បាញ់សម្លាប់​មនុស្ស​ស្លាប់​ម្នាក់​និង​ពីរ​នា​ទៀត​រត់​រួច​មិនទាន់​ដឹង​ពី​មូលហេតុ​

633
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​តៃកុង​រថយន្ត​ដឹក​ទឹកកក​ម្នា​ក់បាន​ស្លាប់​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ​និង​ព្រូ​ពីរ​នាក់​រត់រ​រួច​ដោយ​ជន​មិន​ស្គាល់មុខ​បាញ់​មួយ​គ្រាប់​ចំក្បាល​។​ហេតុការណ៍​បាញ់សម្លាប់​នេះ​កើត​​ឡើង​កាលពី​ម៉ោងជាង​១២​យប់​ឈានចូល​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៨​នៅ​ចំណុច​អន្ទង់ស លើ​កំណាត់​ផ្លូវ​លេខ​1570 ត្រង់ចំណុច​ក្រុមទី​20​ភូមិ​ក្រពើ​ជើង​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់​។​

​លោក​ម៉ី ឆេង​លី​នាយ​ប៉ុ​ស្ត​ឃុំ​ភ្នំ​សំពៅ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​​ពេជ្រ ភិ​សា ភេទ​ប្រុស​អាយុ​២៣ ឆ្នាំ​រស់នៅ​ភូមិ​តា​ង៉ែ​ន​ឃុំ​តា​គ្រាម​ស្រុក​បាណន់​មុខរបរ​ដឹក​ទឹកកក​លក់​។ ចំណែក​ព្រូឡាន​ពីរ​នាក់​ទៀត​រត់​រួច​មានឈ្មោះ​ហេង ចិ​ត្ត្រា​ហៅ​លិច​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​និង​ឈ្មោះ​ប៊ូ ចាន់់​ធី​ភេទ​ប្រុស​អាយុ​២៧ ឆ្នាំ​ទាំងបី​នាក់​នៅ​ភូមិ​ដូចគ្នា​។​​ដោយឡែក​ជនសង្ស័យ​មិន​ស្គាល់មុខ​និង​ចំនួន​ប៉ុន្មាន​នាក់​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡិន​ឌ័​រ​។​

​លោក​វរសេនីយឯក​ប៉ាង​វ៉ាន់​នី​អធិការនគរបាល​ស្រុក​បាណន់​តាម​ទូរស័ព្ទ​បានបញ្ជាក់​ថា​ករណី​បាញ់សម្លាប់​មនុស្ស​នេះ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​។​នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​ដឹក​ទឹកកក​១​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​បាត់ដំបង​3A3095​មាន​គ្នា​បីនាក់​។

បាន​បើក​ទៅដល់​ចំណុច​វាល​អន្ទង់ស​ស្ថិតក្នុង​ភូមិ​ក្រពើ​ជើង​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់​ជាប់​ព្រំប្រទល់​ភូមិ​ប៉ោយ​ស្វាយ​ឃុំ​តា​គ្រាម​ស្រាប់​តែមាន​រថយន្ត​១​គ្រឿ​ងួ​ត​ម៉ាក​ហាយ​ឡិន​ឌ័​របើក​ទៅ​ពីក្រោយ​រួច​កាក់​ពីមុខ​រថយន្ត​ដឹក​ទឹកកក​ឲ្យ​ឈប់​ដោយ​ចោទថា​រថយន្ត​ដឹក​ទឹកកក​បើក​កៀ​រថយន្ត​របស់គេ​ឲ្យ​ខូច​ត្រូវតែ​សង​។​ប៉ុន្តែ​ភាគី​រថយន្ត​ដឹក​ទឹកកក​ទាំងបី​នាក់​ឆ្លើយ​បដិសេធថា​មិនមាន​ប៉ះ​ទេ​។​ភាគី​ទាំងពីរ​ជជែក​គ្នា​យ៉ាង​តឹង​ស​សៃ ក​។

​បន្ទាប់មក​តៃកុង​រថយន្ត​​ឡាយ​ឡិន​ឌ័​របើក​រថយន្ត​ត្រឡប់ក្រោយ​ពេលមកដល់​កៀក​តៃកុង​រថយន្ត​ដឹក​ទឹកកក​ក៏​ឲ្យ​បក្ខពួក​ខ្លួន​ដក​កាំភ្លើង​ប្រា​ហា​បាញ់​ចំនួន​មួយ​គ្រាប់​ចំក្បាល​ហើយ​ព្រូ​ពីរ​នាក់​ទៀត​ចុះ​ពីលើ​ឡាន​រត់គេចខ្លួន​សិន​។​

ដល់​រថយន្ត​ហាយ​ឡិន​​ឌ័​របើក​ទៅ​បាត់​ទើប​ពួកគេ​ដឹក​អ្នករបួសធ្ងន់​ទៅ​មន្ទីរពេទ្យ​ខេត្ត​តែ​បាន​ស្លាប់​តាមផ្លូវ​ក៍​ដឹកយក​ទៅផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​លុះ​ជិត​ភ្លឺ​ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះទៅពិនិត្យ​។​

លោក​អធិការ​ស្រុក​បាណន់​បាន​បញ្ជាក់ថា​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​យើង​រកឃើញ​​សំបក​គ្រាប់​ប្រា​ហា​បាញ់​រួច​១​គ្រាប់​និង​២​គ្រាប់​​ទៀត​មិនទាន់​បាញ់​ជ្រុះ​នៅ​កន្លែងកើតហេតុ​ហើយ​រើស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​។​

បច្ចុប្បន្ន​កម្លាំង​ប៉ូលិស​ប៉ុស្តិ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​និង​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេ​ត្យ​ដើម្បី​ធ្វើការ​ស្រាវ​ជ្រាវ​តាម​ចាប់​ខ្លូន​ឃាតករ​ដៃដល់​និង​បក្ខ​ពួកវា​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/

​បាញ់សម្លាប់​មនុស្ស​ស្លាប់​ម្នាក់​និង​ពីរ​នា​ទៀត​រត់​រួច​មិនទាន់​ដឹង​ពី​មូលហេតុ​