​ក់​ដ៏​ដាច់ស្រយាល​នេះ​។​

​បុរស​ជាច្រើន​បាន​អូស​សត្វ​ទាំង​២​ចេញ មុនពេល​បាញ់សម្លាប់​វា ហើយ​លើក​យកទៅដាក់​ក្នុង​ឡាន​ភី​ក​អាប់​។ ក្រោយមក ពស់​ទាំង​២​ត្រូវបាន​យកទៅ​ធ្វើជា​អាហារ​សម្រាប់​អ្នកភូមិ​ដែល​កំពុង​ស្រេកឃ្លាន​អាហារ​។​

​តាម​ប្រពៃណី​ក្នុងស្រុក ពស់ថ្លាន់​ត្រូវបាន​អាំង​លើ​ភ្លើង ឬ​ចៀន​ក្នុង​ខ្ទះ ជាមួយ​បន្លែ បន្ទាប់មក​បរិភោគ​ជា​មួយ​បាយ​៕ ដោយ៖ កញ្ញាដាលីស

អ្នកភូមិ​នៅលើ​កោះ​ប័​រ​ណេ​អូ នាំគ្នា​ទទួលទាន​សាច់​ពស់ថ្លាន់​ដែល​បរបាញ់​បាន​ក្នុងព្រៃ