បាញ់សម្លាប់​៤​នាក់​នៅ​ពេល​ប៉ូលិស​ដេញ​តាម​ជនសង្ស័យ​ប្លន់​ហាង​លក់​គ្រឿងអលង្ការ​នៅ​អាម៉េរិក​

572
ចែករម្លែក

​នាយកដ្ឋាន​ប៉ូលិស​ក្រុង​មី​រ៉ា​ម៉ា បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ធ្នូ​ថា ការដេញ​តាម​រថយន្ត​ប្រៃសណីយ៍​មួយ​ដែល​ត្រូវ​ចោរ​ចាប់ពង្រត់​បានបញ្ចប់​ដោយ​ការបាញ់​ត​គ្នា​ជាខ្លាំង​​នៅលើ​ផ្លូវ​ដែល​មាន​ចរាចរណ៍​មមាញឹក​មួយ​។​

​ប៉ូលិស​បាន​ឲ្យដឹងថា​ ជនសង្ស័យ​ប្រដាប់អាវុធ​២​នាក់​បាន​ចាប់ពង្រត់​រថយន្ត​ដឹក​កញ្ចប់​បញ្ញើ​នៃ​ក្រុមហ៊ុន​UPS​ដោយ​រួមទាំង​អ្នកបើកបរ​នៅក្នុង​រថយន្ត​។​ជនសង្ស័យ​ទាំង​​ពីរ រួមទាំង​អ្នកបើករថយន្ត​ត្រូវបាន​សម្លាប់​ដោយ​គ្រាប់កាំភ្លើង​។​ជនរងគ្រោះ​ដល់​ជីវិត​ទី​៤ បាន​ស្ថិត​នៅក្នុង​រថយន្ត​ក្បែរ​កន្លែង​ផ្ទុះអាវុធ​នៅ​ផ្លូវបំបែក​មួយ​ក្នុង​ទីក្រុង​មី​រ៉ា​ម៉ា​​រដ្ឋផ្លរីដា ។​

​យោងតាមប៉ូលិស អ្នកបើកបរ​រថយន្ត​UPS ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង ហើយ​រថយន្ត​ត្រូវបាន​ចាប់ពង្រត់​ដោយ​ខ្មាន់កាំភ្លើង​២​នាក់​នៅ​ក្រុង​មី​រ៉ា​ម៉ា​។​ឧបទ្ទវហេតុ​​នេះ​បាន​កើត​​ឡើង​ក្រោយ​ម៉ោង​៤​រសៀល នៅពេល​បណ្តា​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ទទួល​ការព្រមាន​ពី​ហាង​លក់​គ្រឿងអលង្ការ Regent Jewelers​អំពី​ចោរប្លន់​។​

​បើ​តាម​សារព័ត៌មាន​អាម៉េរិក បន្ទាប់ពី​ប្លន់​មិនបាន​សម្រេច ​ជនសង្ស័យ​បាន​លួច​រថយន្ត​UPS​បើក​គេចខ្លួន​យ៉ាង​លឿន​ដោយ​មិន​ឈប់​ភ្លើងស្តុប​និង​ប៊ិះ​បុក​រថយន្ត​ជាច្រើន​ក្នុង​ពេល​ព្យាយាម​បើក​គេចខ្លួន​៕​ដោយ​៖​វាសនា​/Ha

ការបាញ់​ត​គ្នា បាន​ផ្ទុះឡើង​នៅ​ផ្លូវបំបែក ដែល​នាំ​ដល់​ការ​ស្លាប់​មនុស្ស​៤​នាក់ តែ​គេ​មិនដឹង​ថា​ខាង​ណា​បាញ់​មុន​