បាញ់​មី​ស៊ី​ល​៣​គ្រាប់​ចូល​សមុទ្រ​ជប៉ុន​តែ​មិនបាន​ជោគជ័យ​ទេ​

1749
ចែករម្លែក

​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ចំនួន​៣​គ្រាប់ ធ្លាក់​ចូលក្នុង​សមុទ្រ​ជប៉ុន កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៦​សីហា ដែល​រឹតតែ​ធ្វើឱ្យ ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក កាន់​តែមាន​កំហឹង​ខ្លាំង​ឡើង ប៉ុន្តែ​ការបាញ់​សាកល្បង​នេះ មិន​ទទួលបាន​ជោគជ័យ​ទេ ។​

​កងទ័ព​អាម​រិ​កបាន​និយាយថា មី​ស៊ី​ល​២​គ្រាប់​ក្នុងចំណោម​មី​ស៊ី​ល​ទាំងនេះ មិនបាន​ហោះ​ចេញ​ឆ្ងាយ​ពី​ទីតាំង​បាញ់​នោះទេ ហើយ មី​ស៊ី​ល​​មួយ​គ្រាប់​ទៀត បាន​ផ្ទុះ​ខូច នៅពេល​បាញ់​ចេញ​។ ការបាញ់​សាកល្បង​នេះ ត្រូវបាន​បាញ់​ចេញពី​ខេត្ត​Kangwon នៅ​តំបន់​ភាគ​ខាង​​ជើង​នៃ​ប្រទេស​កូរ៉េខាងជើង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។​

​ការិយាល័យ​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង បាន​និយាយថា​ខ្លួន​បាន​កំពុង​វិភាគ​មើល មី​ស៊ី​ល​ទាំងនេះ​។​ការិយាល័យ​នេះ បាន​និយាយ​​ថា កងទ័ព​កំពុងធ្វើការ​តាមដាន​ស្ថានការណ៍​នេះ ហើយ​ត្រៀមខ្លួន​ឆ្លើយតប​ចំពោះ​ការបង្ក​ហេតុ​បន្ថែមទៀត​របស់​កូរ៉េខាងជើង​។​

​ការបាញ់​សាកល្បង​មី​ស៊ី​ល​ចុងក្រោយ​បំផុត​នេះ បានកើត​ឡើង ស្រប​ពេលដែល ការធ្វើ​សមយុទ្ធ​យោធា​រួម​អាមេរិក​-​កូរ៉េខាងត្បូង បាន​កំពុង​​ប្រព្រឹត្តទៅ ។​

​មី​ស៊ី​ល​២​ក្នុងចំណោម​មី​ស៊ី​ល​ទាំងនេះ បាន​ធ្លាក់​នៅ​ឯនាយសមុទ្រ​ខាងកើត​នៃ​ខេត្ត​Kangwon របស់​កូរ៉េខាងត្បូង​បន្ទាប់ពី​បាន​ហោះ​​បាន​ចម្ងាយ​ជាង​២៤៩​គីឡូម៉ែត្រ​។​

​អ្នកនាំពាក្យ​កងទ័ព​អាមេរិក​នៅ​បញ្ជាការដ្ឋាន​កងទ័ព​អាមេរិក​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​បាន​និយាយថា មី​ស៊ី​ល​ទាំងនេះ មិនបាន​ដាក់​ការ​គំរាម​កំហែង​ចំពោះ​ទឹកដី​អាមេរិក​ខាងជើង ឬ កោះ​ហ្គាំ​របស់​អាមេរិក​នៅ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​នោះទេ​៕
​ដោយ​៖​សុខា​/sn