បាញ់​គំរាម​ជនបរទេស​២​នាក់ ៣​គ្រាប់ ព្រោះ​ប៉ុនប៉ង​ចូល​គាស់​ផ្ទះ​

594
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនជាតិ​បរទេស​ពីរ​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​និង​ម្នាក់​រត់គេចខ្លួន​បាត់ ខណៈ​ស្រវឹងស្រា​ដើរមក​គាស់​ទ្វារ​ប្រជាពលរដ្ឋ ត្រូវបាន​ម្ចាស់ផ្ទះ​បាញ់​គំរាម​៣​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង​៣​ទៀបភ្លឺ ឈានចូល​ថ្ងៃអាទិត្យ ទី​៩ ខែធ្នូ​ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​២៧AB ផ្លូវ​លេខ​៤៥៦ ក្នុង​សង្កាត់ ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​បរទេស​ពីរ​នាក់ សង្ស័យ​ស្រវឹងស្រា​បាន​ស្រែក​ឡូឡា​នៅតាម​ដងផ្លូវ ដោយ​ធ្វើដំណើរ​ថ្មើរជើង​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​ប្រជាពលរដ្ឋ ខណៈនោះ ម្ចាស់ផ្ទះ​មាន​ពូ​និង​ក្មួយ​ដែល​ស្នាក់ នៅក្នុង​ផ្ទះ មានកា​ភ័យ​ស្លន់ស្លោ​បានខ​ល​ទូរស័ព្ទ​ហៅ​កូនប្រុស​២​នាក់ ឲ្យ​ចុះមក​ទីតាំង​កើតហេតុ ស្រាប់​កូនប្រុស របស់គាត់​បាន​បើករថយន្ត​មួយគ្រឿង​បានមក​ដល់ ឃើញ​សភាព​មិន​ស្រួល​ចូលទៅ​ឃាត់ ដោយបាន​ឃាត់​មិន​ស្តាប់ ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន តែ​សមត្ថកិច្ច​មិន​ទទួល​ទូរស័ព្ទ​របស់គាត់ ទើប​សម្រេចចិត្ត​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​៣​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន និង​កម្លាំង​កង​រាជ​អាវ​ហត្ថ​ខណ្ឌ និង​មាន​វត្តមាន​លោក​អធិការ​ខណ្ឌចំការមន ចុះមក​ដល់​ទាំង​កន្លែងកើតហេតុ​ផងដែរ និង​បាន​ឃាត់​បាន​ម្នាក់ រួច​បញ្ជូន​ខ្លួន​មក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​ទួល​ទំពូង​២​ភ្លាមៗ ចំណែក​ក​ប្ខ​ពួក​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ស្រមោល​។ ចំណែក​បុរស​ម្នាក់​ដែល​បាន​បាញ់​គំរាម​ជនជាតិ​បរទេស​ចំនួន​៣​គ្រាប់ សមត្ថកិច្ច​និង​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕ ល​